
ពេលវេលា និងរបៀបទទួលទានទឹកដោះគោឱ្យបានត្រឹមត្រូវ ដើម្បីជួយឱ្យសុខភាពកាន់តែល្អប្រសើរ
ទឹកដោះគោមានជាតិប្រូតេអ៊ីន កាល់ស្យូម ជាតិដែកច្រើន។ ល្អណាស់សម្រាប់សុខភាពមនុស្សរបស់មនុស្សគ្រប់ស្រទាប់វ័យ។ តែយ៉ាងណា យើងក៏ត្រូវតែដឹងពីរបៀប ក៏ដូចជាពេលវេលាក្នុងការទទួលទានទឹកដោះគោដែរ ដើម្បីជួយ៌្យសុខភាពយើងបានល្អ និងរឹងមាំ។ ១. តើទឹកដោះគោអាចផឹកបានប៉ុន្មានក្នុងមួយថ្ងៃ? ទឹកដោះគោ គឺល្អសម្រាប់ការអភិវឌ្ឍមនុស្ស ក្នុងសមាសភាពអាហារូបត្ថម្ភរបស់ទឹកដោះគោមានមីក្រូសារជាតិសំខាន់ៗ និងវីតាមីន ៩ ដូចជាប្រូតេអ៊ីន វីតាមីន A, D, B12, កាល់ស្យូម, ប៉ូតាស្យូម, ផូស្វ័រ, វីតាមីន B2, niaxin, ស័ង្កសី និងម៉ាញ៉េស្យូម។ សម្រាប់មនុស្សពេញវ័យ និងមនុស្សវ័យជំទង់ការទទួលទានទឹកដោះគោគ្មានជាតិខ្លាញ់ ឬផលិតផលធ្វើពីទឹកដោះគោជូរ…










