
គ្រូពេទ្យព្រមាន៖ ផ្តល់អាហារ ៦ ប្រភេទនេះដល់កូនច្រើនពេក បណ្តាលឱ្យកុមារលូតលាស់យឺត និងបង្កឱ្យមានជម្ងឺមហារីក
ការទទួលទានអាហារទាំងនេះជាប្រចាំនឹងជះឥទ្ធិពលដល់ការលូតលាស់របស់កូនអ្នក ថែមទាំងបង្កជាជំងឺគ្រោះថ្នាក់ទៀតផង។ 1. ភេសជ្ជៈផ្អែម ទឹកផ្លែឈើកំប៉ុង ភេសជ្ជៈកីឡា យោងតាមគោលការណ៍ណែនាំរបស់វេជ្ជបណ្ឌិតផ្នែកកុមារអាមេរិក កុមារអាយុក្រោម ១ ឆ្នាំមិនគួរទទួលទានទឹកផ្លែឈើកំប៉ុងឡើយ។ មនុស្សពេញវ័យ និងកុមារធំអាចទទួលទានបានប៉ុន្តែគួរតែទទួលទានមានកំរិត។ ភេសជ្ជៈផ្អែម និងភេសជ្ជៈកីឡាមិនសាកសមសម្រាប់កុមារទេព្រោះវាមានផ្ទុកប្រេងបន្លែ។ ការទទួលទានរយៈពេលយូរអាចបណ្តាលឱ្យមានការពុល bromine ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងការចងចាំរបស់កុមារ។ លើសពីនេះភេសជ្ជៈទាំងនេះមានផ្ទុកទៅដោយកាឡូរីច្រើន និងបរិមាណស្ករច្រើនដែលមិនល្អសម្រាប់សុខភាពមាត់ធ្មេញដោយមិនផ្តល់វីតាមីន និងសារធាតុរ៉ែមានប្រយោជន៍។ ជាការប្រសើរអ្នកគួរតែផ្តល់ឱ្យកូនរបស់អ្នកនូវទឹកដោះគោស្រស់ ទឹកដោះគោជូរ បរិភោគផ្លែឈើស្រស់ដើម្បីសុខភាពល្អ។ 2. អាហាររហ័ស ឬអាហារវេចខ្ចប់ សាច់ហាំ សាច់ក្រក សាច់ប៉ាតេ… គឺជាចំណូលចិត្តរបស់មនុស្សជាច្រើន។ ទោះយ៉ាងណាក៏ដោយប្រភេទអាហារទាំងនេះមិនផ្តល់សុខភាពល្អទាល់តែសោះ។…










