
មានគ្រោះ៤យ៉ាងក្នុងជីវិត ដែលអ្នកគួរចៀសវាងដើម្បីទទួលបានសំណាងល្អ
បុរាណបាននិយាយអំពី “គ្រោះមហន្តរាយទាំង៤ក្នុងជីវិត” ពេលជួបបញ្ហា កុំគិតថាបានជួបរឿងអកុសល តែគួរពិនិត្យខ្លួនឯងមើលថា តើអ្នកបានធ្វើអ្វីខ្លះដែលទាក់ទងនឹងគ្រោះមហន្តរាយទាំង៤នេះ៖ ១.គ្រោះព្រោះមាត់ មនុស្សតែងនិយាយថា មនុស្សល្អ មានមាត់ល្អ មាត់ល្អនឹងទទួលបានប្រយោជន៍គ្រប់ទិសទី។ ទោះជាយ៉ាងណា ពាក្យអចេតនាក៏អាចនាំមកនូវមហន្តរាយបានដែរ។ មានមនុស្សដែលយល់ថាខ្លួនមានឋានៈ និងអំណាច ដោយគិតថាមិនថាគេនិយាយអ្វីខុស អ្នកដទៃនឹងមិនហ៊ានធ្វើអ្វីដាក់គេឡើយ តែជាក់ស្តែងព្រោះតែសម្តីមិនចេះគោរពគេនេះហើយ ដែលធ្វើឱ្យអ្នកដទៃស្អប់ និងមិនចង់នៅជិត។ ២.គ្រោះព្រោះភាពក្រអឺតក្រទម ជាការពិតណាស់ អ្នកដែលតែងតែនិយាយដោយក្រអឺតក្រទម ហើយគិតថាខ្លួនគ្មានការភ័យខ្លាច ជារឿយៗនឹងទទួលលទ្ធផលយ៉ាងឆាប់រហ័ស។ ប៉ុន្តែពេលខ្លះ មនុស្សធម្មតា និងស្មោះត្រង់ក៏អាចធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃភាពក្រអឺតក្រទមបានដែរ ដោយសារតែពួកគេខ្វះការគិតឱ្យបានម៉ត់ចត់។ ៣.គ្រោះព្រោះសេចក្តីលោភលន់ អ្នកខ្លះថា…











