
នេះមូលហេតុនិងដំណោះស្រាយ បញ្ឈប់សត្វមូសលែងឲ្យច្រៀងរំខានអ្នកនៅពេលគេង
ជឿថាមានមនុស្សជាច្រើនធ្លាប់បានជួប បទពិសោធន៍ដែលមានមូសខ្លាញីរមែងហោះមកក្រវែលចុះឡើងក្បែរត្រចៀក ហើយលឺសំឡេងរំខានមួយ ដែលយើងនិយមនិយាយថា មូសច្រៀងក្បែរត្រចៀករំខានឲ្យគេងមិនលក់។ តើនោះមកពីមូលហេតុអ្វី ហើយមានដំណោះស្រាយបែបណា? តាមរបាយការណ៍ពី Brightside យើងបង្ហាញដូចខាងក្រោម៖ តាមការស្រាវជ្រាវ សត្វមូសដែលហោះមករកយើង គឺដោយសារទាក់ទាញចេញពីក្លិនខ្លួនរបស់យើងនោះឯង ហើយមួយផ្សេងទៀតនៅពេលគេងយើងទម្លាប់យកភួយគ្រប់ជិតមួយដងខ្លួន នៅសល់តែផ្នែកក្បាល ហើយត្រចៀកជាផ្នែកកខ្វក់មួយនៃដងខ្លួន ដែលធ្វើឲ្យមូសចូលចិត្តហោះមកក្រវែលខ្លាំងបំផុត។ សំឡេងដែលចេញពីសត្វមូសនោះ គឺមិនមែនវាច្រៀងអ្វីនោះទេ ផ្ទុយទៅវិញវាគឺជាសំឡេងដែលកើតចេញពីការត្រដាងស្លាបចុះឡើង ជាមួយល្បឿនលឿនបំផុត ២៥០ Motions ក្នុងមួយវិនាទី។ តាមដឹងសំឡេងនេះ ក៏ត្រូវបានគេដឹងថា ជាការប្រាស្រ័យទាក់ទងរវាងសត្វមូសគ្នាវាផងដែរ។ ដំណោះស្រាយ៖ ជាទូទៅសត្វមូសវាចាប់អារម្មណ៍លើពណ៌ងងឹត អ៊ីចឹងសូមស្លៀកពាក់ឈុតគេងពណ៌ស្រស់ៗ ចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនមុនចូលគេង ដើម្បីកុំឲ្យមានញើសជាប់ខ្លួន…











