សម្រង់ខ្សែរជីវិតដែលឆ្លងកាត់ទុក្ខវេទនាជាច្រើនរបស់លោកស្ទើតែមិនគូរឲ្យជឿថាធ្លាប់ជាក្មេង ដែលមានស្មារតីទន់ខ្សោយនិងជួបបញ្ហាជាច្រើនតាំងពីកុមារភាពរហូតដល់វ័យជំទង់។ លោក Elon Musk ដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃធ្លាប់ប្រឡូកក្នុងការងារលំបាកៗក៏ដូចជារស់នៅក្នុងស្ថានភាពគ្រួសារមានវិបត្តិ បានប្រែក្លាយខ្លួនទៅជាមហាសេដ្ឋីដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់។ នៅពេលមានអាយុតិចជាង១០ឆ្នាំ Elon Musk ងប់នឹងការអានសៀវភៅយ៉ាងតិច ២ក្បាលក្នុងមួយថ្ងៃ។ ហើយសៀវភៅភាគច្រើនដែលលោកចូលចិត្តអានគឺសៀវភៅដែលទាក់ទងជាមួយវិទ្យាសាស្រ្ត។ នៅអាយុ១២ឆ្នាំលោកបានផលិតនិងលក់កម្មវិធីហ្គេមកុំព្យូទ័រមួយក្នុងតម្លៃ៥០០ដុល្លារទៅឲ្យក្រុមហ៊ុនអាមេរិចមួយ។ អាយុ១៧ឆ្នាំលោក Elon Musk បានប្តូរទៅរស់នៅកាណាដា ស្របពេលដែលឪពុកម្ដាយរបស់លោបានបែកផ្លូវគ្នា។ នៅកាណាដាលោកបានចូលធ្វើការងារមួយកន្លែងដែលធ្វើឲ្យលោកពុំអាចបំភ្លេចបានអស់មួយជីវិតនោះគឺ ធ្វើការនៅក្នុងបន្ទប់ដ៏សែនក្តៅមួយនៃរោងម៉ាស៊ីនឈើ។ លោក Elon Musk បានប្រាប់ថា ខ្ញុំតែងតែលូនចូលទៅក្នុងរូងក្រោមដីដ៏ងងឹតមួយនិងជញ្ជូនកាក់សំណល់ដីខ្សាច់ក្តៅចេញមកក្រៅ ហើយនៅទីនោះមានតែមនុស្សធ្វើការតែ៣០នាក់ប៉ុណ្ណោះដែលមានការប្តូរវេនរៀងរាល់៣០នាទីម្តង ព្រោះបើនៅយូរជាង៣០នាទីនឹងធ្វើឲ្យបាត់បង់ជីវិតបាន។ ហើយនាសប្តាហ៍ដំបូងមានមនុស្ស២៧នាក់ក្នុងចំណោម៣០នាក់បានលាឈប់ពីការងារ។ ពេលនោះហើយដែលខ្លួនខ្ញុំផ្ទាល់បានសួរខ្លួនឯងថា៖ តើខ្ញុំអាចធ្វើអ្វីបានទៀតសម្រាប់ជីវិតមួយនេះ?????? នាពេលនោះខ្ញុំក៏នឹកឃើញថា តើខ្ញុំគួរតែចាប់ផ្តើមធ្វើអ្វីមួយហើយ! ប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីបានឈប់រៀននៅសកលវិទ្យាល័យលោក Elon Musk និងមិត្តរបស់លោកបានរួមគ្នាបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា PayPal តែមិនបានប៉ុន្មានឆ្នាំផងលោកElon Musk ក៏លក់ហ៊ុននៃក្រុមហ៊ុនដើម្បីបានលុយទៅបង្កើតក្រុមហ៊ុននៃក្តីស្រម៉ៃវិទ្យាសាស្រ្ត ដែលមានឈ្មោះថា SpaceX ដែលជាក្រុមហ៊ុនបង្កើតយាន្តអវកាសដែលមានទស្សនៈវិស័យចង់ឲ្យមនុស្សអាចទៅរស់នៅឯភពផ្សេងបាន។ លើកដំបូងក្នុងការបញ្ជូនយាន្តអវកាសរបស់ SpaceX ក្នុងឆ្នាំ២០០៦គឺបរាជ័យដែលយាន្តនោះត្រូវបានផ្ទុះក្នុងរយៈពេលតែ៣៣វិនាទីប៉ុណ្ណោះនៅពេលដែលបញ្ជាឲ្យហោះ។…