ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទសុខភាពថ្មីៗពី Healthy ដែលទើបតែចេញផ្សាយ។

Cover Copy
ជីវិត

វិធីកក់សក់ជាមួយស្រាបៀរដើម្បីកាត់បន្ថយការជ្រុះសក់ និងជំរុញឱ្យសក់ដុះថ្មីលឿន

ការលាងសម្អាតសក់ជាមួយស្រាបៀរជួយឱ្យសក់កាន់តែរឹងមាំ ភ្លឺរលោង និងជំរុញឱ្យសក់ដុះថ្មី។ ស្រាបៀរមិនត្រឹមតែជាភេសជ្ជៈដែលមានជាតិអាល់កុលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតជាច្រើនក្នុងជីវិតផងដែរ។ ស្រាបៀរអាចប្រើសម្រាប់លាងសម្អាតសក់ ដើម្បីជួយឱ្យសក់កាន់តែរឹងមាំ ភ្លឺរលោង និងក្រាស់ជាងមុន។   #តើការលាងសម្អាតសក់ជាមួយស្រាបៀរមានប្រយោជន៍អ្វីខ្លះ? – ស្រាបៀរត្រូវបាន fermented ពី hops និង barley ដែលមានសារធាតុចិញ្ចឹមដ៏មានតម្លៃជាច្រើនដែលជួយស្តារសក់ស្ងួត ខូច កាត់បន្ថយជ្រុះសក់ និងជំរុញការលូតលាស់សក់។ – ស្រាបៀរមានសមាសធាតុស៊ីលីកាដែលជួយឱ្យឫសសក់កាន់តែរឹងមាំ ក្រាស់ និងរលោង។ – ស្រាបៀរមានជាតិអាស៊ីត ដូច្នេះវាជួយសម្អាតស្បែកខ្លាញ់ ជួយកម្ចាត់ជាតិប្រេងលើស ជួយគ្រប់គ្រងជាតិប្រេង និងរក្សាសក់ឱ្យដុះវែង។…

Cover Copy
ជីវិត

១០ថ្ងៃជាប់ៗគ្នា (ថ្ងៃទី ១-១០ ខែតុលា) រាសីចក្រទាំង ៣ ទទួលបានលាភធំ លុយចាយពេញដៃ

ហោរាសាស្ត្រសម្រាប់១០ថ្ងៃដំបូងនៃខែតុលា នឹងនាំមកនូវភាពចម្រុងចម្រើន និងទ្រព្យសម្បត្តិដល់សញ្ញារាសីចក្រទាំង៣នេះ។   ១.ឆ្នាំរកា៖ មាន់រងាវខ្លាំងៗ សំណាងល្អភ្លឺស្វាង អ្នកដែលកើតក្នុងឆ្នាំរកា នឹងទទួលបានឱកាសជាច្រើនដែលមិននឹកស្មានដល់ក្នុង១០ថ្ងៃដំបូងនៃខែតុលា ជាពិសេសការធ្វើដំណើរអាជីវកម្ម ឬ វិស្សមកាល។ ដំណើរនេះអាចនឹងធ្វើឱ្យអ្នកចំណាយប្រាក់ច្រើននៅពេលដំបូង ប៉ុន្តែកុំបារម្ភ ព្រោះការវិនិយោគ ឬ ទំនាក់ទំនងថ្មីនឹងនាំមកនូវប្រាក់ចំណេញច្រើន ។ ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងពេលខាងមុខនេះ គម្រោងអាជីវកម្ម ឬដៃគូដែលផ្តួចផ្តើមឡើងក្នុងពេលនេះនឹងមានសក្ដានុពលខ្ពស់ក្នុងការរកប្រាក់ចំណេញ ។ ក្លាហានក្នុងការសាកល្បងគំនិតថ្មីៗ។ ការងារ៖ អ្នកដែលកើតឆ្នាំរកា នឹងជួបដៃគូសំខាន់ៗ ឬ អតិថិជនក្នុងការធ្វើដំណើរ ដែលនឹងបើកទ្វារទទួលការផ្សព្វផ្សាយ។ ស្នេហា១០ថ្ងៃខាងមុខ អ្នកនៅលីវអាចជួបទំនាក់ទំនងគួរឱ្យចាប់អារម្មណ៍ក្នុងដំណើរ។…

Ghgh
ប្លែកៗ

មនុស្ស​ជា​ច្រើន​ចូលចិត្ត​ណាស់ តែ​អត់​ដឹង​ថា​អាហារ ២ នេះ​មាន​ហានិភ័យ​ជាតិ​ពុល​ខ្ពស់

អាហារ​ដែល​មនុស្ស​ជា​ច្រើន​ទម្លាប់​ទទួល​ទាន មិន​សុទ្ធ​តែ​ល្អ​នោះ​ទេ ដោយ​ខ្លះ​ក្រៅ​ពី​មិន​បាន​ផ្តល់​អាហារូបត្ថម្ភ​មក​កាន់​រាងកាយ ទៀត​សោត​ក៏​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​មក​វិញ តាម​រយៈ​ជាតិ​ពុល ឬ​សារធាតុ​មិន​ល្អ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម Knongsrok បង្ហាញ​អាហារ ២ ដែល​ងាយ​មាន​ជាតិ​ពុល បង្ក​មក​ក្នុង​រាងកាយ៖ ១) ត្រកួន ត្រកួន​ជា​ប្រភេទ​បន្លែ ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត​យក​មក​ច្នៃ​ធ្វើ​ម្ហូប​ទទួល​ទាន។ តាម​ពិត​ទៅ​វា​មិន​សូវ​បាន​ផ្តល់​ប្រយោជន៍​អ្វី​នោះ​ទេ​ដល់​រាងកាយ ហើយ​វា​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បង្ក​ឲ្យ​មាន​ពិការភាព​ថែម​ទៀត។ ជា​ពិសេស​សម្រាប់​ក្មេងៗ​ដែល​ទទួល​ទាន​ប៉ះ​ត្រកួន​បាញ់​ថ្នាំ​គីមី​ច្រើន គឺ​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ។ ប្រភេទ​បន្លែ​មួយ​នេះ​ វា​ងាយ​នឹង​ចម្លង​មេរោគ​តាម​រយៈ​ថ្នាំ​ដែល​គេ​បាញ់​សម្លាប់​សត្វ​ល្អិត ឬ​សារធាតុ​រំញោច ជាង​បន្លែ​ដទៃ​ទៀត។ បើ​ចង់​ទទួល​ទាន អ្នក​គួរ​តែ​ជ្រើសរើស​ការ​ដាំ​បែប​ធម្មជាត​ដោយ​ខ្លួន​ឯង​គឺ​ល្អ​បំផុត។ នៅ​ពេល​ដែល​អ្នក​ទទួល​រង​អាការៈ​ពុល​ត្រកួន វា​អាច​នាំ​ឲ្យ​អ្នក​ក្អួត​ចង្អោរ រមាស់​ក្រហាយ​មាត់ ឈឺ​ពោះ លាមក​ប្រែ​ពណ៌​ខ្មៅ ទល់​លាមក…

Ffg
ប្លែកៗ

អ្នកឧស្សាហ៍ភ្លេចភ្លាំង ការចងចាំមិនសូវល្អ ត្រូវទម្លាប់ងាកមកទទួលទានអាហារ ១០ ប្រភេទនេះ

និយាយ​ដល់​ការ​ប្រលង គឺ​សំដៅ​ដល់​ពេលវេលា​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ខួរក្បាល​ខ្លាំង​បំផុត ហើយ​អ្វី​ដែល​សំខាន់​គឺ​ទាមទារ​ការ​ចងចាំ​និង​ការ​គិត​ខ្ពស់។ យ៉ាង​ណា​មិន​សុទ្ធ​តែ​មនុស្ស​គ្រប់​គ្នា​កើត​មក​មាន​ដំណើរការ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​ល្អ​ទាំង​អស់​នោះ​ទេ ខ្លះ​ក៏​ត្រូវការ​របស់​ជំនួយ ដើម្បី​ឲ្យ​ការ​ចងចាំ​មាន​ប្រសិទ្ធភាព​ជាង​មុន និង​បំប៉ន​ដល់​ការ​គិត​ឲ្យ​មាន​ភាព​រហ័ស។ ខាង​ក្រោម Knongsrok ​បង្ហាញ​អាហារ​ទាំង ១០ ប្រភេទ​ដែល​ល្អ​ចំពោះ​ខួរក្បាល ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ប្រលង និង​អ្នក​ដែល​ត្រូវ​ការ​គិត​ច្រើន៖ ១០) សូកូឡា​ខ្មៅ នៅ​ក្នុង​សូកូឡា​ខ្មៅ ក៏​មាន​លាយឡំ​នៅ​ជាតិ​កាហ្វេអ៊ីន​ផង​ដែរ ដោយ​វា​ល្អ​ចំពោះ​ខួរក្បាល ជួយ​ឲ្យ​ខួរក្បាល​ងើប​ឡើង​និង​មាន​ភាព​រហ័ស ហើយ​ល្អ​បំផុត​ចំពោះ​អ្នក​ចូលចិត្ត​ស្មិងស្មាធិ៍​អារម្មណ៍​លើ​ការ​អាន។ ៩) នំប៉័ង​ស្រូវ​សាលី​ទាំង​មូល ប្រភេទ​នំប៉័ង​ស្រូវ​សាលី ​គឺ​មាន​ផ្តល់​នូវ​ថាមពល​ដល់​រាងកាយ ហើយ​ជាង​នេះ​វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែល​អាច​បម្លែង​ទៅ​ជា​ម្សៅ​ម្យ៉ាង ដែល​ជួយ​បំបាត់​ភាព​ទ្រមក់ ​ពោល​គឺ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ។ ៨) ប្រភេទ​គ្រាប់​ធញ្ញជាតិ ប្រភេទ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ…

Fggf
ប្លែកៗ

ទុក​យូរ​អត់​បាន​ទេ! បើ​មាន​ស្នាម​ដៅ​ពី​កំណើត​ពណ៌ ៣ នេះ ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ទារក​កើត​មក ខ្លះ​រមែង​មាន​ស្នាម​ដៅ​ពី​កំណើត តែ​យ៉ាង​ណា​ក៏​មាន​ស្នាម​ខ្លះ វា​ជា​រឿង​ធម្មតា​ តែ​ខ្លះ​ទៀត​វា​ជា​សញ្ញា​ព្រមាន​មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព ហើយ​ឪពុកម្ដាយ​គួរ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ឲ្យ​បាន​ឆាប់។ ១) ស្នាម​ដៅ​ពី​កំណើត​ពណ៌​ក្រហម​ជាំ ការ​កើត​មាន​ពណ៌​ក្រហម​ជាំ​លើ​ស្បែក​ត្រង់​ទីតាំង​ណា​មួយ នោះ​វា​អាច​បង្ហាញ​ពី​ការ​ខូច​ទ្រង់ទ្រាយ​នៃ​សរសៃឈាម​ពី​កំណើត។ ជា​ធម្មតា​ស្នាម​នេះ អាច​មាន​ពណ៌​ក្រហម​ស្រាល ឬ​ខ្លះ​ក្រហម​ជាំ​ខ្លាំង​ហើយ​មើល​ឃើញ​ដិត។ ភាគ​ច្រើន​វា​កើត​លើ​មុខ ក ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ។ ស្នាម​នេះ​ពេល​ខ្លះ​កើត​លើ​ទារក​ទើប​ចាប់​កំណើត ខ្លះ​ទៅ​កើត​ក្រោយ​ចូល​កុមារភាព ឬ​វ័យ​ជំទង់​ក៏​មាន​ដែរ។ ប្រសិន​វា​រំលេច​ស្នាម​ពណ៌​នោះ​លើ​ស្បែក ឬ​បង្កើត​ជា​ដុំ​ពក គឺ​វា​អាច​ពាក់ព័ន្ធ​នឹង​រោគ​សញ្ញា​ខូច​ទ្រង់ទ្រាយ​សរសៃឈាម ហើយ​បើ​ទុក​យូរ អាច​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ទៅ​ថ្ងៃ​មុខ។ ២) ស្នាម​ដៅ​ពី​កំណើត​ពណ៌​ខ្មៅ ដូច​ប្រជ្រុយ ដូច​ជា​ប្រជ្រុយ​មួយ​ដុំ​ធំ​ដុះ​មក​លើ​ស្បែក ឬ​ពណ៌​ខ្មៅ​ដាម​ធំ​ដុះ​មក​លើ​ស្បែក ដែល​វា​មាន​ទំហំ​ប៉ុន្មាន​សង់ទីម៉ែត្រ គ្រប់​ដណ្តប់​មក​លើ​ស្បែក ដែល​មើល​ពី​ចម្ងាយ​ក៏​ឃើញ​ដែរ។…

Rtrt
ប្លែកៗ

សាច់​ត្រី​បង្កប់​ប្រយោជន៍​ជា​ច្រើន តែ​ចំពោះ​មនុស្ស ៥ ប្រភេទ​នេះ​ មិន​ត្រូវ​ទទួល​ទាន​ទេ

សាច់​ត្រី​គឺ​ជា​អាហារ​ដែល​មាន​ខ្លាញ់​ធាត់​ទាប ហើយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ចាំ​បាច់​ជា​ច្រើន​សម្រាប់​រាងកាយ។ ជា​ទូទៅ​អ្នក​រាល់​គ្នា​គួរ​តែ​ទទួល​ទាន​សាច់​ត្រី​ជា​ប្រចាំ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម​នេះ មិន​គួរ​ទទួល​ទាន​ឡើយ៖ ៥) អ្នក​ជំងឺ​រលាក​សន្លាក់ អ្នក​ដែល​មាន​បញ្ហា​រលាក​សន្លាក់ ជា​ទូទៅ​គឺ​មាន​ការ​កើន​ឡើង​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម ដូច្នេះ​ហើយ​ត្រី​ដែល​មាន​សារធាតុ​ Purines ខ្ពស់ ​វា​ប្រែ​ជា​អាហារ​មិន​ល្អ​ទៅ​វិញ​សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ។ បើ​អ្នក​ទទួល​ទាន ក៏​គួរ​តែ​ទទួល​ទាន​នៅ​បរិមាណ​តិច។ ៤) អ្នក​ដែល​ខ្សោយ​តម្រង​នោម​និង​ថ្លើម ត្រី​មាន​ប្រូតេអ៊ីន​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ភាគ​ច្រើន​វា​ត្រូវ​បាន​រំលាយ​ទោ​ក្នុង​ថ្លើម និង​តម្រង​នោម។ យ៉ាង​ណា​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ខូច​ថ្លើម ឬ​ខ្សោយ​តម្រង​នោម មិន​គួរ​ស្រូប​យក​ប្រូតេអ៊ីន​ច្រើន​ពេក​ទេ ព្រោះ​វា​ជា​ការ​បន្ថែម​បន្ទុក​ទៅ​វិញ​ទៅ​ដល់​ផ្នែក​ទាំង​ពីរ​នោះ។ ៣) អ្នក​ជំងឺ​របេង អ្នក​ដែល​កើត​ជំងឺ​របេង ជា​ទូទៅ​គឺ​ទាមទារ​ឲ្យ​ទទួល​ទាន​ថ្នាំ​ជា​ប្រចាំ​រយៈ​ពេល​វែង។…

Trrt
ប្លែកៗ

សង្កេត​លើ​ទម្រង់​មុខ បើ​មនុស្ស​មាន ៥ ចំណុច​នេះ ច្រើន​តែ​មាន​សុខភាព​ល្អ អាយុ​វែង

តើ​អ្នក​ដឹង​ទេ​ថា អាយុកាល​ជីវិត​មនុស្ស​អាច​មើល​ដឹង​តាម​រយៈ​ទ្រង់ទ្រាយ​លើ​មុខ​ទាំង ៥ ខាង​ក្រោម។ បើ​អ្នក​មាន ២ ឬ ៣ ក្នុង​ចំណោម​នោះ យើង​ចូលរួម​អបអរ ដោយ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​មាន​សុខភាព​ល្អ អាច​បន្ត​រស់នៅ​ដោយ​មាន​អាយុ​វែង៖ ៥) ចិញ្ចើម ផ្នែក​ចិញ្ចើម ប្រសិន​ជា​ដុះ​រោម​​វែង​មិន​ងាយ​ជ្រុះ នោះ​គឺ​ប្រាកដ​ជា​មាន​អាយុ​វែង​ហើយ។ តាម​ក្បួន​ហុងស៊ុយ​ចិន គេ​មើល​តាម​រោង​ចិញ្ចើម​អាច​ទាយ​ដឹង​ពី​ជោគវាសនា​មនុស្ស​ទៀត​ផង មនុស្ស​ដែល​មិន​ចិញ្ចើម​វែង ក្រាស់ឃ្មឹក​ច្រើន​តែ​ជា​មនុស្ស​សំណាង។ ៤) ច្រមុះ មនុស្ស​ដែល​មាន​ច្រមុះ​ត្រង់ មិន​សំប៉ែត​ខ្ទង់​ខ្ពស់ រមែង​ជា​មនុស្ស​លេចធ្លោ ដែល​អាច​រស់នៅ​បាន​យូរ។ ៣) ភ្នែក មនុស្ស​ដែល​មាន​ភ្នែក​ភ្លឺ នៅ​អាច​មើល​ឃើញ​ច្បាស់…

Ffd
ប្លែកៗ

ត្រីជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម តែបើចង់បានសុខភាពល្អ កុំលូកត្រី ៤ ប្រភេទនេះឲ្យសោះ

ត្រី​ជា​អាហារ​ដែល​មាន​ជីវជាតិ អាច​ច្នៃ​ធ្វើ​ជា​មុខ​ម្ហូប​ច្រើន​មុខ ហើយ​រសជាតិ​ក៏​អាច​ទទួល​យក​សក្តិសម​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ។ វា​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជា​ច្រើន​សម្រាប់​រាងកាយ។ តែ​យ៉ាង​ណា​ដើម្បី​ការពារ​សុខភាព​ខ្លួន​អ្នក​និង​ក្រុម​គ្រួសារ អ្នក​ត្រូវ​ចាំ​ថា​ មិន​គួរ​ទទួល​ទាន​ត្រី​ទាំង ៤ ប្រភេទ​ខាង​ក្រោម​នេះ​ទេ៖ ៤) ត្រី​ងាប់​ឬ​ស្អុយ ត្រី​ដែល​ងាប់​យូរ​ហើយ សាច់​ឡើង​ស្អុយ​រលួយ អាច​នឹង​មាន​ភាគរយ​ខ្ពស់ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់។ ការ​បរិភោគ​ត្រី​ប្រភេទ​នេះ វា​មិនមាន​គុណភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បណ្តាល​ឲ្យ​អ្នក​ងាយ​ពុល និង​ឆ្លង​មេរោគ​ទៀត​ផង។ មនុស្ស​ជា​ច្រើន​គួរ​ជ្រើសរើស​យក​ត្រី​ដែល​នៅ​ស្រស់ មើល​ទៅ​អាច​នៅ​យក​មក​ទទួល​ទាន​បាន។ សាច់​ត្រី​នៅ​ស្រស់ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ខុស​ពី​ត្រី​ដែល​រលួយ វា​ត្រូវ​បាន​បម្លែង​សារធាតុ​ទាំង​អស់​នោះ​ចេញ​ហើយ។ ៣) ត្រី​ចាក់​បញ្ចូល​អ័រម៉ូន ត្រី​ដែល​មាន​សាច់​ច្រើន តែ​ភ្នែក​ជញ្ជីង​តិច មនុស្ស​ជា​ច្រើន​ចូលចិត្ត​ទិញ​វា​យក​មក​ទទួល​ទាន​ណាស់ តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​វា​ត្រូវ​បាន​គេ​បាញ់​បញ្ចូល​អ័រម៉ូន…

Rtrt
ប្លែកៗ

ទៅ​រក​ផលិតផល​ឯ​ណា​ឆ្ងាយ នេះ​របស់​ធម្មជាតិ ៥ អាច​ផ្សំ​ព្យាបាល​មុន​យ៉ាង​មាន​ប្រសិទ្ធភាព

ដើម្បី​ព្យាបាល​បញ្ហា​មុន អ្នក​ក៏​អាច​ប្រើប្រាស់​គ្រឿង​ផ្សំ​ធម្មជាតិ​ទាំង ៥ ខាង​ក្រោម​នេះ ដោយ​វា​អាច​ផ្តល់​ទាំង​ប្រសិទ្ធភាព​ និង​សុវត្ថិភាព មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ៖ ៥) ប្រើ​ក្រូច​ឆ្មា ក្រូច​ឆ្មា​មាន​វីតាមីន C ជួយ​ព្យាបាល​ស្បែក​ស្ងួត បំបាត់​ស្នាម​មុន​បាន​យ៉ាង​ឆាប់​រហ័ស។ មុន​ពេល​ចូល​គេង គ្រាន់​តែ​ច្របាច់​ទឹក​ក្រូច​ឆ្មា យក​មក​ដាក់​លើ​សំឡី​ហើយ​ជូត​ត្រង់​បរិវេណ​កើត​មុន​ថ្នមៗ មុន​លាង​ទឹក​សម្អាត​ចេញ។ អ្នក​ក៏​អាច​លាយ​ទឹក​ក្រូច​ឆ្មា​ពីរ​បី​ដំណក់​ចូល​ទៅ​ក្នុង​ទឹក​ឃ្មុំ ឬ​ទឹក​ត្រសក់ ដើម្បី​យក​មក​លាប​លើ​មុខ ដោយ​នេះ​វា​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មុន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា មាន​សុខភាព​ល្អ​ទៀត​ផង។ ៤) ប្រើ​ការ៉ុត ការ៉ុត​មាន​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ហើយ​ក៏​ជា​ឱសថ​ដ៏​ល្អ​មួយ​ដែរ សម្រាប់​ព្យាបាល​បញ្ហា​មុន។ អ្នក​អាច​យក​ទឹក​ការ៉ុត ៥០០ ក្រាម…

Reer
ជីវិត

អាយុ​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មើល​ឃើញ​ក្មេង បើ​អ្នក​អនុវត្ត​ទម្លាប់ ៤ នេះ​ជាប់​មុន​ចូល​គេង

ដោយ​គ្រាន់​តែ​អនុវត្ត​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​អាច​ធានា​ពី​ការ​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ មិន​ថា​តែ​អ្នក​ស្ថិត​នៅ​អាយុ​ច្រើន​ប៉ុណ្ណា​ទេ៖ ៤) លុបលាង​គ្រឿង​សម្អាង មនុស្ស​ស្រី​ក្រោយ​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ ខ្លះ​ទៅ​ឃើញ​គ្រែ ដាក់​ខ្លួន​តែ​មួយ​ភ្លែត តែ​បើក​ភ្នែក​ឡើង​ភ្លឺ ហើយ​ផ្ទៃ​មុខ​នៅ​ជាប់​គ្រឿង​សម្អាង​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់។ ទម្លាប់​នេះ​វា​ធ្វើ​ឲ្យ​ស្បែក​មិន​បាន​សម្រាក​នោះ​ទេ ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ឆាប់​ឡើង​មុន និង​រោល។ ល្អ​បំផុត​គួរ​តែ​មាន​ទម្លាប់​លុបលាង​គ្រឿង​សម្អាង​មុន​ពេល​ចូល​គេង ដើម្បី​ជួយ​បង្រួម​រន្ធ​ញើស ជួយ​បង្កើត​កោសិកា​ស្បែក​ឡើង​វិញ។ កាន់​តែ​ល្អ​បន្ថែម​ទៀត​នោះ ក្រោយ​លាង​មុខ​ហើយ គួរ​មាន​របស់​ជំនួយ​មក​លាប​បន្ថែម និង​ម៉ាស្សា​ថ្នមៗ ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក។ ៣) ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់ ចាប់​ពី​អាយុ ២២ ឆ្នាំ​ឡើង​ទៅ សញ្ញា​នៃ​ភាព​ចាស់​របស់​ស្រ្តី ចាប់​ផ្តើម​រំលេច​ចេញ​មក​បណ្តើរៗ​ហើយ។ ដូច្នេះ​អ្នក​គួរ​មាន​ផលិតផល​បន្ថែម​ជាតិ​កូឡាជែន​មក​កាន់​រាងកាយ ដើម្បី​ជួយ​ចិញ្ចឹម​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា…

Fg
ប្លែកៗ

តំបន់​ ៣ លើ​រាងកាយ បើ​ឧស្សាហ៍​ចុក រមាស់ កុំ​គិត​ថា​មិន​អី ព្រោះ​អ្នក​អាច​នឹង​កើត​ជំងឺ​ថ្លើម

ជំងឺ​ថ្លើម ច្រើន​តែ​មាន​រោគ​សញ្ញា​ដំបូង​តិចតួច ហើយ​យើង​មិន​កត់​សម្គាល់​ឃើញ​នោះ​ទេ តែ​បើ​បណ្តោយ​ទុក​យូរ​ទៅ វា​នឹង​អាច​ជា​ហួស​ពេល ពិបាក​ព្យាបាល​ទៅ​វិញ។ ដូច្នេះ​ហើយ Knongsrok សូម​ណែនាំ​នូវ​អាការៈ ៣ ដែល​អាច​ព្រមាន​ពី​ការ​វិវត្ត​ទៅ​រក​ជំងឺ​ថ្លើម​ដ៏​ធ្ងន់ធ្ងរ​បាន៖ ៣) តំបន់​ឆ្អឹង​ជំនីរ​ខាង​ស្តាំ ការ​ឈឺចាប់​នៅ​តំបន់​ឆ្អឹង​ជំនីរ​ខាង​ស្តាំ ច្រើន​តែ​កើត​ឡើង​នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម។ មូលហេតុ​គឺ​ដោយសារ​សាច់ដុំ​ដុះ​ចេញ​ពី​ថ្លើម នឹង​លុកលុយ​បន្តិច​ម្តងៗ ហើយ​សង្កត់​លើ​តំបន់​ឆ្អឹង​ជំនីរ​ខាង​ស្តាំ។ ជា​រឿយៗ​បណ្តាល​ឲ្យ​អ្នក​ទទួល​រង​ការ​ឈឺចាប់​នៅ​តំបន់​នោះ គឺ​ក្រោម​ទ្រូង ឬ​ក្រោយ​ខ្នង​ខាង​ក្រោយ​ផ្នែក​ខាង​ស្តាំ។ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ បើ​ឈឺចាប់​ញឹកញាប់ ហើយ​ឆ្លៀត​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ផង។ ២) តំបន់​បេះដូង ការ​ឈឺចាប់​នៅ​តំបន់​បេះដូង ក៏​ជា​សញ្ញា​មួយ ដែល​បង្ហាញ​ថា​ថ្លើម​ត្រូវ​បាន​ខូចខាត​ដូច​គ្នា។ ប្រសិន​បើ​អ្នក​ពុំ​មាន​ជំងឺ​បេះដូង ហើយ​មាន​ការ​ឈឺចាប់​ផ្នែក​នោះ វា​អាច​មក​ពី​សាច់​ដុះ​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ថ្លើម​របស់​អ្នក…

Dfdf
ប្លែកៗ

ទំហំ​និង​កម្រិត​នៃ​ផ្នែក​ទាំង ៤ ដែល​អ្នក​ត្រូវ​តែ​ពិនិត្យ កាន់​តែ​លើស​កម្រិត អ្នក​កាន់​តែ​អាយុ​ខ្លី

តើ​អ្នក​ដឹង​ទេ​ថា លើ​រាងកាយ​របស់​យើង​មាន​ផ្នែក​សំខាន់​មួយ​ចំនួន​ដែល​យើង​អាច​ពិនិត្យ​វា​ដោយ​ខ្លួន​ឯង​បាន ដើម្បី​អាច​វិនិច្ឆ័យ​ដឹង​នៅ​ស្ថានភាព​សុខភាព​របស់​មនុស្ស​យើង​ម្នាក់ៗ។ ជា​ទូទៅ​វា​កាន់​តែ​លើស​កម្រិត​ នោះ​ក៏​នឹង​ឲ្យ​អ្នក​កាន់​តែ​អាយុ​ខ្លី៖ ៤) រង្វង់​ក ៣៥ សង់ទីម៉ែត្រ យោង​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា រង្វង់​ក​របស់​អ្នក​កាន់​តែ​ធំ នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ក៏​កាន់​តែ​ខ្ពស់។ ជា​ទូទៅ​សម្រាប់​មនុស្ស​ប្រុស រង្វង់​ក​ល្អ​បំផុត​គឺ​ទំហំ​មិន​គួរ​លើស​ពី ៣៩ សង់ទីម៉ែត្រ ហើយ​មនុស្ស​ស្រី​មិន​គួរ​លើស​ពី​ទំហំ ៣៥ សង់ទីម៉ែត្រ។ ៣) ចង្កេះ ៨០ សង់ទីម៉ែត្រ ​ចង្កេះ​កាន់​តែ​ធំ មាន​ន័យ​ថា​ជាតិ​ខ្លាញ់​លើស​កាន់​តែ​ច្រើន ហើយ​អាច​បំផ្លាញ​ដល់​ទៅ​លំពែង និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់​ជា​ដើម។ ទំហំ​ធម្មជាតិ​នៃ​ចង្កេះ ដាច់​ខាត​សម្រាប់​បុរស​មិន​គួរ​លើស​ទំហំ ៩០…