ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទសុខភាពថ្មីៗពី Healthy ដែលទើបតែចេញផ្សាយ។

Tt
ជីវិត

កុំ​ទទួល​ទាន​អាហារ ៣ ប្រភេទ​នេះ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ដល់​ថ្លើម​ ជាង​យើង​ផឹក​ស្រា​ទៅ​ទៀត

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាកុល ឬ​ស្រា​ច្រើន​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថ្លើម។ តាម​ពិត​ទៅ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិនមែន​ត្រឹម​តែ​ស្រា​មួយ​មុខ​នោះ​ទេ សូម្បី​តែ​អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ ប្រភេទ​ខ្លះ​ក៏​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ដែរ​ថា​វា​ជា​ដើមចម​ធ្វើ​ឲ្យ​ខូច​ថ្លើម​ធ្ងន់ធ្ងរ។ ក្នុង​នោះ​មាន​អាហារ ៣ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង៖ ៣) អាហារ​ដែល​ដុះ​ផ្សិត មិន​ថា​តែ​ប្រភេទ​អាហារ​ទូទៅ ឬ​បន្លែ​ផ្លែ​ឈើ ​មនុស្ស​មួយ​ចំនួន​គិត​ថា ឲ្យ​តែ​លាង​ទឹក​អស់​ផ្សិត​នោះ​ហើយ គឺ​អាច​យក​មក​ចម្អិន​ទទួល​ទាន​បាន​ហើយ។ ការ​គិត​នេះ​គឺ​ខុស​ហើយ បើ​ទោះ​បី​ជា​អ្នក​បាន​លាង​សម្អាត​ហើយ​ក៏​ដោយ ប៉ុន្តែ​អាហារ​នោះ​បាន​មាន​ផ្ទុក​សារជាតិ​អាផ្លាតុកស៊ីន ដែល​ផលិត​ដោយ​ផ្សិត​ចូល​ទៅ​ខាង​ក្នុង​រួច​ហើយ ពោល​គឺ​សារជាតិ​ពុល​ទាំង​អស់​វា​មិន​ទៅ​ជាមួយ​ទឹក​នោះ​ទេ។ សារជាតិ​អាផ្លាតុកស៊ីន គឺ​ជា​សារជាតិ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក និង​បំផ្លាញ​កោសិកា​ថ្លើម​ធ្ងន់ធ្ងរ។ តាម​អ្នក​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា បើ​អ្នក​ទទួល​ទាន​តែ ១ មិល្លីក្រាម នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គឺ​អាច​កើត​មាន​ភ្លាមៗ។ ២) ផ្សិត​ក្រៀមដែល​ត្រាំ​ទឹក​យូរ…

Tt
ជីវិត

រស់នៅ​តាម​គន្លង​សាមញ្ញ​ទាំង ៩ នេះ អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន

បញ្ហា​សុខភាព គឺ​វា​ស៊ីសង​លើ​សកម្មភាព​និង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​ជឿ​ថា​គ្មាន​នរណា​មក​កំណត់​វា​បាន​នោះ​ទេ សំខាន់​លើ​យើង​ខ្លួន​ឯង​ផ្ទាល់​តែ​ប៉ុណ្ណោះ។ ទម្លាប់​រស់នៅ ហូបចុក ការ​ប្រើប្រាស់​អារម្មណ៍ តើ​អ្នក​ធ្វើ​បាន​ល្អ​កម្រិត​ណា​ហើយ ទាំង​នោះ​គឺ​ជា​ដើមចម​ដែល​សម្រេច​លទ្ធផល​នៃ​អាយុ​របស់​អ្នក។ ខាង​ក្រោម Knongsrok បង្ហាញ​របៀប​រស់នៅ​តាម​គន្លង​សាមញ្ញ​ទាំង ៩ ដែល​ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង និង​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន​បាន​ឡើយ៖ ៩) កុំ​ទទួល​ទាន​ច្រើន​ពេក ជា​អាថ៌កំបាំង​របស់​ប្រជាជន​ជប៉ុន ពួក​គេ​មិន​សូវ​ទទួល​ទាន​ឲ្យ​ឆ្អែត​ជាប់​ពោះ​គ្រប់​ពេល​នោះ​ទេ។ តាម​ការ​ស្រាវជ្រាវ ៨០ ភាគរយ​នៃ​អ្នក​ដែល​ទទួល​ទាន​តិច គឺ​អាច​ជួយ​ឲ្យ​សភាព​រាងកាយ​ក្មេង​ជាង​វ័យ។ ៨) មិន​រំលង​រឿង​លើ​គ្រែ ការ​រួម​ភេទ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង ច្រើន​ជាង​មុន​រយៈ​ពេល ៣…

Hhh
ជីវិត

លេច​ស្នាម​ខ្មៅ​លើ​ផ្នែក​នៃ​រាងកាយ​ទាំង ៣ នេះ​ជា​សញ្ញា​មិន​ល្អ​ទេ បើ​មាន​ ២ ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​សុខភាព វា​ក៏​មាន​អាការៈ​ឬ​រោគ​សញ្ញា​បង្ហាញ​មក​ដោយ​ប្រយោល​តាម​រយៈ​សញ្ញា​ផ្សេងៗ​ពី​គ្នា។ ដោយឡែក​ការ​លេចចេញ​នូវ​ស្នាម​ខ្មៅ ឬ​ស្នាម​អុជ​ខ្មៅ​លើ​រាងកាយ​នៃ​ផ្នែក​ទាំង ៣ នេះ​ក៏​អាច​ឲ្យ​យើង​កត់​សម្គាល់​បាន​ដែរ៖ ៣) ស្នាម​ខ្មៅ​លើ​ផ្ទៃ​មុខ ប្រសិន​អ្នក​ជួប​បញ្ហា​លើ​ស្បែក​មុខ ដែល​កើត​មាន​ស្នាម​អុជ​ខ្មៅ​ច្រើន​ខុស​ពី​ធម្មតា នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ច្បាស់​ថា អ្នក​មាន​បញ្ហា​នៅ​ផ្នែក​ថ្លើម ដែល​វា​កំពុង​រង​ការ​ខូចខាត​ហើយ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ជា​បន្ទាន់។ ជា​ធម្មតា​នៅ​ពេល​ដែល​កោសិកា​ថ្លើម​ត្រូវ​បាន​បំផ្លាញ នោះ​វា​នឹង​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ជាតិ​ដែក​ក្នុង​ឈាម បណ្តាល​ឲ្យ​ស្បែក​ឡើង​ស្រអាប់​និង​ងងឹត ខុស​ពី​ធម្មតា។ ២) ក្រចក​ឡើង​ស្នាម​ខ្មៅ នេះ​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​ទៅ​រក​ពេទ្យ​ពិនិត្យ​ផ្នែក​ថ្លើម​ជា​បន្ទាន់​ដូច​គ្នា ដោយ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​នៃ​ការ​ឡើង​ឆ្នូត​ពណ៌​ខ្មៅ ឬ​ពណ៌​លឿង-ត្នោត​លើ​ក្រចក នោះ​ហើយ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​មាន​បញ្ហា។ ប៉ុន្តែ​បើ​វា​លេចចេញ​ពណ៌​ផ្កាឈូក​ថ្លា​ធម្មតា នោះ​មាន​ន័យ​ថា សុខភាព​ថ្លើម​របស់​អ្នក​នៅ​ដំណើរការ​ល្អ។ ១) ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ស្នាម​ខ្មៅ​នៅ​ក្រោម​រង្វង់​ភ្នែក មិន​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​បង្ហាញ​ថា…

333
ជីវិត

កុំ​ខ្មាសអៀន! នេះ​ជា​រឿង​អាយុ​ជីវិត បើ​ចេញ​សញ្ញា ៣ នេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​មហារីក​មាត់​ស្បូន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​ស្រ្តី​ភាគ​ច្រើន​ខ្លាច​រអា​ខ្លាំង​បំផុត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត ហើយ​ងាយ​នឹង​កើត​ឡើង​ទៅ​លើ​មនុស្ស​ស្រី​ជា​ច្រើន​សឹង​គ្រប់​កម្រិត​អាយុ។ តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​មាត់ស្បូន​បាន​រក​ឃើញ​ថា​កើត​ឡើង​ញឹកញាប់​បំផុត លើ​មនុស្ស​ស្រី​អាយុ​ចន្លោះ​ពី ៣០ ទៅ ៧០ ឆ្នាំ (កាន់​តែ​ច្រើន​លើ​អ្នក​អាយុ​ចន្លោះ ៤៥ -៥៥ ឆ្នាំ) ហើយ​ក៏​មាន​អត្រា​កើត​ឡើង​លើ​មនុស្ស​ស្រី​ដែល​មាន​អាយុ​ស្រករ ២០ ឬ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ និង​ឆ្លងកាត់​ការ​រួម​ភេទ​ច្រើន​លើក។ Knongsrok សូម​បង្ហាញ​អាការៈ ៣ ដែល​អ្នក​គួរ​តែ​តាមដាន ហើយ​វា​អាច​បង្ហាញ​ថា​អ្នក​មាន​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​នោះ ហើយ​គួរ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ ដើម្បី​ពិគ្រោះ​និង​ដោះស្រាយ​ជា​បន្ទាន់៖ ៣) ការ​ហូរ​ឈាម រោគសញ្ញា​ទូទៅ​ដែល​ងាយ​សម្គាល់ គឺ​ការ​ហូរឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី ដោយ​វា​អាច​កើត​ឡើង​កំឡុង​ពេល​មក​រដូវ ឬ​ក្រោយ​ពេល​រួម​ភេទ។…

Yy
ជីវិត

ជួយ​ទាំង​ស្បែក ជួយ​ទាំង​ស្រក​ទម្ងន់ គ្រាប់​ផ្កា​ឈូករ័ត្ន​ពោរពេញ​ដោយ​អត្ថប្រយោជន៍​ ១០ យ៉ាង​នេះ

ជឿ​ថា​មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់ ហើយ​ធ្លាប់​បាន​ទទួល​ទាន​នូវ​គ្រាប់​ផ្កា​ឈូករ័ត្ន ព្រោះ​វា​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​ធូរ​ថ្លៃ។ ខ្លះ​គិត​ថា​គ្រាន់​តែ​យក​មក​តេស​កុំ​ឲ្យ​អផ្សុក​មាត់ ប៉ុន្តែ​ការ​ពិត​ទៅ​វា​មាន​អត្ថប្រយោជន៍​ធំៗ​ដល់​ទៅ ១០ ដែល​ល្អ​ចំពោះ​សុខភាព​ជា​ច្រើន​ផ្នែក៖ ១០) កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល សារធាតុ​ Polyunsaturated ក្នុង​គ្រាប់​ផ្កា​ឈូករ័ត្ន វា​អាច​ចូល​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​អាក្រក់ ដែល​មាន​ហានិភ័យ​អាច​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ ៩) ល្អ​សម្រាប់​សុខភាព​ឆ្អឹង ឆ្អឹង​ជា​ជាលិកា​ដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដូច​ជា​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​អ៊ីចឹង​ដែរ ហើយ​សារធាតុ​ម៉ាញេសូម រ៉ែ និង​ផូរស្វ័រ​ជា​ដើម​គឺ​សុទ្ធ​សឹង​តែ​មាន​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូករ័ត្ន។ ៨) ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​ឧស្សាហ៍​ទទួល​ទាន​គ្រាប់​ផ្កា​ឈូករ័ត្ន គឺ​នឹង​ទទួល​បាន​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ​ជាង​មុន នោះ​ក៏​ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សរសៃ ដែល​អាច​កាត់​បន្ថយ​នូវ​ការ​ស្រូប​យក​ជាតិ​ស្ករ​ក្នុង​ឈាម ស្រប​ពេល​ដែល​ម៉ាញេសូម​វា​ពង្រឹង​នូវ​បម្រែបម្រួល​នៃ​អាំងស៊ុយលីន។ ៧) ពង្រឹង​ការ​បន្សាប​ជាតិ​ពុល សេលេញ៉ូម​គឺ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ដែល​វា​ចូល​ទៅ​កម្ចាត់​នូវ​កាកសំណល់​អាក្រក់​ក្នុង​រាងកាយ…

Jjj
ជីវិត

បើ​អ្នក​មិន​ងូត​ទឹក​រយៈ​ពេល ១ សប្ដាហ៍ ១ ខែ ឬ​រហូត​ដល់ ៦០ ឆ្នាំ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ?

ជឿ​ថា​វា​ជា​សំណួរ​ចាក់ដោត ដែល​មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង តែ​មិន​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន នោះ​គឺ​ថា ប្រសិន​ណា​អ្នក​ពុំ​បាន​ងូត​ទឹក​រយៈ​ពេល ១ សប្តាហ៍ ១ ខែ ឬ​រហូត​ដល់​រាប់​សិប​ឆ្នាំ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​មក​លើ​រូបរាងកាយ​របស់​អ្នក? តាម​ការ​បកស្រាយ​ពី​គេហទំព័រ​ក្រៅ​ស្រុក​មួយ បាន​រៀបរាប់​ដូច​ខាង​ក្រោម៖ ប្រសិន​អ្នក​មិន​ងូត​ទឹក ១ សប្តាហ៍ ទោះ​អ្នក​ធ្វើ​សកម្មភាព​មាន​ញើស​តិច​ច្រើន​ក្តី ប៉ុន្តែ​បាក់តេរី និង​ប៉ារ៉ាស៊ីត​វា​បាន​កើត​ឡើង​នៅ​លើ​ស្បែក​ដែល​វា​ជា​បញ្ហា​ចម្បង​នាំ​ឲ្យ​ខ្លួនប្រាណ​របស់​អ្នក​មាន​ក្លិន​មិន​ល្អ ហើយ​វា​នឹង​កាន់​តែ​ធំ​ក្លិន​ខ្លាំង​ឡើង តាម​រយៈ​ពេល​កាន់​តែ​យូរ​ដែល​អ្នក​បាន​បង្អត់​ខ្លួន​ឯង​ពី​ការ​ងូត​ទឹក។ ជាង​នេះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ ព្រោះ​ដោយសារ​តែ​ធូលី និង​បាក់តេរី​ដែល​ហោះ​មក​ទំ​ជាប់​នៅ​លើ​ស្បែក។ ក្នុង​ចន្លោះ​ពេល​មួយ​សប្តាហ៍​នោះ ​វា​ក៏​នឹង​ឡើង​ក្លាយ​ជា​ដំបៅ​លើ​ស្បែក កើត​ឡើង​មុខ​លើ​ស្បែក​លើ​ខ្នង ដុះ​ផ្សិត​នៅ​ពេល​ដែល​រាងកាយ​មិន​ទទួល​បាន​ការ​សម្អាត​សោះ ហើយ​ផ្សិត​គឺ​លេច​ឡើង​គ្រប់​ផ្នែក​នៃ​រាងកាយ មិន​ថា​តែ​តំបន់​ប្រដាប់​បន្ត​ពូជ។ ជាមួយ​បញ្ហា​ទាំង​នេះ​ក៏​ប្រឈម​នឹង​ឲ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​ដូច​ជា​រលាក​ស្រោម​ខួរ ឬ​រលាក​ថ្លើម​ប្រភេទ…

Hh
ជីវិត

ចេះ​តែ​ឆ្ងល់ តាម​ពិត​ជនជាតិ​ជប៉ុន​ទម្លាប់​គេង​រាប​លើ​ឥដ្ឋ ដោយសារ​មាន​ប្រយោជន៍ ៥ យ៉ាង​នេះ

ប្រទេស​នៅ​តំបន់​អាស៊ី​សឹង​តែ​ទាំង​អស់ ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ទម្លាប់​នៃ​ការ​គេង​របស់​មនុស្ស គឺ​គេង​នៅ​លើ​គ្រែ​ធម្មតា ប៉ុន្តែ​ខុស​អី​តែ​ជនជាតិ​ជប៉ុន​គឺ​ពុំ​ចូលចិត្ត​មាន​គ្រែ​នោះ​ទេ ហើយ​ទម្លាប់​គេង​រៀប​លើ​ឥដ្ឋការ៉ូ ឬ​បន្ទះ​ក្តារ​នៃ​ផ្ទះ​របស់​ពួក​គេ។ ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ឆ្ងល់ ​ហើយ​ថ្ងៃ​នេះ Knongsrok សូម​ធ្វើ​ការ​បង្ហាញ​នូវ​អត្ថប្រយោជន៍ ៥ ​ដែល​ប្រជាជន​រមែង​មាន​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក​មួយ​នេះ​ទទួល​បាន៖ ៥) ជួយ​ឲ្យ​បាត់​ឈឺខ្នង ការ​គេង​នៅ​លើ​ផ្ទៃ​រាប​ស្មើ គឺ​ល្អ​សម្រាប់​ខ្នង​របស់​អ្នក ហើយ​ក៏​អាច​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹង​ខ្នង​របស់​អ្នក​ដែល​កើត​រាប់​ឆ្នាំ​បាន​ផង​ដែរ។ វា​ខុស​ពី​ការ​គេង​នៅ​លើ​គ្រែ​ទន់ ត្បិត​មាន​អារម្មណ៍​ថា​ស្រួល ប៉ុន្តែ​យូរ​ទៅ​ពូក​នោះ​វា​នឹង​ចាប់​ផ្តើម​ស្រុត​ចុះ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ខ្នង​របស់​អ្នក​កោង នាំ​ឲ្យ​មាន​ការ​ឈឺចាប់។ ៤) ជួយ​ពង្រឹង​ជំហរ​ឆ្អឹង​ខ្នង ប្រសិន​បើ​អ្នក​គេង​លើ​ពូក​មាន​ខ្នើយ នោះ​ឆ្អឹង​ខ្នង​របស់​អ្នក​នឹង​ស្ថិត​នៅ​ជំហរ​មួយ (ដូច​បង្ហាញ​ក្នុង​រូបភាព) ដែល​វា​ខុស​ពី​ការ​គេង​រាប​ស្មើ ដែល​ធ្វើ​ឲ្យ​ជំហរ​ឆ្អឹង​ខ្នង​មាន​សភាព​ត្រង់ មិន​បង្ក​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​នោះ​ទេ។ ៣)…

Tt
ជីវិត

អាហារ ៤ ប្រភេទ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ WHO តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ​ទាំង ៤ ប្រភេទ​នៅ​ខាង​ក្រោម បើ​ទោះ​បី​ជា​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​ឲ្យ​បញ្ចៀស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ ៤) ប្រភេទ​អាហារ​ជ្រក់ ជាក់​ស្តែង​ដូច​ជា​គីមឈី ស្ពៃ​ជ្រក់ ឬ​ជ្រក់​បន្លែ​ផ្សេងៗ​ទៀត​ជា​ដើម អ្នក​ជំនាញ​បាន​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាហារ​ប្រភេទ​នេះ​នៅ​ពេល​ដែល​ត្រាំ​ទុក នោះ​វា​នឹង​ប្រមូល​ផ្តុំ​ឡើង​នូវ​សារធាតុ Nitrites ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​អាហារ​ប្រភេទ​នេះ ជា​អាហារ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម ឬ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម។ ៣) សាច់អាំង​បាប៊ីឃ្យូ អាហារ​ប្រភេទ​សាច់អាំង​បាប៊ីឃ្យូរ​ដែល​វា​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់​ជ្រុល គឺ​ងាយ​នឹង​លេចចេញ​នូវ​ជាតិ Benzenepyrene ដែល​នៅ​ពេល​វា​កកកុញ​ក្នុង​ខ្លួន​យើង​ច្រើន អាច​បណ្តាល​ឲ្យ​ខូច​ថ្លើម បែប​នេះ​ទោះ​អ្នក​ចូលចិត្ត​ប៉ុណ្ណា សូម​កុំ​ទទួល​ទាន​ញឹកញាប់​ពេក។ ២) អាហារ​ដែល​ខ្លោច ស្រដៀង​នឹង​សាច់អាំង​ដែរ…

Jj
ជីវិត

ភេសជ្ជៈ ៥ នេះ​ទទួល​ទាន​កាន់​តែ​ច្រើន​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ស្អាត និង​ជួយ​រក្សា​ទម្ងន់​រាងកាយ

ក្រៅ​ពី​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ត្រឹមត្រូវ​និង​ល្អ​ចំពោះ​សុខភាព ដោយឡែក​លើ​ផ្នែក​ភេសជ្ជៈ​អ្នក​ក៏​គួរ​តែ​ទទួល​ទាន​នូវ​ប្រភេទ​ភេសជ្ជៈ​ណា​ដែល​ល្អ​ចំពោះ​រាងកាយ​បាន​ហើយ។ ខាង​ក្រោម​យើង​ណែនាំ​ភេសជ្ជៈ ៥ ដែល​ល្អ​បំផុត​ចំពោះ​សុខភាព ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត និង​ក្មេង​ជាង​វ័យ៖ ៥) ទឹក​ដូង ទឹក​ដូង​មាន​ផ្ទុក​កាឡូរី​ទាប ​មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ហើយ​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​នៅ​ក្នុង​នោះ។ ទទួល​ទាន​ទឹកដូង​ជា​ប្រចាំ​ក្នុង​កម្រិត​មធ្យម​មួយ គឺ​អាច​ជួយ​ព្យាបាល​ស្បែក​ស្ងួត និង​បញ្ចៀស​ភាព​ចាស់​មុន​អាយុ។ ជាង​នេះ​វា​ក៏​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​របស់​យើង​ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ផង​ដែរ ហើយ​ជា​ពិសេស​គឺ​ជួយ​ពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​រំលាយអាហារ។ ៤) ទឹក​ការ៉ុត ការ៉ុត​គឺ​សំបូរ​ទៅ​ដោយ​វីតាមីន A ដែល​ល្អ​សម្រាប់​ស្បែក ហើយ​ការ​ទទួល​ទាន​ទឹក​ការ៉ុត​ជា​ប្រចាំ​នោះ​ហើយ​ជា​អាថ៌កំបាំង​ដែល​ជួយ​ឲ្យ​ស្បែក​ស្រអាប់ ប្រែ​មក​ជា​ស្បែក​ភ្លឺថ្លា។ ល្អ​បំផុត​គួរ​ទទួល​ទាន​ទឹក​ការ៉ុត​ ១ កែវ​ជា​រៀងរាល់​ថ្ងៃ ដែល​វា​ក្រៅ​ពី​ជួយ​ដល់​ស្បែក ជាង​នេះ​ក៏​ជួយ​រក្សា​ទម្ងន់​រាងកាយ​ទៀត​ផង។ ៣)…

P=58950
ជីវិតនិងសុខភាព

សម្រាប់ស្ត្រី! ទោះអាយុជាង ៤០ ក៏អាចស្រកទម្ងន់បាន បើអនុវត្តន៍តាមវិធីសាស្ត្រទាំង ៨ នេះ

យោងតាមគេហទំព័រសុខភាព WebMD ការរំលាយអាហាររបស់យើងថយចុះប្រហែល ៥% សម្រាប់រាល់ ១០ ឆ្នាំនៃជីវិតរបស់យើងបន្ទាប់ពីឈានដល់វ័យ ៤០ ឆ្នាំ។ នេះគឺមានន័យថាជាមធ្យមស្ត្រីត្រូវកាត់បន្ថយ ១០០ កាឡូរីពីរបបអាហារប្រចាំថ្ងៃដើម្បីរក្សារាងឲ្យនៅដដែល។ ទោះយ៉ាងណាក៏ដោយមានវិធីងាយៗ និងគួរឱ្យភ្ញាក់ផ្អើលដើម្បីដុតបំផ្លាញកាឡូរីទាំងនោះប្រសិនបើអ្នកធ្វើតាមវីធីសាស្រ្តខាងក្រោមទាំងនេះ។ 1. ធ្វើលំហាត់ប្រាណតាមរបៀបត្រឹមត្រូវ ជាមួយនឹងការរំលាយអាហារថយចុះ វាសំខាន់ក្នុងការបង្កើនភាពរឹងមាំបេះដូង ដោយគ្រាន់តែហាត់ប្រាណរយៈពេល ៣០នាទីពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។ ការធ្វើលំហាត់ប្រាណជំរុញកម្លាំងគឺពិតជាល្អសម្រាប់ការថែរក្សាសាច់ដុំមានសុខភាពល្អ និងដុតបំផ្លាញកាឡូរីកាន់តែច្រើន។ ការដើរយ៉ាងហោចណាស់ ១ ម៉ឺនជំហានក្នុងមួយថ្ងៃក៏ជាវិធីដ៏ល្អមួយដើម្បីជួយដល់ការរំលាយអាហារ រក្សារាង និងបង្កើនទំនុកចិត្ត។ 2.…

Untitled 1 74 (1)
ជីវិតនិងសុខភាព

អត្ថប្រយោជន៍ ១០ យ៉ាងនឹកស្មានមិនដល់របស់គ្រាប់ជី ចំពោះសុខភាពរាងកាយបើសិនអ្នកញ៉ាំរាល់ថ្ងៃ

គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៏ផ្សេងៗដល់សុខភាព។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ហើយមានផ្ទុកកាឡូរីទាប។ វាអាចត្រូវបានគេចាត់ទុកថា ជាអាហារជំនួយសុខភាពបំផុតនៅលើពិភពលោក។ គ្រាប់ជី​បានផ្តល់​អត្ថប្រយោជន៏​សំខាន់​ដល់ទាំង​រាងកាយ និងខួរក្បាល។ គ្រាប់ជីជួយកាត់បន្ថយកម្តៅក្នុងរាងកាយ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជំងឺទល់លាមក, ឡើង​ជាតិ​អាស៊ីត និងធ្វើឲ្យស្បែកមានសុខភាពល្អ។ គ្រាប់ជីផ្ទុកទៅដោយអាស៊ីតអាល់ហ្វា-លីណូឡេនិច ដែលអាច​ជួយជម្រុញ​ដល់កោសិកា​រំលាយ​ជាតិខ្លាញ់​ក្នុងប្រព័ន្ធរំលាយ​អាហារ។ ក្រៅពីវាបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សុខភាព តែវាក៏អាចមានប្រសិទ្ធិភាពព្យាបាលបញ្ហាទាក់ទងនឹងស្បែក។ វត្តមាន​នៃវីតាមីន​ក្នុងគ្រាប់ជីអាចជួយរក្សាសុខភាពសក់ និងស្បែក។ 1. លើកកម្ពស់សុខភាពឆ្អឹងឱ្យកាន់តែប្រសើរឡើង គ្រាប់ជីគឺសំបូរទៅដោយសារធាតុរ៉ែផ្សេងៗដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់ពួកវាចំពោះសុខភាពឆ្អឹងនិងកាល់ស្យូមជាពិសេស។ គ្រាប់ជី ២៥ ក្រាមមានផ្ទុកកាល់ស្យូម ១៥៧ មីលីក្រាមដែលលើសពីបរិមាណកាល់ស្យូម ១០០ មីលីលីត្រនៃទឹកដោះគោ។ 2. ថែរក្សាសុខភាពធ្មេញ វាជាកាល់ស្យូមដែលដើរតួយ៉ាងសំខាន់និងជួយឱ្យឆ្អឹងរឹងមាំដែលទ្រទ្រង់សុខភាពមាត់ធ្មេញបានល្អ។…

Untitledhggh 1
ជីវិត

ទម្លាប់ ៤ នេះ​ដែល​នាំ​ឲ្យ​មនុស្ស​ស្រី មាន​ភ្លៅ​ធំ ជើង​ធំ​ដូច​បុរស

ជឿ​ថា​មនុស្ស​ស្រី​មួយ​ចំនួន​ប្រាកដ​ជា​បាន​ជួប​នូវ​បញ្ហា​ផ្នែក​នៃ​ជើង​គឺ​ឡើង​ធំ​ខុស​ពី​ផ្នែក​ផ្សេង​ទៀត​ដែល​ចង់​បាន តួ​យ៉ាង​ដូច​ជា​ផ្នែក​ទ្រគាក ឬ​ផ្នែក​ទ្រូង​ជា​ដើម ដែល​ចង់​បាន​ធំ បែរ​ជា​មិន​បាន​ទៅ​វិញ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​ជើង​របស់​អ្នក​ឡើង​ធំ​ដូច​ទៅ​នឹង​បុរស? ខាង​ក្រោម​យើង​បង្ហាញ​ហេតុផល​ចាក់​ចំៗ​ចំនួន ៤៖ ៤) អង្គុយ​យូរ អង្គុយ​យូរ​ពេក នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ដំណើរការ​មិន​ស្រួល ទើប​ជា​លទ្ធផល​នាំ​ឲ្យ​ជើង​របស់​អ្នក​ធំ។ ៣) ឈរ​យូរ ឈរ​យូរ​ពេក​ក៏​មិន​ល្អ​ដែរ ពោល​គឺ​ទាំង​ការ​អង្គុយ​និង​ឈរ ចូរ​ធ្វើ​ឲ្យ​នៅ​កម្រិត​សមល្មម​មួយ។ ព្រោះ​ការ​ឈរ​យូរ​ពេក​វា​នាំ​ឲ្យ​សាច់ដុំ​ភ្លៅ​តឹង​ឡើង​រឹង បែប​នេះ​ចង់​មិន​ឲ្យ​វា​ឡើង ចូរ​ធ្វើ​លំហាត់ប្រាណ​តាម​រយៈ​ការ​ដើរ​ឲ្យ​បាន​ច្រើន។ ២) ចូលចិត្ត​ញុាំ​ហឹរ នៅ​ក្នុង​ប្រភេទ​អាហារ​ហឹរ គឺ​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ ដែល​បណ្តាល​ឲ្យ​ជើង​របស់​អ្នក​ឡើង​ហើម។ ១) ទទួល​ទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ការ​ទទួល​ទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​ខះ​ជាតិទឹក​ក្នុង​ខ្លួន ហើយ​កង្វះខាត​នៅ​ការ​ជួសជុល​សារពាង្គកាយ​នៅ​ផ្នែក​ជើង​ក្រោយ​ពី​វា​បាន​រឹតបន្តឹង៕…