ជីវិតនិងសុខភាពនៅពេលដែលអ្នកទទួលបានការអញ្ជើញពីមិត្តរបស់អ្នកទៅកម្មវិធីជប់លាងឬការជួបជុំគ្នាភា្លមៗនោះអ្នកប្រហែលជាប្រកែកមិនព្រមទៅនោះទេព្រោះតែអ្នករៀបចំមុខរបស់អ្នកមិនទាន់។ ប៉ុន្តែអ្នកសំណាងហើយដែលក្រុមស្នេហ៍៩យើងបាននាំវិធីធ្វើឱ្យមុខរបស់អ្នកស្អាតដូចតារា។ ១. បំបាត់មុនក្បាលខ្មៅលើច្រមុះត្រឹមតែ១០នាទី ប្រសិនបើអ្នកត្រូវសម្អាតមុនក្បាលខ្មៅអ្នកអាចប្រើម៉ាសដែលយើងធ្វើខ្លួនឯង។ យកទឹកឃ្មុំនិងឈើអែមរហូតទាល់តែខាប់។ ដាក់វានៅក្នុងស្រទាប់ស្គមស្គាំងលើមុនក្បាលខ្មៅហើយ យកដាក់សំឡីជ្រលក់ល្បាយដែលយើងបានលាយ រួចយកមកលាបលើកន្លែងដែលមានមុនក្បាលខ្មៅ។ បន្ទាប់មកលាងសម្អាតវាបន្ទាប់ពី ៥នាទីរួចលាងមុខជាមួយទឹកស្អាត។ ២. ធ្វើម៉ាសងាយៗខ្លួនឯង អ្នកអាចប្រើម៉ាសខ្លួនឯងដើម្បីធ្វើឱ្យស្បែកមុខតឹង ព្រោះថាក្នុងផ្ទះរបស់យើងក៏មានធាតុផ្សំទាំងអស់នោះដែរ។ -សម្រាប់ស្បែកមុខជ្រួញ៖ យកទឹកផ្លែប៉ោមមកលាយជាមួយទឹកឃ្មុំ។ យកល្បាយនោះមកលាបលើមុខឱ្យស្តើងនៅលើមុខរបស់អ្នកនិងទុកវារយៈពេល ៥ នាទី។ -ជម្រះភាពខ្មៅនៅក្នុងរង្វង់ភ្មែក៖ អ្នកត្រូវយកដំឡូងបារាំងស្ងោរហើយកិនឱ្យម៉ដ្ឋ ហើយយកវាមកលាបក្រោមភ្នែករួចទៅវារយៈ ពេល១៥នាទីី។ -ស្បែកមុខមានកន្តួល៖ អ្នកអាចយកប៊ឺលាយជាមួយទឹកដោះគោមកលាបថ្មមៗលើស្បែកមុខរបស់អ្នក ហើយទុកវារយៈពេល ១៥នាទី។ ៣. បិតម៉ាសផ្សេងគ្នាក្នុងពេលតែមួយ មិនថាអ្នកមានស្បែកមុខចម្រុះឬអ្នកចង់ព្យាបាលបញ្ហាច្រើនក្នុងពេលតែមួយនោះការប្រើម៉ាស់ជាច្រើនដំណាលគ្នាគឺជាដំណោះស្រាយដ៏អស្ចារ្យ។ ៤. ធ្វើឱ្យស្បែករបស់អ្នកមានសំណើម ដើម្បីឱ្យមុខរបស់អ្នកមើលទៅស្រស់ថ្លាពេញមួយថ្ងៃអ្នកគួរតែធ្វើឱ្យវាមានសំណើម។…