
ជូនជាពិសេស! ចំពោះអ្នកដែលកំពុងតែបរាជ័យ និងបាក់ទឹកចិត្ត កុំគិតថាខ្លួនឯងជួបតែរឿងបរាជ័យ ព្រោះតាំងពីកើតមក អ្នកជោគជ័យច្រើនណាស់
ដឹងទេថា អ្នកជោគជ័យបានច្រើនណាស់ហើយ បើគិតតាំងពីកើតមក រហូតដល់ថ្ងៃនេះ … ១. ការកកើតកំណើតដំបូង អ្នកបានយកឈ្នះដោយជោគជ័យមេជីវិតជាច្រើន ទើបអាចចូលមកចាប់កំណើតក្នុងផ្ទៃរបស់អ្នកម្ដាយ។ ២. រយៈពេល៩ខែ១០ថ្ងៃ អ្នកក៏អាចជម្នះ និងកើតមកឃើញពិភពលោកនេះដោយជោគជ័យ (នេះជាជោគជ័យដែលមានចំណែកភាគហ៊ុនជាមួយអ្នកមានគុណរបស់អ្នក)។ ៣. អាយុបានមួយ១ខួប អ្នកអាចចេះដើរ តិតះៗដោយមិនបាច់មានប៉ាម៉ាក់កាន់ដៃអ្នកឱ្យដើរ (អ្នកជោគជ័យព្រោះអ្នកចេះដើរហើយ)។ ៤. ដល់អាយុបាន៤ឆ្នាំ អ្នកជោគជ័យ ឈ្នះលើភាពភ័យខ្លាច ព្រោះអាចចូលសាលាបាន នៅជាមួយអ្នកដទៃសុទ្ធសាធ ព្រមនៅរៀន ដោយមិនបាច់ឱ្យអាណាព្យាបាលនៅចាំមើល ឬពឹងផ្អែកលើឪពុកម្ដាយទេ។ ៥. អាយុបាន៨ឆ្នាំ អ្នកជោគជ័យជាមួយនឹងការចងចាំ និងស្គាល់ផ្ទះ…







