ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទសុខភាពថ្មីៗពី Healthy ដែលទើបតែចេញផ្សាយ។

Hggh
ជីវិត

ទម្លាប់​អាក្រក់ ៤ នៅ​ពេល​ព្រឹក ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

មាន​មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ ហើយ​ផ្តោត​តែ​លើ​ការ​ហាត់ប្រាណ​មួយ​មុខ ខណៈ​ដែល​លទ្ធផល​ទទួល​បាន​មក​វិញ ក៏​មិន​ងាយ​ជា​ទី​គាប់​ចិត្ត​នោះ​ដែរ។ តាម​ពិត​ទៅ​តាម​ការ​ស្រាវជ្រាវ ការ​ចង់​សម្រក​ទម្ងន់​ឬ​ទប់​ស្កាត់​មិន​ឲ្យ​ឡើង​ទម្ងន់​រាងកាយ វា​ក៏​ស៊ីសង​ទៅ​លើ​ទម្លាប់​និង​សកម្មភាព​នៃ​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់​នោះ​ផង​ដែរ។ ជាក់ស្តែង​ដូច​ជា​ទម្លាប់​នៅ​ពេល​ព្រឹក​ព្រលឹម​ទាំង ៤ នេះ បើ​អ្នក​មិន​ផ្លាស់ប្តូរ​ទេ​នោះ រាងកាយ​របស់​អ្នក​នឹង​ងាយ​ឡើង​ទម្ងន់​ឆាប់​រហ័ស​បំផុត៖ ៤) មិន​រៀប​ចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ក្រោយ​ពេល​ក្រោក តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ក្រោក​ពី​ដំណេក​ហើយ​ពុំ​បាន​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត នោះ​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់​យ៉ាង​រហ័ស។ នោះ​ក៏​ដោយសារ​តែ​ពួក​គេ​ជា​មនុស្ស​ដែល​មិន​ចេះ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង បែប​នេះ​គេ​ជឿ​ថា​ការ​ដាក់​វិន័យ​ទៅ​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិបាក​នឹង​ធ្វើ​ទៅ​បាន​ដូច​គ្នា។ ជា​ការ​ណែនាំ​ល្អ​បំផុត អ្នក​គួរ​ឆ្លៀត​ពេល​បន្តិច​ដើម្បី​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត និង​ជា​ការ​បំភ្លឺ​ថ្ងៃ​ថ្មី​ដ៏​ស្រស់ស្រាយ​របស់​អ្នក​ផង​ដែរ។ ៣) មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក កុំ​ថា​មួយ​ថ្ងៃ​បាយ​ព្រឹក បាយ​ថ្ងៃ បូក​ចូល​គ្នា​នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​នោះ វា​ជា​រឿង​ច្រឡំ​ធំ​ហើយ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លើស​ដើម។ តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា នៅ​ពេល​ដែល​មនុស្ស​អត់​បាយ​ព្រឹក…

9ce627551ba8080afaf6396b36
ជីវិតនិងសុខភាព

ទម្លាប់ ១៣ យ៉ាងដែលមនុស្សភាគច្រើនយល់ច្រឡំថា គ្មានគ្រោះថ្នាក់

មនុស្សគ្រប់គ្នាបានដឹងហើយថាការចូលគេងយប់ជ្រៅ និងការញ៉ាំអាហារច្រើនពេកមិនល្អសម្រាប់សុខភាពទេ។ ប៉ុន្តែពេលខ្លះសូម្បីតែទម្លាប់ដែលមនុស្សយើងគិតថាគ្មានគ្រោះថ្នាក់សោះក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរ។ តើអ្នកដឹងទេថាអ្នកអាចទៅមន្ទីរពេទ្យបានប្រសិនបើអ្នកខ្ទប់ខ្យល់កណ្តាស់? យោងតាមគេហទំព័រ Bright Side បានចងក្រងនូវបញ្ជីទម្លាប់ដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរបស់យើង។ 1. ខ្ទប់ខ្យល់នៅពេលកណ្តាស់ © Depositphotos © Depositphotos អ្វីដែលទទួលរង: ប្រព័ន្ធដកដង្ហើម សរសៃឈាម និងខួរក្បាល និងក្នុងករណីធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់បំពង់អាហារ។ មុខងារសំខាន់នៃការកណ្តាស់គឺកម្ចាត់បាក់តេរី វីរុស និងភាគល្អិតធូលី។ នៅពេលអ្នកខ្ទប់ខ្យល់ក្នុងពេលកណ្តាស់ បានន័យថាអ្នកបិទមិនឱ្យបាក់តេរី និងវីរុស ចេញពីរាងកាយទេ។ តែមិនត្រឹមតែប៉ុណ្ណឹងទេ។ ស្រមៃមើលថាតើមានអ្វីអាចកើតឡើងប្រសិនបើអ្នកព្យាយាមកណ្តាស់ដោយបច្ចេញខ្យល់ខ្លាំងហើយបែជាប្រឹងរាំងខ្ទប់។ ភាពដូចគ្នាកើតឡើងនៅខាងក្នុងច្រមុះរបស់អ្នក កំលាំងខ្យល់ទាំងមូលនៃការកណ្តាស់ថយក្រោយហើយអាចធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់អ្នក បង្កើនសម្ពាធឈាម និងថែមទាំងធ្វើឱ្យខូចបំពង់អាហារផងដែរ។ 2.…

Vbb
ជីវិត

នេះ​តិចនិក​ទទួល​ទាន​កាហ្វេ​ ដើម្បី​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ឆាប់​រហ័ស

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ទទួល​ទាន​ជា​ប្រចាំ ដោយ​មិន​ថា​តែ​បុរស នារី អ្នក​មាន​មាឌ​ស្គម មាឌ​ធាត់ ហើយ​ជា​ពិសេស​គឺ​អ្នក​ដែល​ធ្វើការ​នៅ​ការិយាល័យ អត់​វា​មិន​សូវ​បាន​នោះ​ទេ។ ក្រៅ​ពី​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន ជាង​នេះ​វា​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទៀត​ផង ឲ្យ​តែ​អ្នក​មាន​តិចនិក​ទទួលទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ​ថ្ងៃ​នេះ Knongsrok បង្ហាញ​ ២ ចំណុច​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​តាម​រយៈ​ការ​ទទួល​ទាន​កាហ្វេ៖ ២) កាត់​បន្ថយ​ឬ​បញ្ឈប់ ការ​ទទួល​ទាន​កាហ្វេ​ជាមួយ​ស្ករ និង Cream ដូច​អ្នក​ដឹង​ស្រាប់​ហើយ ស្ករ​និង​ Cream គឺ​ជា​សត្រូវ​ដែល​ប្រឆាំង​នឹង​ការ​ស្រក​ទម្ងន់។ បែប​នេះ​នៅ​រាល់​ពេល​ទទួល​ទាន​កាហ្វេ អ្នក​គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​នៅ​ការ​ដាក់​គ្រឿង​ផ្សំ​ទាំង​នេះ ហើយ​បើ​អាច​ទម្លាប់​ទទួល​ទាន​កាហ្វេ​ខ្មៅ​បាន​ទៀត គឺ​កាន់​តែ​ល្អ ព្រោះ​វា​មាន​លាយ​បញ្ចូល​គ្នា​តែ​ទឹក និង​ជាតិ​កាហ្វេ​អ៊ីន​តែ​ប៉ុណ្ណោះ។ ១) ទទួល​ទាន​កាហ្វេ​មុន​ធ្វើ​លំហាត់​ប្រាណ…

Nbn
ជីវិត

តិចនិក​ពី​នារី​ជប៉ុន គេ​អនុវត្ត ៥ វិធី​នេះ ដើម្បី​សម្រក​ទម្ងន់​បាន​ងាយ​និង​មិន​ហត់​ខ្លាំង

ជា​ទូទៅ​សម្រាប់​ប្រជាជន​ជប៉ុន អ្នក​នឹង​មិន​សូវ​ឃើញ​ពួក​គេ​មាន​រូបរាង​ធាត់ ឬ​លើស​ទម្ងន់​នោះ​ទេ ហើយ​ជា​ពិសេស​គឺ​នារីៗ អាច​ថែ​រូបរាងកាយ​បាន​យ៉ាង​ល្អ។ តាម​ការ​ណែនាំ​នូវ​វិធី​ពិសេស​ ៥ ពី​នារី​ជប៉ុន យើង​សូម​បង្ហាញ​អ្នក​រាល់​គ្នា​អំពី​វិធី​សម្រក​ទម្ងន់ ដែល​វា​សាមញ្ញ ហើយ​ងាយ​មិន​ទាមទារ​ការ​ចំណាយ​កម្លាំង​អ្វី​ច្រើន​នោះ​ទេ៖ ៥) ទទួល​ទាន​ចេក​ជាមួយ​ទឹក ចាប់​ផ្តើម​ពី​ពេល​ព្រឹក​ទៅ អ្នក​អាច​ទទួល​ទាន​ចេក ២-៣ ផ្លែ​ជាមួយ​ទឹក​ប៉ុន្មាន​កែវ ដោយ​ជា​ធម្មតា​នៅ​ពេល​ដែល​សារជាតិ​សរសៃ (Fiber) របស់​ចេក ជួប​គ្នា​ជាមួយ​នឹង​ទឹក នោះ​វា​នឹង​ឆាប់​ជួយ​ឲ្យ​អ្នក​ឆ្អែត​ពេញ​ពោះ។ ចំពោះ​អាហារ​ពេល​ល្ងាច​ចូរ​ទទួល​ទាន​ឲ្យ​បាន​មុន​ម៉ោង ៦ ល្ងាច ហើយ​ផ្តោត​លើ​ប្រភេទ​អាហារ​បន្លែ​ជា​ពិសេស។ ៤) ផឹក​តែ​បៃតង​ក្តៅ រៀងរាល់​ទទួល​ទាន​អាហារ​រួច តែបៃតង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ឲ្យ​យើង​មិន​ចាស់​ជាង​វ័យ ហើយ​ជាង​នេះ​ក៏​អាច​កម្ចាត់​បាក់តេរី​ក្នុង​ពោះវៀន​ផង​ដែរ។…

Nnb
ជីវិត

ដើមប្រមោយដំរី ដុះស្ទើរពេញដី តែមិនសូវមានអ្នកដឹងថាជាឱសថទិព្វអាចព្យាបាលជំងឺទាំងនេះបាន

ដើមប្រមោយដំរី ដុះស្ទើពេញដី តែមិនសូវមានអ្នកដឹងថាអាចប្រើជាឱសថកបជំងឺសន្ធឹកមិនគួរឱ្យជឿ ដោយវាអាចព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រទេះទឹកបាយ ក្អក ហឺត គ្រុន ផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្តាលមកពីរលាកតំរងនោម និងប្រឆាំង ការរលាក និងហើម។ ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួតបួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស…

Vbb
ជីវិត

តិចនិក​ស្លៀកពាក់ ៧ ចំណុច ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ

មនុស្ស​ជា​ច្រើន​ធ្លាប់​ឆ្ងល់​ថា ហេតុអ្វី​បុគ្គល​ខ្លះ​អាយុ​ស្រករ​យើង តែ​មើល​ទៅ​គេ​ដូច​ក្មេង​ខ្លាំង​ម្ល៉េះ សឹង​តែ​យើង​ច្រឡំ​ហៅ​គេ​ថា ប្អូន? ជួន​កាល​មក​ពី​កត្តា​សុខភាព​គេ​អំណោយផល ហើយ​ខ្លះ​ទៀត​មក​ពី​របៀប​នៃ​ការ​រៀបចំ​ខ្លួន ដែល​មិន​ងាយ​មាន​អ្នក​ចែករំលែក​យើង​រឿង​ហ្នឹង​នោះ​ទេ។ ​ថ្ងៃ​នេះ Knongsrok ធ្វើ​ការ​បង្ហាញ​នូវ​តិចនិក​ស្លៀកពាក់ ៧ ចំណុច ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ ហើយ​មិន​ជឿ​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន៖ ៧) កុំ​ប្រើប្រាស់​សំលៀកបំពាក់​ឆ្នូត​ធំៗ​ពេក គួរ​ជ្រើសរើស​ការ​ស្លៀកពាក់​មិន​ថា​តែ អាវ ឬ​រ៉ូប​ដែល​មិន​មាន​ឆ្នូត​ឬ​ក្រឡា​លាយឡំ​ធំៗ ព្រោះ​វា​ជា​កត្តា​បង្កើន​អាយុ​នៃ​ដង​ខ្លួន​របស់​អ្នក ហើយ​ត្រូវ​ប្តូរ​មក​ប្រភេទ​ឈុត​ដែល​មាន​ផ្ទៃ​ឆ្នូត​ស្រាល ឬ​មិន​មាន​សោះ​កាន់​តែ​ល្អ។ ៦) ស្លៀក​ខោ​រឹប​រាង កុំ​ស្លៀក​ខោ​រលុងៗ​ពេក ​ជា​ពិសេស​ប្រភេទ​ខោ​កាបូយ ហើយ​ប្តូរ​មក​ស្លៀក​ខោ​រឹប​រាង ដែល​មើល​ទៅ​ស៊ីវិល័យ​ដូច​ក្មេង​ជំទង់​អ៊ីចឹង។ មួយ​ទៀត​កុំ​គិត​ថា​អ្នក​ស្លៀក​មិន​សម…

Thequint Fit_2018 02_11cbf435 C047 4f7c Bcbb 355c1641b66c_9c0e3dba 30fc 47b4 Ad77 5e48770e0afe
ជីវិត

ស្រីៗ​ត្រូវ​ដឹង ៦ ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង

សម្រាប់​ស្រ្តី​ការ​មក​រដូវ​គឺ​ជា​រឿង​ដែល​តែងតែ​កើត​ឡើង​រៀងរាល់​ខែ​នៅ​លើ​ដង​ខ្លួន​របស់​ពួក​គេ ប៉ុន្តែ​ខែ​ខ្លះ​ក៏​ឃើញ​ថា​មក​យឺត​ជាង​ធម្មតា ឬ​ខែ​ខ្លះ​អត់​មក​តែ​ម្តង ហើយ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង។ យ៉ាងណាមិញ​ការ​មក​រដូវ​យឺត​ជា​ធម្មតា ឬ​មិនមាន​រដូវ​ គឺ​អាច​កើត​ឡើង​មក​ពី​មូលហេតុ​មួយ​ចំនួន ហើយ​អ្នក​អាច​អនុវត្ត​វិធី​ដោះស្រាយ​ដូច​ខាង​ក្រោម​បាន៖ ៦) ស្រេ្តស នេះ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ពិសេស​ទាំង ៦ ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៅ​អរម៉ូន GnRH មាន​មុខងារ​ការពារ​ការ​បញ្ចេញ​អូវុល​និង​ការ​មក​រដូវ។ ប្រសិន​អ្នក​ធ្លាប់​មាន​រោគ​សញ្ញា​ទាំង​នេះ សូម​ជៀសវាង​កុំ​ឲ្យ​ខ្លួន​ឯង​ទទួល​អារម្មណ៍​ស្រ្តេស ហើយ​ចូរ​ដក​ខ្លួន​ពី​ការងារ​មួយ​ចំនួន​ដើម្បី​បន្ធូរ​អារម្មណ៍។ ៥) ការ​មាន​ជំងឺ ជំងឺ​រយៈ​ពេល​ខ្លី​ដែល​អ្នក​កំពុង​កើត​មាន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ពន្យារ​នៃ​ការ​មក​រដូវ​ផង​ដែរ។ នោះ​ក៏​ដោយសារ​តែ​ស្ថានភាព​ក្នុង​ខ្លួន​អ្នក​មិន​អំណោយផល ខុស​ពី​ធម្មតា អ៊ីចឹង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​អាច​ដឹង​ថា​តើ​ពេល​ណា​ទើប​អ្នក​អាច​មាន​វដ្ដ​រដូវ​ត្រលប់​មក​ធម្មតា​វិញ។ ៤) បម្លាស់​ប្តូរ​ផែនការណ៍​ជីវិត នោះ​មាន​ន័យ​ថា ទម្លាប់​នៃ​ការ​គេង ឬ​ធ្វើការ​របស់​អ្នក​ហាក់​កំពុង​មាន​ការ​មមាញឹក​ខ្លាំង​ពេក។ ពេល​ខ្លះ​អ្នក​ធ្លាប់​តែ​គេង​យប់ បែរ​ជា​យក​ពេល​យប់​ទៅ​ធ្វើ​ការ…

Bvbvbv
ជីវិត

គេ​សួរ​ច្រើន​តែ​មិន​ទាន់​មាន​ចម្លើយ! បើ​ជ្រុល​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ តើ​ប៉ះពាល់ដល់​អាយុជីវិត​ដែរ​ទេ?

ជា​ទូទៅ​ស្ករ​កៅស៊ូ​អ្នក​អាច​ទំពា​រាប់​ម៉ោង ហើយ​វា​មិន​រលាយ​នឹង​ផ្លាស់ប្តូរ​ទំហំ​ឲ្យ​រួម​នោះ​ទេ ចុះ​បើ​សុខៗ​វា​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ​អ្នក ឬ​ច្រឡំ​លេប​ចូល​បាត់ តើ​វា​មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ឬ​ទេ? ជា​ការ​ពិត​ក្នុង​រាងកាយ​របស់​យើង​វា​មិន​អាច​រំលាយ​សារធាតុ​ស្ករ​កៅស៊ូ​នោះ​បាន​ទេ តែ​ការ​ដែល​មាន​អ្នក​លើក​ឡើង​ថា​វា​នឹង​នៅ​ក្នុង​ពោះ​អ្នក​រយៈ​ពេល​ ៧ ឆ្នាំ គឺ​វា​មិនមែន​ជា​ការ​ពិត​ឡើយ។ ផ្នែក​សំខាន់​នៃ​ស្ករ​កៅស៊ូ គឺ​មិន​រលាយ​ដូច​ជា​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​អ៊ីចឹង​ដែរ ហើយ​រាងកាយ​របស់​យើង​មិន​អាច​ផលិត​អង់ស៊ីម​រំលាយ​អាហារ​ដើម្បី​បំបែក​វា​បាន​ឡើយ។ ដូច្នេះ​វា​ដូច​ជា​អាហារ​ដទៃ​ទៀត​ដែរ ដោយ​វា​នឹង​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ត្រូវ​បាន​ធ្លាក់​ចេញ​មក​ក្រៅ​តាម​រយៈ​លាមក។ តើ​ស្ករ​កៅស៊ូ​អាច​នាំ​ឲ្យ​មាន​ការ​កកស្ទះ​នៅ​ដំណើរការ​នៃ​ផ្នែក​ពោះវៀន​ដែរ​ឬ​ទេ? ជា​ការ​ពិត​ស្ករ​កៅស៊ូ​ដែល​ធ្លាក់​ទៅ​អាច​ឲ្យ​មាន​ការ​រាំងស្ទះ​នៅ​ដំណើរការ​នៃ​ពោះវៀន​ដែរ តែ​វា​កម្រ​នឹង​កើត​មាន​បំផុត។ ប្រសិន​បើ​មនុស្ស​ម្នាក់​លេប​ស្ករ​កៅស៊ូ​ចូល​ទៅ នោះ​អាច​នឹង​ឲ្យ​នាំ​ឲ្យ​មាន​បញ្ហា​​ទល់​លាមក ប៉ុន្តែ​ច្រើន​តែ​កើត​ឡើង​តែ​លើ​កុមារ​តូចៗ​តែ​ប៉ុណ្ណោះ។ ធ្លាប់​មាន​ការ​សិក្សា​នៅ​ឆ្នាំ ១៩៩៨ បង្ហាញ​ថា កុមារ​ដែល​ធ្លាប់​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក្រពះ ហើយ​ទល់​លាមក និង​មាន​ការ​ក្អួត​ចង្អោរ​ខ្លះ។ តើ​វា​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា​ទើប​ស្ករ​កៅស៊ូ​នោះ​ធ្លាក់​ចេញ​មក​ក្រៅ​វិញ? យោង​ទៅ​តាម​អ្នក​ជំនាញ​វា​ទាមទារ​ពេល​ប្រហែល ៤០…

Bvbfg
យល់ដឹង

កន្លែង ៥ យ៉ាង​លើ​រាងកាយ​កុំ​សម្អាត​ញឹកញាប់​ពេក កខ្វក់​បន្តិច​ទើប​មាន​សុខភាព​ល្អ

អនាម័យ​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​គួរ​តែ​ធ្វើ ប៉ុន្តែ​ផ្នែក​ទាំង ៥ នេះ​លើ​រាងកាយ ក៏​មិន​ចាំ​បាច់​សម្អាត​ញឹកញាប់​ពេក​ដែរ ព្រោះ​មាន​ភាព​កខ្វក់​បន្តិច​ទើប​វា​នាំ​ប្រយោជន៍​ដល់​សុខភាព។ ផ្ចិត ដោយសារ​តែ​ផ្ចិត​វា​មាន​ផ្នត់​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​យ៉ាង​ជ្រៅ ដែល​នាំ​ឲ្យ​សំណល់​ខ្មៅ​វា​ចេះ​តែ​កើត​មាន​ជាប់​នោះ​ជា​រឿយៗ។ អ្នក​ខ្លះ​ទៅ​ក៏​ទម្លាប់​សម្អាត​វា​យ៉ាង​ទៀងទាត់​ហើយ​ហ្មត់ចត់​បំផុត តែ​ទោះ​ជា​យ៉ាង​ណា​ទង់ផ្ចិត​មិន​ចាំ​បាច់​សម្អាត​វា​ពេក​នោះ​ទេ។ ដោយសារ​តែ​នៅ​ពេល​អ្នក​សម្អាត​ញឹកញាប់​ពេក វា​ធ្វើ​ឲ្យ​ទងផ្ចិត​បាត់បង់​នូវ​ស្រទាប់​ការពារ​ខាង​ក្រៅ ហើយ​អាច​អាច​អនុញ្ញាត​ឲ្យ​ខ្យល់​ត្រជាក់​ចូល ឬ​យើង​និយម​និយាយ​ត​គ្នា​ថា ខ្យល់​ចូល​ពោះ គឺ​វា​ចូល​តាម​ហ្នឹង​ឯង។ នៅ​ពេល​ជួប​បញ្ហា​នេះ វា​នឹង​ធ្វើ​ឲ្យ​ពោះ​យើង​មិន​ស្រួល ជា​ពិសេស​ទៅ​លើ​ស្រ្តី​គឺ​ប៉ះពាល់​ជាង​បុរស។ សក់ សក់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​មុខមាត់​មនុស្ស។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ជា​ច្រើន​ឧស្សាហ៍​សម្អាត​សក់​ជា​ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​ឡើង​អង្គែ ឬ​មាន​ក្លិន​មិន​ល្អ។ ប៉ុន្តែ​អ្នក​ខ្លះ​កក់​សក់​ច្រើន​លើក​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​លើសលប់​ពេក​ វា​ជា​កំហុស​ទៅ​វិញ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ចុះ​ថយ​គុណភាព។ អ្នក​ត្រូវ​ដឹង​ថា​ស្បែក​ក្បាល​វា​មាន​សមត្ថភាព​អាច​បន្សុទ្ធ​ការ​លាង​សម្អាត​ដោយ​ខ្លួន​ឯង​បាន អ៊ីចឹង​សូម​កុំ​កក់​សក់​ដោយ​ប្រើ​សាប៊ូ​ញឹកញាប់​ពេក។ ច្រមុះ…

Dfdf
ជីវិត

ហេតុអ្វីអ្នកមិនត្រូវថើបមាត់ទារក? នេះផលប៉ះពាល់ដល់អាយុជីវិត និងវិធីការពារ!

ទារក​គឺ​មាន​ភាព​ទន់ខ្សោយ ងាយ​នឹង​ទទួល​ការ​ចម្លង​រោគ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​តាម​រយៈ​ផ្លូវ​ដង្ហើម។ តាម​រយៈ​ការ​រៀបរាប់​ខាង​ក្រោម យើង​នឹង​បង្ហាញ​មូលហេតុ​ស៊ីជម្រៅ និង​អ្វី​ដែល​អ្នក​គួរ​តែ​ជៀសវាង ពាក់ព័ន្ធ​នឹង​ការ​ថើប​មាត់​ទារក។ ជា​ការ​ពិត​ទារក​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ​ជាង​នរណា​ទាំង​អស់ ដូច្នេះ​អ្នក​ជា​ម្តាយឪពុក​ត្រូវ​តែ​រក្សា​ពួក​គេ​ឲ្យ​បាន​ដិតដល់​ជាទីបំផុត​នៅ​ពេល​ដែល​ទើប​កើត ឬ​កំឡុង​ពេល​មួយ​សប្តាហ៍​ដំបូង។ នៅ​ពេល​ណា​ដែល​ទារក​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​វីរុស ឬ​បាក់តេរី​ណាមួយ នោះ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ភ្លាមៗ​នៅ​ពេល​នោះ។ ដូច្នេះ​ហើយ​ដើម្បី​ការពារ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ល្អ​មុន​នឹង​ទៅ​ចាប់​កាន់ ឬ​ព​ទារក​នោះ ព្រោះ​ដៃ​របស់​យើង​ជា​ប្រភព​ផ្ទុក​មេរោគ​រាប់​ពាន់។ លើស​ពី​នេះ​ទៀត​សូម្បី​តែ​មុខ​របស់​យើង​ក៏​មាន​ផ្ទុក​នូវ​មេរោគ​រាប់​មិន​អស់​ដែល​មិន​ឃើញ​ផង​ដែរ អ៊ីចឹង​នៅ​ពេល​យក​ទៅ​បបោស​ឬ​ថើប​ថ្ពាល់ និង​មាត់​របស់​ទារក វា​មិន​ខុស​ពី​ការ​ចម្លង​មេរោគ​ទៅ​លើ​ស្បែក​របស់​ពួក​គេ​ទេ។ ការ​ថើប​មាត់​ទារក​ដែល​ទើប​កើត អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ៖ ទារក​ដែល​ទើប​នឹង​កើត​ងាយ​ឆ្លង​ជំងឺ HSV-1 ​ដែល​មាន​ឈ្មោះ​ពេញ​ថា​វីរុស Herpes Simplex Virus លឿន​បំផុត។ នៅ​ពេល​ពួក​គេ​ឆ្លង​ជំងឺ​នេះ នឹង​បណ្តាល​ឲ្យ​ពួក​គេ​មាន​ដំបៅ​ជុំវិញ​មាត់​និង​បបូរ​មាត់…

Tf
ជីវិត

កុំ​ថា​ល្អ ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា​នឹង​បង្ក​ផល ៥ ចំណុច​នេះ រហូត​ឈាន​ដល់​ប៉ះពាល់​អាយុ​ជីវិត

ទម្លាប់​នៃ​ការ​អង្គុយ ជម្រើស​ដែល​ល្អ​បំផុត​គឺ​ដាក់​ជង្គង់​ឲ្យ​ស្មើ​នឹង​កម្ពស់​ត្រគាក ហើយ​បើ​ជៀស​បាន​សូម​កុំ​អង្គុយ​គង​អន្ទាក់​ខ្លា ឬ​ខ្វែង​ជើង​ឲ្យ​សោះ។ និយាយ​ពី​ផល​ប៉ះពាល់​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ប្រសិន​អ្នក​ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា​រយៈ​ពេល​យូរ និង​ជា​ប្រចាំ​ទៀត ក្រោយ​អាន​អត្ថបទ​នេះ​ហើយ​ជឿ​ថា​ប្រាកដ​ជា​នឹង​បង្រៀន​ឲ្យ​អ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ជាក់ជា​មិន​ខាន៖ ៥) អាច​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃប្រសាទ នៅ​ពេល​ដែល​អ្នក​ទម្លាប់​អង្គុយ​គង​អន្ទាក់​ខ្លា​រយៈ​ពេល​យូរ នោះ​អាច​បណ្តាល​ឲ្យ​អ្នក​ឈាន​ទៅ​រក​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា “Nerve Palsy”។ វា​ជា​ប្រភេទ​ជំងឺ​សរសៃប្រសាទ ដែល​នឹង​ធ្វើ​ឲ្យ​រាងកាយ​អ្នក​លែង​ដំណើរការ​នៅ​ផ្នែក​មួយ​ចំនួន រហូត​ដល់​ពេល​ខ្លះ​លើក​ជើង​លែង​រួច និង​សាច់ដុំ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​កម្រើក​លែង​បាន។ ៤) នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម យោង​តាម​ការ​សិក្សាស្រាវជ្រាវ​បង្ហាញ​ថា ការ​អង្គុយ​ខ្វែង​ជើង​លើ​គ្នា​នេះ អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ក្នុង​ខ្លួន​មាន​ការ​កើន​ឡើង​ខ្ពស់​និង​ឆាប់​រហ័ស​បំផុត។ តាម​ការ​ណែនាំ​ដ៏​ចាំបាច់​បំផុត​ពី​អ្នក​ជំនាញ នោះ​គឺ​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម​ស្រាប់ គឺ​ត្រូវ​តែ​បញ្ចៀស​ការ​អង្គុយ​បែប​ហ្នឹង​ជា​បន្ទាន់។ ៣) អាច​នាំ​ឲ្យ​មាន​ឥរិយាបថ​អាក្រក់ តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា ប្រសិន​អ្នក​អង្គុយ​គង​អន្ទាក់​ខ្លា​យូរ​ជាង ៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ…

Fd
ជីវិត

នេះ​បង្ហាញ​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់ ត្រង់​ផ្នែក​ផ្សេងៗ​គ្នា​ទាំង ៦ លើ​រាងកាយ

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប ជា​ពិសេស​គឺ​អ្នក​ដែល​លើស​ទម្ងន់ ឬ​អ្នក​ខ្លះ​ស្គម តែ​មាន​សាច់​ច្រើន​នៅ​ផ្នែក​មួយ​ចំនួន​ផ្សេង​ទៀត​លើ​រាងកាយ។ ឧទាហរណ៍​ជាក់ស្តែង​អ្នក​ខ្លះ​ធំ​លើ តូច​ក្រោម ដោយ​មាន​ន័យ​ថា​ភ្នែក​ជើង​ទៅ​ក្រោម​គឺ​ស្គម តែ​ក្បាល​ពោះ​មក​លើ​ត្រឹម​ក​គឺ​រីក​ខ្លាំង។ ការ​ពិត​ទៅ​វា​មាន​ហេតុផល​ផ្សេងៗ​ពី​គ្នា អំពី​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ត្រង់​ផ្នែក​ទាំង​នោះ៖ ផ្នែក​ទី ៦ សឹង​តែ​គ្រប់​ភេទ គ្រប់​វ័យ​គឺ​ជួប​បញ្ហា​ឡើង​ទម្ងន់​ត្រង់​ផ្នែក​ទី​មួយ​នេះ ដោយ​ចាប់​ពី​ផ្នែក​ក្បាល​ពោះ​មក​ដល់​ទ្រូង គឺ​ឡើង​សាច់​ពេញ​ទំហឹង​តែ​ម្តង។ ហេតុផល​គឺ​ដោយសារ​តែ​អ្នក​ទទួល​ទាន​ច្រើន អង្គុយ​សំកុក​ហូប​រាប់​ម៉ោង និង​មិន​សូវ​បាន​ដុត​កាឡូរី​ពី​ខ្លួន​ប្រាណ​តាម​រយៈ​ការ​ហាត់ប្រាណ។ ផ្នែក​ទី ៥ ភាគ​ច្រើន​នៅ​ត្រង់​ផ្នែក​ទី ២ នៃ​ភ្លៅ​ចុះ​មក​ជើង​នេះ បើ​សម្រាប់​មនុស្ស​ស្រី​គឺ​ក្រោយ​ពេល​ពួក​គាត់​សម្រាល​កូន​ហើយ គឺ​ជៀស​មិន​ផុត​ទេ ហើយ​អ្នក​ខ្លះ​មក​ពី​ហើម​ជើង​ក៏​នាំ​ឲ្យ​ផ្នែក​ហ្នឹង​ឡើង​សាច់​ខ្លាំង​ដែរ។ ដំណោះស្រាយ​គឺ​មាន​តែ​ការ​ធ្វើ​លំហាត់ប្រាណ​ដូច​គ្នា តាម​រយៈ​ការ​រត់​នៅ​ទី​រាប​ស្មើ ឬ​រត់​ឡើង​ទី​ទួល​ខ្ពស់​ចុះ​ឡើង។ ផ្នែក​ទី ៤…