
សង្កេតមើលកម្រិតជាតិស្ករដោយខ្លួនឯង តាមរយៈរោគសញ្ញាទាំង៥នេះ
ប្រសិនបើអ្នកមានលេចចេញនូវរោគសញ្ញាព្រមានទាំង៥ខាងក្រោមនេះ នោះមានន័យថា អ្នកកំពុងតែប្រឈមនឹងបញ្ហាលើសជាតិស្ករខ្ពស់ណាស់ ដូច្នេះ បើមានអាការៈសង្ស័យទាំងនេះ អ្នកគួរតែទៅរកពេទ្យពិនិត្យ និងពិគ្រោះឱ្យទាន់ពេលវេលា។ ១. ស្រេកទឹកខ្លាំង នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក ការបង្ហាញជាទូទៅបំផុត គឺការស្រេកទឹក។ ប្រសិនបើអ្នកមិនចូលចិត្តផឹកទឹកពីមុនទេ ប៉ុន្តែភ្លាមៗមានអារម្មណ៍ស្រេកទឹកខ្លាំង ហើយត្រូវការផឹកទឹកឱ្យបានច្រើន តែទោះផឹកច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ស្រេកទឹក និងស្ងួតមាត់ដដែល ដូច្នេះ នេះជាបញ្ហាប្រឈមមួយផ្នែកហើយ។ ២. ភ្នែកមើលទៅព្រិល អ្នកដែលឡើងជាតិស្ករក្នុងឈាមខ្ពស់ រមែងមានភាពស្រពិចស្រពិល ឬព្រិលស្រវាំងភ្នែក។ មូលហេតុចម្បង គឺការកើនឡើងជាតិស្ករក្នុងឈាមដែលមិនធម្មតា ដែលបណ្តាលឱ្យភ្នែកស្រវាំង។ នៅពេលដែលអ្នកមានចក្ខុវិស័យព្រិលៗ កុំគិតថាវាជាបញ្ហាភ្នែក សូមពិនិត្យវា ព្រោះវាអាចជាផលវិបាកនៃជំងឺទឹកនោមផ្អែមទៅវិញទេ។…











