ចិត្តសាស្ត្រ១. ជ្រើសរើសរូបភាពទី១ បើអ្នកជ្រើសរើសរូបភាពទី១ នោះមានន័យថា អ្នកជាមនុស្សឆ្លាតវៃ ពូកែសង្កេត និងចូលចិត្តក្នុងការវិភាគ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលមានសន្ដានចិត្តល្អ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ប៉ុន្តែអ្នកជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ មិនងាយទុកចិត្តនរណាម្នាក់ផ្ដេសផ្ដាសឡើយ។ ពេលខ្លះ អ្នកហាក់មានគំនិត គិតច្រើន គិតឃើញភាពអវិជ្ជមានថែមទៀតផង នេះក៏ព្រោះតែអ្នកជាមនុស្សប្រុងប្រយ័ត្នខ្លាំង តែយ៉ាងណា អ្នកក៏មិនដែលបំពាន ឬធ្វើអាក្រក់ដាក់នរណាម្នាក់មុនឡើយ។ ចរិតលក្ខណៈរបស់អ្នកគឺ អ្នកជាមនុស្សដែលខ្វល់ខ្វាយពីអារម្មណ៍របស់អ្នកដទៃ តែងតែព្យាយាមយល់ពីចិត្តរបស់អ្នកជុំវិញខ្លួន ប៉ុន្តែអ្នកមិនងាយបង្ហាញពីភាពល្អ ឬចិត្តគំនិតល្អរបស់អ្នក ទៅឱ្យនរណាម្នាក់បានឃើញឡើយ ព្រោះអ្នកមិនចូលចិត្តចង់បានគុណស្រ័យ។ ទៀតសោត ចំពោះស្នេហា បើអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ អ្នកនឹងស្រឡាញ់ខ្លាំង ស្មោះអស់ពីចិត្ត…