
សញ្ញាទាំង ៥ ដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងដុតបំផ្លាញជាតិខ្លាញ់បានល្អ អ្នកសម្រកទម្ងន់បានត្រឹមត្រូវ
ប្រសិនបើរាងកាយរបស់អ្នក បង្ហាញសញ្ញាទាំង៥នេះចេញមក វាកំពុងតែបញ្ជាក់ថា រាងកាយអ្នកកំពុងតែដុតជាតិខ្លាញ់បានល្អ អ្នកជ្រើសរើសការសម្រកទម្ងន់បានត្រឹមត្រូវល្អណាស់។ ១. ចំណង់អាហារខ្លាញ់ និងផ្អែមត្រូវបានកាត់បន្ថយ រាងកាយមានទម្ងន់លើស ព្រោះយើងមិនអាចគ្រប់គ្រងរបបអាហារបាន។ មនុស្សធាត់ច្រើនតែចូលចិត្តញុំាអាហារខ្លាញ់ និងបង្អែម។ ប្រសិនបើអ្នកមិនកំណត់បរិមាណអាហារទេ អ្នកនឹងឡើងទម្ងន់យ៉ាងងាយ។ នៅក្នុងដំណើរការសម្រកទម្ងន់ ប្រសិនបើការឃ្លានអាហារសម្រាប់ជាតិស្ករ កាឡូរីខ្ពស់ត្រូវបានកាត់បន្ថយ ការកើនឡើងតម្រូវការបន្លែ និងផ្លែឈើគឺជាសញ្ញាល្អ។ វាបង្ហាញថារាងកាយរបស់អ្នកបានសម្របខ្លួនទៅនឹងរបបអាហារថ្មី កាត់បន្ថយការទទួលទានកាឡូរីក្នុងមួយថ្ងៃ ហើយអាចសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ២. ទម្លាប់ក្នុងការធ្វើលំហាត់ប្រាណ ចំពោះអ្នកដែលធាត់លើសទម្ងន់ ការហាត់ប្រាណពិតជាពិបាកខ្លាំងណាស់សម្រាប់ពួកគេគាត់។ ពួកគេយល់ថាការហ្វឹកហាត់នឿយហត់ណាស់។ រាល់ពេលដែលពួកគេព្យាយាមហាត់ប្រាណ ពួកគេងាយវិលមុខ ធ្លាក់ចុះសម្ពាធឈាម ដោយហេតុនេះ តែងតែធ្វើឱ្យពួកគាត់បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ។…










