ស្មានមិនដល់សោះ!!! ញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗនៅពេលព្រឹក ជួយឱ្យស្រកទម្ងន់ ធ្វើឱ្យស្បែកស្អាត បង្កើនប្រព័ន្ធភាពស៊ាំ និងប្រយោជន៍ជាច្រើនទៀត
ការទទួលទានទឹកក្រូចឆ្មារក្តៅឧណ្ហៗនៅពេលព្រឹក គឺជាទម្លាប់ដ៏ល្អមួយដែលអ្នកអាចធ្វើបាន ដើម្បីធានាដល់សុខភាពរបស់អ្នក ដោយសារតែអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាដូចជា ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ការសម្រកទម្ងន់។ ក្រូចឆ្មារ គឺជាសារធាតុផ្សំមួយប្រភេទដែលស្ត្រីភាគច្រើនធ្លាប់ស្គាល់ វាមានឥទ្ធិពលវិជ្ជមានជាច្រើនលើរាងកាយ ជាពិសេសស្បែក។ អ្នកអាចប្រើក្រូចឆ្មារដើម្បីសម្រស់ពីខាងក្រៅ ទទួលទានទឹកក្រូចឆ្មារទទួលបានសម្រស់ស្រស់ស្អាតពីខាងក្នុង ដើម្បីបន្ថែមវីតាមីនដល់រាងកាយ។ ក្នុងអត្ថបទនេះ Knongsrok សូមលើកយកអត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ។ ១. កាត់បន្ថយការរលាក ទទួលទានទឹកក្រូចឆ្មារជាទៀងទាត់នឹងកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយ និងជួយអ្នកប្រឆាំងនឹងជំងឺ។ សំខាន់ជាងនេះទៅទៀត ទឹកក្រូចឆ្មាក៏អាចកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងសន្លាក់ ដោយហេតុនេះកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់។ ២. ស្រកទម្ងន់ អរគុណចំពោះជាតិសរសៃនៅក្នុងក្រូចឆ្មារ ដែលអាចកម្ចាត់កាកសំណល់ចេញពីរាងកាយ និងកាត់បន្ថយជាតិខ្លាញ់លើស មនុស្សជាច្រើនទទួលទានទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំបន្ទាប់ពីភ្ញាក់ពីគេង និងមុនទទួលទានអាហារពេលព្រឹក ដើម្បីសម្រកទម្ងន់ និងរក្សារាងកាយឱ្យមានសុខភាពល្អ។…
