
ជ្រើសរើសនិមិត្តសញ្ញាមួយដែលអ្នកចូលចិត្ត ដើម្បីតេស្តមើលចង់ដឹងពីបុគ្គលិកលក្ខណៈពិសេសរបស់អ្នក
មនុស្សយើងម្នាក់ៗ តែងតែមានចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈបែបផ្សេងៗគ្នា។ យ៉ាងណាមិញ នេះគ្រាន់តែជាការទស្សន៍ទាយបែបចិត្តសាស្ត្រ ដើម្បីសាកល្បងចង់ដឹងថា ការសម្រេចចិត្តជ្រើសរបស់របស់អ្នក ត្រឹមត្រូវទៅនឹងបុគ្គលិកលក្ខណៈពិតរបស់អ្នកដែរឬទេ? តោះ! ទៅសាកល្បងទស្សន៍ទាយលេងៗទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសនិមិត្តសញ្ញាមួយដែលអ្នកចូលចិត្ត ហើយទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា ៖ ១. រូបទី១ និមិត្តសញ្ញាខ្យល់អាកាស អ្នកជាមនុស្សដែលចេះសម្របខ្លួន និងបត់បែនទៅតាមកាលៈទេសៈ ជាពិសេស មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាទេ អ្នកក៏អាចសម្រាកចិត្តគំនិត និងរីករាយបានដែរ ដូច្នេះហើយ អ្នកជាមនុស្សដែលគ្រប់គ្នាចង់នៅក្បែរ ព្រោះអាចមានអារម្មណ៍កក់ក្ដៅ និងរីករាយ។ ម្យ៉ាងវិញទៀត ចំណង់ចំណូលចិត្តរបស់អ្នកគឺ ចូលចិត្តទៅលេងសមុទ្រ និងការអង្គុុយលេងលើឆ្នេរខ្សាច់ស្ដាប់សំឡេងទឹករលក។ ២. រូបទី២…











