ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទសុខភាពថ្មីៗពី Healthy ដែលទើបតែចេញផ្សាយ។

P=14262
ជីវិតនិងសុខភាព

ស៊ែរចែកគ្នាដឹង! ៧ គន្លឹះតាមបែបធម្មជាតិ បំបាត់ស្លាកស្នាម សង្វារ លើដងខ្លួនឱ្យរលាយបាត់អស់ ស្បែងរលោង ភ្លឺថ្លា

សង្វារបានកើតឡើងបន្ទាប់ពីស្រ្តីបានសម្រាលកូនរួច ប៉ុន្តែវាអាចកើតឡើងក្នុងស្ថានភាពផ្សេងៗ ដូចជាការឡើងទម្ងន់លឿន ឬប្រសិនបើមនុស្សម្នាក់មានអតុល្យភាពអ័រម៉ូន ឬជំងឺមួយចំនួន។ សញ្ញាទាំងនេះទំនងជាមិនបាត់ទាំងស្រុងដោយខ្លួនឯងទេ។ ទោះជាយ៉ាងណាក៏ដោយ មានមធ្យោបាយធម្មជាតិមួយចំនួនដើម្បីកាត់បន្ថយស្នាមឱ្យបានលឿន។ ដូច្នេះ Knongsrok បានប្រមូលផ្តុំនូវវិធីធម្មជាតិចំនួន  ៧ យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំបាត់ស្នាម។ ជំនួសឱ្យការចំណាយលុយទិញផលិតផលថ្លៃៗ  ចូរព្យាយាមសាកល្បងវីធីសាស្រ្តធម្មជាតិសម្រាប់ស្បែករបស់អ្នក។ ១. ទទួលទានទឹកឱ្យបានច្រើន វាសំខាន់ខ្លាំងណាស់ក្នុងការរក្សាជាតិសំណើម ប្រសិនបើអ្នកទទួលទានទឹកឱ្យបានគ្រប់គ្រាន់  ស្បែករបស់អ្នកមិនស្ងួតហើយនិងទន់រលោង។ ជាតិទឹករក្សាស្បែករបស់អ្នកឱ្យមានសំណើម  រីឯស្បែកស្ងួតបណ្តាលឱ្យងាយនឹងមានស្នាមសង្វារ និងស្នាមជ្រួញ។ ការសិក្សាបានបង្ហាញថាទឹកមានសារៈសំខាន់ណាស់ ដូចនេះអ្នកគួរទទួលទានទឹកប្រហែល 8 ទៅ 9 កែវក្នុងមួយថ្ងៃ។ ២.  ក្រូចឆ្មា…

P=61874
ជីវិតនិងសុខភាព

កែវភ្នែកសំខាន់ណាស់! ១២ ទម្លាប់មិនល្អប្រចាំថ្ងៃ ដែលអាចធ្វើឱ្យភ្នែកទាំងគូររបស់អ្នក ស្ថិតក្នុងភាពគ្រោះថ្នាក់!

ភ្នែករបស់យើងធ្វើការពេញមួយថ្ងៃ ហើយពេលវេលាតែមួយគត់ ដែលវាត្រូវការពេលសំរាកគឺនៅពេលយើងគេង។ ហើយខណៈពេលដែលភ្នែករបស់យើងមានសកម្មភាពពេញមួយថ្ងៃ យើងមានទម្លាប់ខុសឆ្គងខ្លះដែលធ្វើឱ្យភ្នែកយើងមានគ្រោះថ្នាក់។ មែនហើយទម្លាប់ទាំងនេះគឺមានជាទូទៅ ដោយធ្វើបាបយើងដោយប្រយោល។ គ្មាននរណាម្នាក់ក្នុងពិភពលោកទាំងមូល បាត់បង់ភ្នែកដោយជ្រើសរើសទេ វាតែងតែកើតឡើងដោយចៃដន្យ។ នៅទីនេះយើងបានបង្ហាញពីទម្លាប់រស់រវើកមួយចំនួននៃទម្លាប់ប្រចាំថ្ងៃ ដែលកំពុងធ្វើឲ្យភ្នែករបស់យើងមានគ្រោះថ្នាក់។ ខាងក្រោមនេះគឺជា ១២ទម្លាប់ដែលបំផ្លាញភ្នែករបស់អ្នក។ សូមព្យាយាមថែរក្សាភ្នែករបស់យើង មុនពេលវាមានបញ្ហា។ ១. សម្លឹងមើលព្រះអាទិត្យរយៈពេលជាយូរ ការសម្លឹងមើលព្រះអាទិត្យ គឺជាគ្រោះថ្នាក់ជាក់ស្តែង។ វាធ្វើឱ្យខូចខាតដល់កែវភ្នែក នៅពេលដែលកាំរស្មីអ៊ុលត្រាវីយូអេសនៃព្រះអាទិត្យ ដែលវានឹងធ្វើឲ្យខូចខាតដល់ភ្នែក។ អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មីយូវី។ ២. ជក់បារី ក្រៅពីជំងឺសួត វាអាចធ្វើឲ្យប៉ះពាល់ភ្នែកនាំឲ្យគ្រោះថ្នាក់ផងដែរ។ វាបន្ថយនូវសមត្ថភាពក្នុងការផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ និងអុកស៊ីសែនដល់ជាលិកាសាច់ដុំ និងជាពិសេសចំពោះជាលិកាភ្នែក។ ៣.…

2021 07 23 22.50.27 Recovered
ជីវិតនិងសុខភាព

កុំគិតថាមិនអី! ១១ ទម្លាប់ធម្មតានេះហើយ បង្កឱ្យសុខភាពរបស់អ្នកចុះខ្សោយ!

មនុស្សជាច្រើនបានជាប់នុយរបស់អ្នកជំនាញផ្នែកទីផ្សារ ឬអ្នកជំនាញដែលគ្មានសមត្ថភាពនៅពេលដែលព្យាយាមថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ។ យើងធ្លាប់មានទម្លាប់ “មានប្រយោជន៍” ជាច្រើនដែលតាមពិតមើលទៅដូចជាគ្មានប្រយោជន៍ទេ។ យោងតាមគេហំទំព័រ Bright Side បានលើកយកទម្លាប់មួយចំនួនដើម្បីបង្ហាញជូនប្រិយមិត្ត ដែលមិនត្រឹមតែជាទម្លាប់មិនល្អ មិនផ្តល់លទ្ធផលប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់យើងផងដែរ។ 11. ខ្ពុរមាត់ជាមួយទឹក © Depositphotos ទំលាប់នេះមើលទៅដូចជាធម្មជាតិណាស់ប៉ុន្តែវាត្រូវបានរិះគន់ដោយទន្តពេទ្យមួយចំនួន។ នៅពេលអ្នកដុសធ្មេញរបស់អ្នក ធ្មេញគ្របដណ្ដប់ដោយស្រទាប់ការពារហ្វ្លុយអូរីនដែលត្រូវបានលាងសម្អាតដោយទឹក។ ដើម្បីថែរក្សាប្រសិទ្ធភាពវិជ្ជមាននៃការដុសធ្មេញរបស់អ្នកសូមខ្ពុរមាត់ជាមួយទឹកខ្ពុរដែលគ្មានជាតិអាកុលពិសេសដើម្បីលាងជម្រះមាត់របស់អ្នក។ 10. ហាត់ប្រាណលើម៉ាស៊ីនហាត់ប្រាណ © Depositphotos © Depositphotos ម៉ាស៊ីនហាត់ប្រាណគឺជាឧបករណ៍ហាត់ដ៏ពេញនិយមបំផុតមួយក្នុងការជួយកម្ចាត់កាឡូរីដែលលើស។ ទោះជាយ៉ាងណាក៏ដោយការហាត់ប្រាណយូរនៅលើម៉ាស៊ីនហាត់ប្រាណអាចបង្កគ្រោះថ្នាក់ដល់សន្លាក់របស់អ្នក។ ដើម្បីចៀសវាងបញ្ហានេះ អ្នកជំនាញបានណែនាំឱ្យបន្ថែមលំហាត់ពង្រឹងសាច់ដុំមួយចំនួនទៅនឹងការហាត់ប្រាណដោយប្រើម៉ាស៊ីនហាត់ប្រាណរបស់អ្នក។ ការណ៍នេះនឹងជួយអ្នកមិនត្រឹមតែសម្រកទម្ងន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើអោយសាច់ដុំរបស់អ្នកមានរាងសមផងដែរ។ 9. គេងនៅពេលបាយថ្ងៃត្រង់រួច © Depositphotos ការគេងពេលថ្ងៃត្រង់ហាក់ដូចជាល្អ និងមានសុខភាពល្អ។…

P=58464
ជីវិតនិងសុខភាព

កុំមើលរំលងអាការៈស្រ្តេស ជំងឺទាំង ១០ នេះហើយដែលកើតឡើងដោយសារតែវា

មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ថាខ្លួនឯងស្ថិតនៅក្រោមឥទ្ធិពលសំពាធអ្វីម្យ៉ាង ប៉ុន្តែប្រសិនបើមានអ្វីមួយដែលតែងតែរំខានដល់អ្នក ពេលខ្លះអ្នកគួរតែយកចិត្តទុកដាក់លើសុខភាពរបស់អ្នកឲ្យបានល្អ។ ប្រហែលជាវាកើតឡើងដោយសារតែភាពតានតឹង។ គ្រូពេទ្យជាច្រើននិយាយថាវាអាចបង្កឱ្យមានជំងឺផ្សេងៗ។ យោងតាមវេបសាយ ​Bright Side បានឲ្យដឹងមានជំងឺមួយចំនួនដែលកើតឡើងនៅលើខ្លួនអ្នកប្រសិនបើអ្នកមានភាពតានតឹង ស្រ្តេសជាដើម ដូច្នេះយើងសូមលើកយកចំនុចមួយចំនួនដែលអាចកើតឡើងដូចខាងក្រោម៖ 1. ជំងឺស្បែក ជំងឺស្បែក រោគផ្សិត មុន និងជំងឺស្បែកផ្សេងទៀតកើតដោយសារបណ្តាលមកពីភាពតានតឹង។ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវក្នុងចំនោមសិស្សហើយវាបង្ហាញពីទំនាក់ទំនងរវាងភាពតានតឹងផ្លូវចិត្តនិងបញ្ហាស្បែកយ៉ាងខ្លាំង។ ការពិសោធន៍ជាមួយសត្វកណ្តុរផ្តល់លទ្ធផលដូចគ្នា។ សត្វដែលត្រូវបានប៉ះពាល់ទៅនឹងកម្រិតនៃភាពតានតឹងខ្លាំងគឺងាយនឹងឆ្លងជំងឺនៅលើស្បែក។ 2. ការផ្លាស់ប្តូរទំងន់ អ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនអាចរក្សាទម្ងន់របស់អ្នកឱ្យមានស្ថេរភាពជាមួយនឹងរបបអាហារឬការហាត់ប្រាណ។ ស្ថានភាពស្ត្រេសញឹកញាប់បង្កើនការផលិតអរម៉ូន cortisol។ វាធ្វើអោយមានស្ថេរភាពនៃការរំលាយអាហារនៃខ្លាញ់ និងកាបូអ៊ីដ្រាតនិងគាំទ្រដល់កម្រិតចាំបាច់នៃជាតិស្ករនៅក្នុងឈាម។ ប្រសិនបើមនុស្សមានអ័រម៉ូននេះច្រើនពេកនោះ ហើយនឹងញ៉ាំច្រើនទៀតរាងកាយនឹងផលិតអ័រម៉ូនតេស្តូស្តេនតិច ហើយរាងកាយនឹងដុតកាឡូរីតិច។ ហើយហេតុផលនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់។ ពេលខ្លះភាពតានតឹងនិងការថប់បារម្ភធ្វើអោយមនុស្សអាចស្រកទម្ងន់។…

Untitled 1
ជីវិតនិងសុខភាព

ស៊ែរចែកគ្នាដឹង! លេចឡើង ៦ សញ្ញានេះនៅលើជើងបញ្ជាក់ថា អ្នកកំពុងប្រឈមបញ្ហាសុខភាពមិនល្អហើយ!

ជំងឺមួយចំនួនអាចបណ្តាលមកពីបញ្ហាដែលបង្ហាញនៅលើជើងរបស់លោកអ្នក។ ឧទាហរណ៍ជំងឺទឹកនោមផ្អែមអាចបង្កើនឲ្យចរាចរឈាមដើរយឺតនិងនាំឱ្យមានបញ្ហាជាមួយសរសៃឈាម។ ដើម្បីបងា្កររោគសញ្ញាដែលយើងមិនចង់ជួបប្រទះយើងត្រូវរស្គាល់ពីសរីរាង្គខាងក្នុងណាដែលមានបញ្ហាជះឥទ្ធិពលអាក្រក់ដែលអាចបង្កជាជំងឺ។ យោងតាមគេហទំព័រ Bright Side បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់លោកអ្នកហើយបានរកឃើញបញ្ហាដែលលេចចេញនៅលើជើងរបស់មនុស្សទូទៅដែលបង្ហាញថាវាអាចបង្ករជាបញ្ហាជាមួយនឹងសរីរាង្គខាងក្នុង។ 1. ហើមជើង ការហើមជើងរបស់អ្នកអាចបណ្តាលមកពីការឈរក្នុងរយៈពេលយូរ ប៉ុន្តែវាក៏ជារោគសញ្ញានៃលក្ខខណ្ឌជាច្រើនផងដែរ។ ទោះបីជាវាអាចជះឥទ្ធិពលដល់ផ្នែកណាមួយនៃរាងកាយរបស់អ្នកក៏ដោយអ្នកអាចសម្គាល់ឃើញវាញឹកញាប់ជាងនៅលើដៃ ជើង កជើង និងជើងរបស់អ្នក។ បញ្ហាដែលអាចប្រឈមដោយការហើមជើង : – ជំងឺបេះដូង។ ជំងឺបេះដូងភាគច្រើនធ្វើឱ្យជើងរបស់យើងហើម។ – បញ្ហាជាមួយសរសៃវ៉ែន។ សរសៃឈាមអាចរត់ខុសប្រក្រតីដូច្នេះឈាមនឹងត្រូវប្រមូលផ្តុំគ្នានៅត្រង់ជើង។ – បញ្ហាជាមួយប្រព័ន្ធឡាំហ្វាទិច។ ប្រព័ន្ធឡាំហ្វាទិចមានទឹករងៃនិងសរសៃឈាមនៅក្នុងខ្លួនរបស់យើងដែលនាំយកសារធាតុរាវបញ្ជូនទៅពាសពេញរាងកាយ។ នៅពេលមានការស្ទះនៅក្នុងប្រព័ន្ធឡាំហ្វាទិចវាបណ្តាលឱ្យហើមជើងនិងដៃ។ – បញ្ហាជាមួយថ្លើម។ ការហើមអាចបណ្តាលមកពីអសមត្ថភាពរបស់ថ្លើមក្នុងការបង្កើតប្រូតេអ៊ីនក្នុងឈាមឱ្យបានគ្រប់គ្រាន់។ 2. ពណ៌ខៀវឬពណ៌ស្វាយដែលកើតនៅលើស្បែកនៃជើង អ្នកទាំងអស់គ្នាប្រហែលជាបានកត់សម្គាល់នៅពេលអាកាសធាតុត្រជាក់ខ្លាំងស្បែករបស់អ្នកអាចប្រែជាពណ៌ខៀវ។ ប៉ុន្តែមានលក្ខខណ្ឌផ្សេងនៅពេលដែលម្រាមជើងរបស់អ្នកអាចផ្លាស់ប្តូរពណ៌បានសូម្បីតែពេលអាកាសធាតុក្តៅក៏ដោយ។…

P=61565
ជីវិតនិងសុខភាព

ព្យាយាមមិនទទួលទានភេជ្ជៈផ្អែម ១ខែ អ្នកនឹងទទួលបានប្រសិទ្ធិភាពល្អៗជាច្រើន សម្រាប់សុខភាពសម្រស់ និងរាងកាយរបស់អ្នក

សាកល្បងផ្អាកទទួលទានកាហ្វេត្រឹមតែមួយខែ ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងទទួលបានប្រសិទ្ធិភាពល្អៗជាច្រើនសម្រាប់សុខភាព និងរាងកាយរបស់អ្នក។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការផ្អាកមិនទទួលទានកាហ្វេក្នុងរយៈពេលមួយខែ។ ១. កាត់បន្ថយកាឡូរី តែទឹកដោះគោដែលមានរសជាតិផ្អែមមួយកែវអាចបន្ថែមកាល់ឡូរីដល់ទៅ ៣០ កាល់ឡូរី។ ចំនួននេះអាចខ្ពស់ជាងនេះ បើអ្នកផឹកតែទឹកដោះគោ។ កូកាកូឡាកំប៉ុង ជាធម្មតាក៏មានផ្ទុកកាល់ឡូរីរហូតដល់ ២១០ កាល់ឡូរីផងដែរ។ ទន្ទឹមនឹងនេះដែរ កាហ្វេមួយកែវមានប្រហែល ២៥០ កាល់ឡូរី។ ចុះយ៉ាងណាចំពោះទឹកធម្មតា? វាមិនមានកាឡូរីទេ។ ប្រសិនបើអ្នកជំនួសភេសជ្ជៈដែលមានរសជាតិផ្អែមទាំងអស់ដូចជាតែទឹកដោះគោ កាហ្វេទឹកដោះគោ ភេសជ្ជៈកាបូន … ដោយប្ដូរមកទទួលទានត្រឹមតែទឹកបរិសុទ្ធធម្មតា អ្នកអាចកាត់បន្ថយជាមធ្យម ៤០០ កាល់ឡូរី។ ២.…

9a83f557ecb06060245defad05 (2)
ជីវិតនិងសុខភាព

អត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់ស្រាបៀរ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង បានលឺ

ជាធម្មតានៅពេលយើងបានលឺពាក្យថាស្រាបៀរយើងគិតភ្លាមៗ អំពីស្រាពណ៌មាសដែលមានពពុះពណ៌ស។ ហើយជាការពិតរឿងដំបូងដែលយើងគិតគឺថាតើវាល្អយ៉ាងណាចំពោះយើងទាំងអស់គ្នា។ យោងតាមគេហទំព័រ Brightside បានរកឃើញការប្រើប្រាស់ដែលមិនបានរំពឹងទុក និងអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្រាបៀរនេះ។ 1. ជួយបណ្តុះសក់របស់អ្នក និងលើកកម្ពស់កំណើនការរីកលូតលាស់របស់សក់ © pixabay ស្រាបៀរសំបូរទៅដោយវីតាមីន B និងជាតិស៊ីលីកុនដែលជាគ្រឿងផ្សំសំខាន់សម្រាប់សក់ដែលមានសុខភាពល្អ ហើយក៏ជួយជំរុញដល់ការលូតលាស់សក់ផងដែរ។ គ្រាន់តែចាក់ស្រាបៀរមួយកែវលើសក់របស់អ្នក ម៉ាស្សាឱ្យជ្រាប់ចូលទៅក្នុងស្បែកក្បាល ហើយទុករយៈពេល ៥ នាទី។ លាងជម្រះជាមួយទឹកត្រជាក់។ សក់របស់អ្នកនឹងភ្លឺរលោងឡើងវិញ។ 2. វាធ្វើឱ្យស្បែករបស់អ្នកតឹងណែន និងរលោង © pexels ស្រាបៀរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភាពចាស់នៃស្បែក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺភេសជ្ជៈមានជាតិអាល់កុលនេះមានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺវាជួយជម្រុញសមត្ថភាពព្យាបាលស្បែករបស់អ្នកដោយខ្លួនឯង ជួយរឹតបន្តឹងស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញតូចៗ។ សាកល្បងក្រែមលាបមុខនេះ៖ លាយស្រាបៀរ…

P=61312
ជីវិតនិងសុខភាព

ហេតុផលដ៏ល្អ ដែលអ្នកគួរញ៉ាំទឹកដោះគោមួយកែវ មុនពេលចូលគេង

ទឹកដោះគោគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យ ផ្តល់សុខភាពល្អសម្រាប់ឆ្អឹងរបស់អ្នក ហើយវាមានគុណប្រយោជន៍កាន់តែច្រើនប្រសិនបើអ្នកញ៉ាំវានៅមុនពេលអ្នកចូលគេង។ ឧទាហរណ៍វាអាចជួយឱ្យអ្នកដេកលក់លឿន គេងលក់ស្រួលដោយមិនភ្ញាក់នៅពាក់កណ្តាលអធ្រាត្រ ហើយថែមទាំងជួយសម្រកទម្ងន់ថែមទៀតផង! ញ៉ាំទឹកដោះគោឆ្ងាញ់មួយកែវមុនពេលចូលគេង ពិតជាវិធីងាយស្រួលដើម្បីធ្វើឱ្យជីវិតរបស់យើងមានសុខភាពល្អ ដូច្នេះសង្ឃឹមប្រិយមិត្តប្រាកដជាសាកល្បងញ៉ាំវាជារៀងរាល់ថ្ងៃ! ទឹកដោះគោមានសមាសធាតុដែលអាចជួយបង្កើនគុណភាពដំណេករបស់អ្នក © shutterstock.com © Depositphotos.com ការសិក្សាជាច្រើនលើមនុស្សនិងសត្វបានបង្ហាញថាការញ៉ាំទឹកដោះគោអាចនាំឱ្យគេងលក់ស្រួល។ ទឹកដោះគោមានផ្ទុកសារធាតុ Tryptophan និង Melatonin ដែលអាចជួយឱ្យអ្នកគេងលក់ស្រួលនិងរហ័រគេងលក់។ Tryptophan ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតសារធាតុសេរ៉ូតូនីន ដែលជាសារធាតុជួយបង្កើនអារម្មណ៍របស់អ្នក អាចជួយអ្នកឱ្យមានអារម្មណ៍ធូរស្បើយ ហើយក៏ដើរតួជាភ្នាក់ងារដំបូងសម្រាប់មេឡាតូនីន។ Melatonin ជួយគ្រប់គ្រងដំណើរការ circadian របស់អ្នក និងរៀបចំការគេងលក់ស្រួលរបស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុ Tryptophan និង…

Untitled 1 50 (1)
ជីវិតនិងសុខភាព

អ្ន​កវិទ្យាសាស្រ្តពន្យល់ថា ការគេងឱ្យបានគ្រប់គ្រាន់តាមអាយុកាល មានអត្ថប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង!

យើងបានដឹងពីព័ត៌មានជាច្រើនអំពីការគេង និងការគោរពពេលវេលាក្នុងការគេងរបស់យើង មានអត្ថប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង។ ជាធម្មតាមនុស្សគិតថា 7 ទៅ 8 ម៉ោងគឺគ្រប់គ្រាន់ហើយប៉ុន្តែនោះមិនសម្រាប់មនុស្សគ្នានោះទេ​ ព្រោះការគេងគ្រប់គ្រាន់គឺអាស្រ័យទៅលើអាយុ។ ការគេងគឺជាផ្នែកសំខាន់មួយនៃជីវិតរបស់យើង។ គ្មានអ្វីប្រសើរជាងការចូលគេងបន្ទាប់ពីការខិតខំប្រឹងប្រែងក្នុងការងារអស់រយៈពេលជាយូរ។ ការគេងឱ្យមានសុខភាពល្អមានសារៈសំខាន់ណាស់សម្រាប់ការសម្រាក និងការទទួលបានថាមពលមកវិញ។ ប៉ុន្តែតើយើងត្រូវការប៉ុន្មានម៉ោងដើម្បីគេងលក់ស្រួល? អត្ថបទខាងក្រោមនេះនឹងប្រាប់អ្នកថាតើអ្នកពិតជាត្រូវការគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវដោយផ្អែកលើអាយុរបស់អ្នក។ គេងមិនគ្រប់គ្រាន់ © Depositphotos.com   © Depositphotos.com មនុស្សយើងភាគច្រើនរង់ចាំចុងសប្តាហ៍ដើម្បីសម្រាកឱ្យបានល្អ។ ទី១ ការគេងមិនបានស្កប់ស្កល់ប៉ះពាល់ដល់គុណភាពនៃការគេងនាពេលអនាគត។ ទី ២ ការគេងមិនគ្រប់គ្រាន់នេះជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់យើង។ ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ ហើយអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ការគេងមិនបានគ្រប់គ្រាន់បង្កើនហានិភ័យនៃការវិវត្តទៅជាបញ្ហានិងជំងឺដូចខាងក្រោម៖ – ហត់នឿយ…

P=61177
ជីវិតនិងសុខភាព

ទឹកដូង និងទឹកខ្ទិះដូង ផ្តល់អត្ថប្រយោជន៍​ល្អចំពោះសុខភាពរាងកាយ ព្រមទាំងប្រឆាំងមេរោគ និងជួយថែរក្សាសម្រស់

យោងតាមវេជ្ជបណ្ឌិត Karl Kruszelnicki បានអោយដឹងថាទឹកដូងគឺមានភាពស្រដៀងនឹងប្លាស្មាឈាមរបស់យើង (អង្គធាតុរាវនៅក្នុងកោសិកាឈាមក្រហមរបស់យើង) ។ លើសពីនេះសំបកដូងអាចបង្កើតបានជាធ្យូងធូបមូស និងទឹកខ្ទិះដូងគឺជាសារជាតិវីតាមីនដ៏មានតម្លៃ។ ហើយមានលក្ខណៈសម្បត្តិមានប្រយោជន៍ផ្សេងៗទៀតជាច្រើនដែលពិតជាអាចធ្វើឱ្យជីវិតរបស់យើងកាន់តែប្រសើរឡើង។  ១. តើទឹកដូងនិងទឹកខ្ទិះដូងខុសគ្នាយ៉ាងដូចម្តេច? © depositphotos.com   © depositphotos.com ជាធម្មតាមនុស្សគិតថាទឹកខ្ទិះដូងនិងទឹកដូងគឺជារបស់តែមួយ។ ប៉ុន្តែការពិតពួកវាជាវត្ថុរាវខុសគ្នាទាំងស្រុង។ ទឹកដូងគឺជាអង្គធាតុរាវដែលមាននៅក្នុងផ្លែដូង – ប្រសិនបើអ្នកយកផ្លែដូងខ្ចីកាប់វាអ្នកអាចឃើញទឹកដូងនៅខាងក្នុង។ ដូច្នេះអ្នកអាចញ៉ាំទឹកដូងបានភ្លាមៗ។ ទឹកខ្ទិះដូងគឺជាវត្ថុដែលត្រូវបានផលិតចេញពីសាច់ដូង – បន្ទាប់មកអ្នកនឹងទទួលបាននូវសារធាតុរាវខាប់ដែលមានពណ៌សឬពណ៌ស្រដៀងនឹងក្រែម។ ទឹកខ្ទិះដូងត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងមុខម្ហូបជាច្រើនសម្រាប់ធ្វើស៊ុប និងភេសជ្ជៈ។ ២. ទឹកដូងគឺជាប្រភពនៃជាតិទឹក ទឹកដូងមានប្រយោជន៍ជាច្រើនក្នុងការបំបាត់ការស្រេកទឹកជាងទឹកធម្មតា – វាផ្ទុកវីតាមីន…

13
ជីវិតនិងសុខភាព

អ្នកធាត់ៗគួរតាមដាន បើរាងកាយបញ្ចេញសញ្ញាទាំង ៥ នេះ វាដល់ពេលដែលអ្នកគួរតែសម្រកទម្ងន់ហើយ

សម្រាប់អ្នកដែលឡើងទម្ងន់លឿន ឬអ្នកដែលចូលចិត្តញ៉ុំាច្រើន ដោយមិនខ្វល់ពីអ្វីទាំងអស់ ដែលធ្វើឱ្យរាងកាយចាប់ផ្តើមឡើងទម្ងន់ដោយមិនដឹងខ្លួន អ្នកគួរតែតាមដានលើរាងកាយរបស់អ្នកឱ្យមែនទែន។ ព្រោះវានឹងបង្ហាញថា អ្នកគួរតែស្រកទម្ងន់ឲ្យបានឆាប់ មុនពេលសុខភាពរបស់អ្នកបាត់បង់ភាពសុំា និងបង្កឱ្យមានបញ្ហាផ្សេងៗ។ ដូច្នេះខាងក្រោមនេះ គឺជាសញ្ញាព្រមានទាំង ៥ ពីរាងកាយរបស់អ្នក ដែលអ្នកមិនគួរព្រងើយកន្តើយនោះឡើយ ៖ ១. ពិបាកដកដង្ហើម រាល់ពេលដែលអ្នកចូលចិត្តញុំាអាហារ ហើយមានអារម្មណ៍ថារាងកាយរបស់អ្នកចាប់ផ្តើមពិបាកដកដង្ហើម។ មានអារម្មណ៍មិនស្រួលពោះ និងទ្រូង អ្នកគួរតែកាត់បន្ថយការញុំា ហើយចាប់ផ្តើមវិធីសាស្រ្តបន្តិចម្តង ៗ ដើម្បីសម្រកទម្ងន់។ រួមជាមួយការកាត់បន្ថយ និងចៀសវាងអាហារដែលមិនមានសុខភាពល្អតាមដែលអាចធ្វើទៅបាន សូមប្តូរទៅជាអាហារដែលមានសុវត្ថិភាពថ្មី។ ភាពឆ្គាំឆ្គងនេះមិនមែនគ្រាន់តែនិយាយអំពីការហួសកម្រិតប៉ុណ្ណោះទេ។ វាក៏ជាការព្រមានមួយផងដែរ ដែលអ្នកអាចប្រឈមនឹងជំងឺ cerebrovascular…

P=61112
ជីវិតនិងសុខភាព

កុមារអង្គុយបែបអក្សរ “W” មានផលអា.ក្រ.ក់ណាស់ សូមកែទម្លាប់កូនៗរបស់អ្នក មុនយឺតពេកស្តាយក្រោយ!

ក្មេងៗ អង្គុយក្នុងទីតាំង W ខណៈពេលកំពុងអង្គុយទីតាំងនេះមើលទៅដូចជាធម្មជាតិហើយប្រហែលជាមានផាសុកភាពសម្រាប់ពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយការអង្គុយនៅទីតាំងនេះសម្រាប់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំអាចនាំមកនូវគ្រោះថ្នាក់ដល់ពួកគេ។ អ្នកអាចឃើញអាកប្បកិរិយាអង្គុយ W នៅពេលអ្នកឃើញកុមារអង្គុយនៅលើដីដោយភ្លៅរបស់ពួកគេបើកហើយជើងនៅពីក្រោយគូទ។ នៅពេលនេះឥរិយាបថជើងរបស់កូននឹងមានរាងដូចអក្សរ W បើមើលពីមុខ។ យោងទៅតាមគ្រូពេទ្យចលនាកុមារ វេជ្ជបណ្ឌិត Cathy Molloy ការអង្គុយនេះប្រហែលជាមានផលប៉ះពាល់ច្រើនដល់កុមារនៅពេលអនាគតដូចជា: 1. ការអភិវឌ្ឍរួមគ្នារបស់ត្រគាកមានភាពយឺតយ៉ាវ 2. មានបញ្ហាលំនាំនៃការដើរ 3. ងាយធ្វើឲ្យកុមារកោងខ្នង 4. ប៉ះពាល់ដល់សាច់ដុំស្នូលដែលបណ្តាលឱ្យស្ថានភាពរាងកាយមិនល្អ 5. មានបញ្ហាដល់សាច់ដុំភ្លៅ ធ្វើឲ្យជើងកុមារមិនត្រង់ស្មើ។ ការធ្វើឱ្យសាច់ដុំត្រគាកនិងភ្លៅរឹតតឹង, ទីតាំងអង្គុយ W…