
មុខម្ហូបទាំង ៤ មុខនេះមានភាពកខ្វក់ជាងគេ ដែលអ្នកអាចនឹងមិនចាប់អារម្មណ៍ដឹងឡើយ
រាល់ពេលដែលយើងចូលញុំាអាហារនៅតាមភោជនីយដ្ឋាននានា យើងប្រហែលជាមិនចាប់អារម្មណ៍ទេ ចំពោះមុខម្ហូបដែលមានភាពកខ្វក់ជាងគេ។ យ៉ាងណាមិញ ខាងក្រោមនេះ ជាការបង្ហាញឡើងដោយអ្នកជំនាញ ចំពោះមុខម្ហូបដែលអ្នកគួរតែចៀសវាង។ ១. ប្រហិតសម្រាប់ស៊ុបឆ្នាំងភ្លើង ជាធម្មតាសម្រាប់ស៊ុបឆ្នាំងភ្លើងក្ដៅៗ គឺតែងតែមាននូវប្រភេទប្រហិតដូចជា ប្រហិតត្រី ប្រហិតសាច់គោ ប្រហិតបង្គាជាដើម ហើយប្រភេទប្រហិតទាំងនេះពិតជាពេញនិយមយ៉ាងខ្លាំង ជាពិសេសគឺជាចំណូលចិត្តរបស់ក្មេងៗ។ ទោះយ៉ាងណាក៏ដោយ មានការពិតមួយដែលអ្នកគួរតែដឹងអំពីអាហារនេះ។ ជាធម្មតាវាត្រូវបានផលិតចេញពីសាច់ចម្រុះលាយបញ្ចូលគ្នា។ សមាសភាពរបស់ពួកវាភាគច្រើនជាខ្លាញ់ ដូច្នេះខ្លាញ់មិនល្អសម្រាប់អ្នកទទួលទានទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រហិតសាច់មានហានិភ័យអាចបង្កឱ្យមានការស្លាប់នៅកន្លែងដែលមិនមានអនាម័យ វាកខ្វក់ខ្លាំង និងភាពមិនបរិសុទ្ធចេញពីកន្លែងកែច្នៃ។ វាពិបាកណាស់ក្នុងការដឹងច្បាស់អំពីសុវត្ថិភាព និងអាហារូបត្ថម្ភរបស់ប្រហិតសាច់ទាំងនេះ។ ដូច្នេះយកល្អគួរតែកំណត់កម្រិតទទួលទានឱ្យបានត្រឹមត្រូវ។ ២. បង្កងទឹកកក បង្គា ឬបង្គា…










