ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទសុខភាពថ្មីៗពី Healthy ដែលទើបតែចេញផ្សាយ។

KNONGSROK
ជីវិតនិងសុខភាព

​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​រូបមន្ត​ព្យាបាល​អ្នក​គេង​មិន​លក់​ ​តាមវិធី​ងាយ​ៗ​

​តាម​ក្បួន​វេជ្ជបញ្ជា​អន្តរជាតិ​ ​គេ​ឱ្យ​គេង​ឱ្យ​បាន​៨​ទៅ​១​០​ម៉ោង​ក្នុងមួយថ្ងៃ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ថា​ ​បើ​គេង​មិនបាន​៨​ទៅ​១​០​ម៉ោង​ ​យ៉ាងហោចណាស់​បាន​៦​ម៉ោង​ដែរ​ ​ក្នុងមួយថ្ងៃ​។​ ​ប្រសិនបើ​គេងលក់​តិច​ជាង​៦​ម៉ោង​ក្នុងមួយថ្ងៃ​ ​លោកអ្នក​អាច​នឹង​ប៉ះទង្គិច​កើតជំងឺ​ផ្សេងៗ​ ​ដូចជា​ខូចចិត្ត​ ​ឬ​តប់​ប្រ​ម៉ល់ ​មហារីក​ ​ទឹកនោម​ផ្អែម​ ​គាំងបេះដូង​ ​ស្លាប់​មួយ​ចំ​ហៀន​ខ្លួន​ ​ឡើង​ទម្ងន់​ ​ឬ​សឺ​ៗ​ ​ខួរក្បាល​ដំណើរការ​មិន​ល្អ​ ​ស្ទក់​ៗ​ ​និង​គ្មាន​ថាមពល​ក្នុង​ការ​បំ​ពេញការ​ងារ​ជាដើម​។​ ​លោក​វេជ្ជបណ្ឌិត​ ​បន្ត​ថា​ ​មិនមែន​ប៉ះពាល់​តែ​ប៉ុណ្ណឹង​ទេ​ ​វា​អាច​ប៉ះទង្គិច​ដល់​អរ​ម៉ូ​ន​ទាំង​បុរស​ទាំង​ស្រ្តី​ថែមទៀត​ ​ជាពិសេស​ធ្វើ​ឱ្យស្រ្តី​មក​ថ្ងៃខែ​អត់​ទៀងទាត់​ ​ឬ​អត់​មក​ថ្ងៃខែ​ (​អត់​មក​រដូវ​) ​តែម្ដង​។​ ​បើ​អត់​មក​ថ្ងៃខែ​នឹង​បង្ក​ឱ្យស្រ្តី​មាន​ជំងឺ​ពាក់ព័ន្ធ​នឹង​អូ​វ៉ុល​ ​និង​មាន​ជំងឺ​តឹងតែង​ផ្លូវចិត្ត​ឬ​ផ្លូវ​អារម្មណ៍​។​…

Ac07445003b7146a56d8f68fc0 3
ជីវិតនិងសុខភាព

ញ៉ាំទឹកក្តៅ ឬទឹកត្រជាក់? ជម្រើសរបស់អ្នកបង្ហាញពីអ្វីដែលនឹងកើតឡើង ចំពោះសុខភាពរាងកាយរបស់អ្នក

រាងកាយមនុស្សពេញវ័យមានទឹកពី ៥០% ទៅ ៦០% ។ អង្គធាតុរាវនេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយវាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ដើម្បីដំណើរការបានត្រឹមត្រូវ។ ប៉ុន្តែតើអ្នកគួរញ៉ាំវាយ៉ាងដូចម្តេច – ទឹកត្រជាក់ ឬទឹកក្តៅ ហើយតើមួយណាល្អជាង? យើងភាគច្រើនមានទំនោរជ្រើសរើសញ៉ាំទឹកត្រជាក់ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុក្តៅ ព្រោះវាមានរសជាតិឆ្ងាញ់ជាង និងកាន់តែស្រស់ស្រាយជាងមុន។ តែតាមពិតគឺជាទឹកក្តៅឧណ្ឌ ៗ នោះទេដែលបង្ហាញថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើង។ យោងតាមគេហទំព័រ Bright Side បានប្រមូលនូវគុណសម្បត្តិ និងគុណវិបត្តិទាំងអស់នៃការញ៉ាំទឹកក្តៅនិងត្រជាក់។ ទឹកត្រជាក់ © Depositphotos.com © Depositphotos.com ទឹកត្រជាក់មានសីតុណ្ហភាពប្រហែល ៧ អង្សាសេដល់ ២១…

991bf853ba9d2ca19fb93a21d7
ជីវិតនិងសុខភាព

ស្រីៗត្រូវអាន! បើមិនចង់ឱ្យសក់ខូចធ្ងន់ធ្ងរទេ កុំធ្វើរឿងនេះឱ្យសោះ!

មនុស្សស្រីគ្រប់រូបតែងតែខ្វល់ខ្វាយទៅលើភាពសំខាន់នៃសោភ័ណ្ឌភាព និងសម្រស់នៃសក់ ដែលជាផ្នែកមួយសំខាន់ដែលជួយលើកកម្ពស់សម្រស់របស់ស្រ្តី។ យោងតាមការសិក្សាមួយបានឱ្យដឹងថា មនុស្សស្រីបានចំណាយលុយយ៉ាងច្រើនទៅលើការតុបតែង និងផលិតផលថែរក្សាសក់ ប៉ុន្តែពួកគេមិនដឹងទេថាទម្លាប់ប្រចាំថ្ងៃមួយចំនួនកំពុងតែបំផ្លាញសក់របស់ពួកគេ។ ខាងក្រោមនេះជាគុណវិបត្តិខ្លះៗនៅពេលដែលអ្នកគេងទាំងសក់នៅចង: ១. ធ្វើឱ្យសក់របស់អ្នកជ្រុះ © depositphotos.com ការគេងទាំងសក់នៅចងបានដាក់សម្ពាធដល់ឬសសក់របស់អ្នក យោងតាមអ្នកជំនាញខាងសក់បានបញ្ជាក់ថាវាបណ្តាលឱ្យសក់របស់អ្នកបែកចុង បាក់ និងផុយស្រួយ។ ២. ធ្វើឱ្យសក់របស់អ្នកខូចទ្រង់ទ្រាយ © depositphotos.com ជាក់ស្តែងណាស់ការចងសក់នៅពេលគេងវាបានធ្វើឱ្យសក់បាក់ មានស្នាមរលកត្រង់កន្លែងចង ដែលបណ្តាលឱ្យសក់ខូចទ្រង់ទ្រាយធ្ងន់ធ្ងរ និងមិនត្រង់ល្អព្រមទាំងធ្វើឱ្យសក់ស្ងួត និងខូច។ ប៉ុន្តែប្រសិនបើអ្នកឈប់គេងទាំងចងសក់របស់អ្នកនោះវានឹងមើលទៅស្អាតដូចដើមវិញ ។ ៣. ធ្វើឱ្យក្បាលរបស់អ្នកឆក © DR P. MARAZZI/Science Photo Library/East…

P=58947
ជីវិតនិងសុខភាព

រូបមន្តសាមញ្ញ ១១ យ៉ាងដែលស្ត្រីគួរតែអនុវត្ត បន្ទាប់ពីអាយុ ២៥ ឆ្នាំដើម្បីរក្សាភាពស្រស់ស្អាតរហូតដល់ចាស់

ស្រមៃថាប្រសិនជាអ្នកទទួលបានភាពស្រស់ស្អាត និងស្អាតប្លែកគេ ដែលសមនឹងអ្នកយ៉ាងល្អឥតខ្ចោះហើយធ្វើឱ្យអ្នកមើលទៅដូចជាព្រះនាង។ ដើម្បីបន្តឱ្យភាពស្រស់ស្អាតនេះកាន់តែយូរ អ្នកត្រូវចាប់ផ្តើមថែរក្សាសម្រស់នេះភ្លាមទៅ ហើយកុំរង់ចាំរហូតដល់មានស្នាមជ្រួញ និងស្បែកមិនស្អាត ត្រូវទេ? វាជាស្ថានភាពដូចគ្នាជាមួយនឹងការរក្សាភាពជាយុវវ័យនៃស្បែករបស់អ្នក – អ្នកគួរតែចាប់ផ្តើមថែរក្សាសម្ភស្សនៅពេលដែលអ្នកកំពុងតែស្រស់ស្អាតនិងស្បែងតឹងណែន កុំចាំរហូតដល់មានបញ្ហាទើបដោះស្រាយ។ យោងតាមគេហទំព័រ Bright Side ចង់ជួយឱ្យស្ត្រីទាំងអស់មានអារម្មណ៍ស្រស់ស្អាតសម្រាប់ជីវិតទាំងមូលរបស់ពួកគេ ហើយនោះជាមូលហេតុដែលក្រុមការងារ Knongsrok បានប្រែសម្រួលជាខេមរៈភាសាដើម្បីរៀបចំឱ្យប្រិយមិត្តនូវការណែនាំខ្លីៗអំពីរបៀបថែរក្សាស្បែករបស់អ្នកបន្ទាប់ពីអាយុ ២៥ ឆ្នាំ។ វិធានទី១: រក្សាសម្រស់ដែលអ្នកមាន អ្នកនៅតែក្មេងនិងស្រស់ស្អាតហើយអ្នកមិនត្រូវការរបស់កែសម្ភស្សដើម្បីរិតតែធ្វើឱ្យអ្នកស្រស់ស្អាតទេ ស្នាមជ្រួញ ស្បែកចាស់របស់អ្នក ឬបញ្ហាផ្សេងទៀតដែលទាក់ទងនឹងស្បែកចាស់ៗ។ គោលដៅរបស់អ្នកគឺរក្សាភាពស្រស់ស្អាត និងតឹងស្បែកតឹងដែលផ្តល់ឱ្យអ្នកដោយធម្មជាតិ។ – អ្វីដែលអ្នកគួរធ្វើ៖ សួរខ្លួនឯងនូវសំណួរថា “តើខ្ញុំត្រូវរក្សាសម្រស់ដែលមានស្រាប់…

Knongsrok 20
ជីវិតនិងសុខភាព

នារីៗមិនគួររំលង!!! ១០គន្លឹះ ដោះស្រាយបញ្ហាប្រឈមលើស្បែកមុខ បានយ៉ាងមានប្រសិទ្ធភាព!

រូបរាងរបស់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់ វាគឺជារឿងដំបូងដែលយើងត្រូវយកចិត្តទុកដាក់នៅពេលយើងធ្វើការណាត់ជួបនរណាម្នាក់។ ប៉ុន្តែមនុស្សភាគច្រើនមានគុណវិបត្តិលើផ្ទៃមុខ។ ជាឧទាហរណ៍យោងទៅតាមស្ថិតិរបស់ប្រជាជនសហរដ្ឋអាមេរិចមានមនុស្ស 60 លាននាក់បានកើតមានបញ្ហាមុនលើផ្ទៃមុខ។ មនុស្សជាច្រើនទទួលរងពីបញ្ហាផ្សេងៗដែលទាក់ទងនឹងស្បែកនៅលើមុខរបស់ពួកគេ។ ជួនកាលវាគ្រប់គ្រាន់ហើយក្នុងការផ្លាស់ប្តូរអាហារូបត្ថម្ភនិងការរស់នៅ។ ប៉ុន្តែចុះយ៉ាងណាបើវាមិនដំណើរការដោយរលូននោះ? ដោយសារតែគ្មានដំណោះស្រាយឲ្យចំចំនុចក្នុងការដោះស្រាយបញ្ហាមុខទាំងអស់ ដូច្នេះហើយ Kalib9 សូមធ្វើការបង្ហាញនូវវិធីសាស្រ្តដ៏មានប្រយោជន៍សម្រាប់បញ្ហាដែលមនុស្សទូទៅតែងតែជួបប្រទះ។ ១.ស្មាមជ្រួញនៅលើផ្ទៃមុខ៖ ចេកត្រូវបានគេស្គាល់ដោយសារលក្ខណៈសុខភាពរបស់ពួកគេ។ ផ្លែឈើអាចត្រូវបានគេប្រើខាងក្រៅដើម្បីជ្រួញរលោង។ ចំពោះបញ្ហានេះអ្នកត្រូវធ្វើចេកឱ្យស្អាតនិងលាយវាជាមួយស្លាបព្រានៃទឹកឃ្មុំ។ អ្នកក៏អាចបន្ថែមទឹកដោះគោជូរឬទឹកក្រូច។ លាបល្បាយលើមុខហើយទុកវាចោលក្នុងរយៈពេល 15-20 នាទី។ បន្ទាប់មកលាងវាចោលដោយប្រើទឹកហើយប្រើក្រែមដែលមានសំណើម។ ២.ការប្រើប្រាស់ថ្នាំដុះធ្មេញ៖ បន្ថែមពីលើការសម្អាតធ្មេញរបស់អ្នកថ្នាំដុសធ្មេញគឺល្អណាស់សម្រាប់បំបាត់ការរលាក។ អ្នកគ្រាន់តែលាបវាទៅស្បែក។ មុនពេលប្រើថ្នាំដុសធ្មេញលាបទៅលើស្បែកដែលរលាក អ្នកត្រូវដឹងជាមុនថាតើស្បែករបស់អ្នកមានប្រតិកម្មជាមួយថ្នាំដុះធ្មេញឬអត់។ លាបថើៗត្រងកន្លែងដែលរលាកហើយទុកវាមួយសន្ទុះ។ ៣.មុនមូលៗ៖ ប្រើដំឡូងដើម្បីកម្ចាត់មុន។ លាពបទឹកដំឡូងទៅលើមុននិងទុកឱ្យស្ងួត។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកស្អាត។…

Watercopy
ជីវិតនិងសុខភាព

អាថ៌កំបាំងណាស់!!! ការញាំទឹកច្រើនល្អ ប៉ុន្តែអ្នកមិនគួរញាំទឹកក្នុងស្ថានភាពទាំង៩យ៉ាងនេះទេ!!!

មនុស្សជាច្រើនតែងតែទៅហាត់ប្រាណ  ឬញាំអាហារដោយមិនបានផឹកទឹកអោយបានត្រឹមត្រូវ។ ពេលខ្លះហត់ខ្លាំង យើងក៏យកទឹកផឹកភ្លាម ទាំងនេះសុទ្ធតែជាបញ្ហាទាំងអស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹកលើកយកស្ថានភាពរឺពេលវេលាណាខ្លះដែលអ្នកមិនគួរញាំទឹកច្រើននោះទេ តោះទៅទស្សនាទាំងអស់គ្នា៖ ១. ការមិនបានផឹកទឹកមុនចូលគេង © Depositphotos ប្រសិនជាអ្នកជាមនុស្សដែលពិបាកគេង គេងមិនងាយលក់ ដូច្នេះអ្នកមិនគួរញាំទឹកច្រើនមុនពេលចូលគេងនោះទេ ព្រោះវាអាចនឹងងាយអោយអ្នកឈឺនោមនៅពេលកណ្តាលអាធ្រាត្រដែលតម្រូវអោយអ្នកងើបទៅបន្ទប់ទឹកជាចាំបាច់ ជាហេតុធ្វើអោយដាច់ដំណេករបស់អ្នក។ អ្នកក៏ត្រូវដឹងដែរថា តម្រង់នោមរបស់យើងដំណើរការយឺតណាស់នៅពេលយប់ បើធៀបនឹងពេលថ្ងៃ ជាហេតុធ្វើអោយមុខ និង ជើងរបស់អ្នកមានសភាពហើយតែម្តងនៅពេលព្រឹកឡើង។ ២.ពេលកំពុងហាត់ប្រាណហត់ខ្លាំង © Depositphotos   © Depositphotos មានការស្រាវជ្រាវមួយបានបង្ហាញថា ការញាំទឹកច្រើនពេកកំពុងពេលហាត់ប្រាណខ្លាំងនោះ ពិតជាមានផលប៉ះពាល់ដល់សុខភាពពិតមែន។…

ជំងឺនិងឱសថ

រោគសញ្ញាដ៏គ្រោះថ្នាក់ទាំង​ អស់នេះនឹងបង្ហាញថាអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលហើយ អ្នកត្រូវតែប្រយ័ត្នឲ្យបានខ្ពស់!!

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុនាំមុខនៃពិការភាពធ្ងន់ធ្ងរនៅក្នុងសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំមានមនុស្សជិត ៨០០០០០ នាក់រងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាលដែលក្នុងនោះមាន ៧០០០០០០នាក់ជាអ្នកដែលកើតលើកដំបូង និងមាន ១៥០០០០ ករណីជាអ្នកឡើងវិញម្ដងទៀត។ ប៉ុន្តែមានមធ្យោបាយដើម្បីការពារវាប្រសិនបើអ្នកមានការប្រុងប្រយ័ត្នអំពីរឿងមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ការដាច់សរសៃឈាមខួរក្បាលស្រដៀងនឹងការគាំងបេះដូងប៉ុន្តែក្នុងករណីនេះវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកខូច។ ជាការពិតជំងឺដាច់សរសៃឈាមខួរក្បាលកើតមានឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខានហើយធ្វើឱ្យរាងកាយរបស់យើងមិនអាចដំណើរការធម្មតាបាន។ ផ្នែកដែលទទួលរងផលប៉ះពាល់នៃខួរក្បាលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ហើយវាត្រូវការដាក់អុកសីុសែនជាបន្ទាន់។ រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលអាចរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែជួនកាលអាចចំណាយពេលរាប់ម៉ោងឬច្រើនថ្ងៃដើម្បីដឹងអំពីរោគសញ្ញាណាមួយ។ ដូច្នេះប្រសិនបើអ្នកគិតថាអ្នកប្រហែលជាធ្លាប់មានរោគសញ្ញាទាំងនេះវាសំខាន់ណាស់ចំពោះជំងឺដ៏គ្រោះថ្នាក់មួយនេះ៖ ១. សម្ពាធ​ឈាមឡើង​ខ្ពស់ សម្ពាធឈាមខ្ពស់អាចនាំអោយមានបញ្ហាធ្ងន់ធ្ងរដូចជាជំងឺដាច់សរសៃឈាមខួរក្បាលដោយបំផ្លាញសរសៃប្រសាទខួរក្បាលឬធ្វើឱ្យសរសៃឈាមចុះខ្សោយនិងនាំអោយមានការលេចធ្លាយឬដាច់។ ក្រៅពីនេះសម្ពាធឈាមខ្ពស់គឺជាមូលហេតុនៃការកកើតកំណកឈាមក្នុងសរសៃឈាមនិងនាំឱ្យខួរក្បាលបង្ករឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ២. បញ្ហាភ្នែកមើលឃើញព្រិល ជំងឺដាច់សរសៃឈាមខួរក្បាលអាចបណ្តាលអោយភ្នែករបស់អ្នកមើលឃើញព្រិល ហើយវានឹងបាត់បង់បន្តិចម្ដងៗ។ មានមនុស្សប្រហែល ១៣០០ នាក់នៅក្នុងការស្ទង់មតិមួយនៅចក្រភពអង់គ្លេសត្រូវបានជួបបញ្ហាមួយនេះ។ ដែលមានន័យថាអ្នកកើតជំងឺដាច់សរសៃឈាមហើយ។ ៣. ស្ពឹកផ្នែកមួយចំនួននៃរាងកាយដូចជា មុខ, ដៃឬជើង វាជារឿងធម្មតាដែលមានការស្ពឹកឬខ្សោយ មុខ, ដៃឬជើង។ ក្នុងករណីមួយចំនួនក៏អាចមានការខ្វិននៅផ្នែកម្ខាងទៀតនៃកន្លែងដែលជំងឺដាច់សរសៃឈាមខួរក្បាល(ដែលគេហៅថាស្លាប់មួយចំហៀងខ្លួន)។ ចំពោះមុខមាត់វិញគឺ…

ចិត្តសាស្ត្រ

ជ្រើសរើសស្រទាប់ផ្កាមួយ ដើម្បីបានដឹងថា តើបំណងប្រាថ្នារបស់អ្នក អាចក្លាយជាការពិតដែរឬទេ នាពេលអនាគត?

១. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ១ ដែលមានពណ៌ទឹកបប៊ិក ឬខៀវងងឹត នោះមានន័យថា បំណងរបស់អ្នកនឹងអាចក្លាយទៅជាការពិត នៅពេលខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ទាមទារឱ្យអ្នកមានភាពអត់ធ្មត់ ដើម្បីរង់ចាំឱ្យបានខ្ពស់ ហើយគួរតែឆ្លៀតពេលសម្រាកលំហែង និងធ្វើនូវអ្វីដែលខ្លួនចង់ធ្វើឱ្យបានច្រើនទៅ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង។ ២. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ២ ដែលមានពណ៌ផ្ទៃមេឃស្រាល នោះមានន័យថា បំណងប្រាថ្នារបស់អ្នក ទាមទារឱ្យមានការខិតខំប្រឹងប្រែងឱ្យខ្លាំង ទើបអាចបឪសម្រេចបាននៅរយៈពេលដ៏យូរនៅពេលខាងមុខ។ ពេលខ្លះ អ្នកហាក់ដូចជាអស់កម្លាំង អស់សង្ឃឹមនឹងការខំប្រឹង តែទោះជាយ៉ាងណា អ្នកមិនត្រូវបោះបង់ចោលទេ ព្រោះជោគជ័យកំពុងរង់ចាំអ្នក ហើយអ្នកប្រាកដជាទទួលបាននូវភាពរីករាយ នៅពេលដែលបំណងរបស់អ្នកបានសម្រេច។ ៣. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ៣ ដែលមានពណ៌ស្វាយ នោះមានន័យថា…

ចិត្តសាស្ត្រ

ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងគំនិតប្រចាំថ្ងៃរបស់អ្នក

មនុស្សយើងម្នាក់ៗ តែងតែមានចំណង់ចំណូលចិត្តខុសៗប្លែកពីគ្នា យ៉ាងណាមិញ រាល់អ្វីដែលយើងស្រឡាញ់ចូលចិត្ត ក៏អាចបង្ហាញពីដំណើរជីវិត និងអត្តចរិតរបស់យើងបានដែរ។ ខាងក្រោមនេះ ជាការធ្វើតេស្តមួយ ដើម្បីទស្សន៍ទាយពីខ្លួនអ្នក ដោយអ្នកគ្រាន់តែជ្រើសយករូបភាពណាមួយ ក្នុងចំណោមរូបភាពទាំង៤នេះ នោះដឹងនឹងពីអ្វីដែលជាខ្លួនអ្នកហើយ។ ១. បឹងដ៏ធំ បើអ្នកជ្រើសយកបឹងដ៏ធំនេះមានន័យថា អ្នកគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការសង្កេត និងតាមដាន ព្រោះជាធម្មតានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក គឺអ្នកតែងតែយកចិត្តទុកដាក់រាល់សកម្មភាពទាំងឡាយ ជាពិសេសគឺ ពីមនុស្សដែលនៅជុំវិញខ្លួន។ ដ្បិតថាអ្នកជាមនុស្សដែលពូកែសង្កេត ហាក់ដូចជាតឹងតែងណាស់ តែអ្នកក៏ជាមនុស្សដែលគួរឱ្យទុកចិត្ត ម្យ៉ាងទៀត អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពជឿជាក់ខ្ពស់ចំពោះការគិត និងយល់ឃើញរបស់ខ្លួនឯងផងដែរ។ ២. ផ្លូវដ៏វែងឆ្ងាយ អ្នកគឺជាមនុស្សដែលពូកែយកចិត្តទុកដាក់ និងគិតអ្វីមួយយ៉ាងល្អិតល្អន់បំផុត ហើយអ្នកក៏ខ្វាយខ្វល់ពីការអភិវឌ្ឍន៍របស់ខ្លួនឯងណាស់ដែរ។…

ចិត្តសាស្ត្រ

តេស្តចិត្តសាស្ត្រ! ជ្រើសរើសចិញ្ចៀនមួយដែលអ្នកពេញចិត្ត នោះនឹងដឹងថា ក្នុងជីវិត អ្នកស្រឡាញ់អ្នកណាជាងគេ?

១. អ្នកស្រឡាញ់ខ្លួនអ្នកផ្ទាល់ អាចនិយាយបានថាអ្នកជាមនុស្សអាត្មានិយមខ្លាំងពេលខ្លះ ព្រោះអ្នកហាក់មិនទុកចិត្តលើអ្នកណាឡើយ សូម្បីតែសាច់ញាតិ បងប្អូនខ្លួនឯង។ អ្នកគិតថា គ្មានអ្នកណាល្អ និងស្រឡាញ់អ្នកស្មោះ ជាងអ្នកខ្លួនឯងនោះទេ អាចប្រហែលមកពីអ្នក ធ្លាប់ជួបតែរឿងមិនល្អ ឬក៏ត្រូវគេបោកប្រាស់ច្រើន ទើបធ្វើឱ្យអ្នកគិតថា មនុស្សទាំងអស់សុទ្ធតែអាត្មានិយម គ្មានចិត្តស្មោះត្រង់ចំពោះអ្នក។ អ្នកតែងតែរក្សាគម្លាត និងការពារខ្លួនឯងបំផុត គ្រប់ពេលដែលនៅក្បែរមនុស្សម្នាគ្រប់គ្នា។ ២. អ្នកស្រឡាញ់បងប្អូន អាចនិយាយបានថា អ្នកជាបងប្អូនដ៏ល្អបំផុត អ្នកស្គាល់ ឬមិត្ត គឺមិនស្មើនឹងបងប្អូន ក្រុមគ្រួសារអ្នកនោះឡើយ អ្នកឱ្យតម្លៃដល់គ្រួសារបងប្អូនជាងអ្វីៗទាំងអស់។ អ្នកតែងតែជួយជ្រោមជ្រែងបងប្អូនរបស់អ្នកជានិច្ច។ មិនថាអ្នកជាកូនទីប៉ុន្មាននៅក្នុងគ្រួសារនោះទេ អ្នកនៅតែជាបងប្អូនដ៏ល្អបំផុត ដែលចេះគិតគុរដល់បងប្អូនរបស់ខ្លួនឯង។…

ចិត្តសាស្ត្រ

សណ្ឋាននៃជើងបែបរ៉ូម៉ាំង បង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និង​បុគ្គលិកលក្ខណៈ មិនមើលប្រយ័ត្នស្តាយក្រោយ!!!

មនុស្ស​គ្រប់​រូប​រមែងតែងតែ​មានសណ្ឋាន​មេជើងមិនដូចគ្នានោះទេ ហើយភាពខុសគ្នានោះឯង​វា​នឹង​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ផ្សេងៗគ្នាទៅតាមនៃសណ្ឋានរបស់ជើងនីមួយៗ។ បើ​យោង​តាម​ការ​ទស្សន៍​ទាយរបស់ រ៉ូម៉ាំង (​Roman FengShui) បាន​ប្រាប់​អោយដឹង​ថា សណ្ឋាន​នៃជើង មាន​ដល់​ទៅ​ ៨ ប្រភេទ ដែល​នឹង​បង្ហាញអំពី​ អ្វី​ដែល​អស្ចារ្យ ហើយ​អ្នក​មិន​ដែល​នឹក​ស្មាន​ដល់​ពី​មុន​មក។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​តាម​ដាន​ដូច​ខាង​ក្រោម៖ ១. សណ្ឋាន​ទី១៖ ប្រសិន​បើ​លោក​អ្នក​មាន​ទំរង់​ជើង ក្នុង​សណ្ឋាន​ទី១ នេះ មិន​ថា អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​អ្វី​ទេ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ពរ​សំណាង​ពី​ទេវត្តា និង រុក្ខ​ជាតិ​នៅ​ជុំ​វិញ គ្រប់​ទិស​ទី ដែល​ជា​កត្តានាំ​អ្នក​អោយ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជា​ច្រើន​នា​ថ្ងៃ​មុខ ក្រោម​រូប​ភាព​ប្រើ​ប្រាស់​បញ្ហា និង ការ​ចេះ​ដឹង ។ បើ​អ្នក​មាន​សណ្ឋាន​មេជើង​ប្រភេទនេះ…

២
ជីវិតនិងសុខភាព

រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!!!

ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក) រោគសញ្ញា – នោមក្រហាយ (Brûlure mictionnelle) – នោមទាស់ (Dysurie) – នោមញឹក (Pollakiurie) – ក្តៅខ្លួន (Fièvre) ខ) ការកំណត់រោគសញ្ញា – ការធ្វើការវិភាគទឹកនោមអ្នកជំងឺដោយការរាប់ដោយផ្ទាល់នូវគោលិការឈាមស និងការមើលផ្ទាល់នូវពពួកមេរោគមួចចំនួន (coloration de Gram) – ការបណ្តុះមេរោគក្នុងទឹកនោម – ការវិភាគអេកូសាស្រ្ត (Échographie abomino-pelvienne) ដើម្បីរកមើលក្នុងករណីមានការស្ទះបំពង់ទឹកមូត្រខាងក្នុង…