
វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំអាហារជំនួយប្រព័ន្ធភាពស៊ាំប្រឆាំងមេរោគ!
លោកវេជ្ជបណ្ឌិតសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មេងៗដែលនៅជនបទទទួលទានអាហារមិនគ្រប់ចំនួនតាមអ្វីដែលពិភពលោកបានណែនាំនោះទេ។ ការទទួលទានម្ហូបអាហារដែលគ្មានជីវជាតិបំប៉ននឹងធ្វើឱ្យប្រព័ន្ធការពារចុះខ្សោយ ហើយងាយនឹងទទួលរងការវាយប្រហារពីមេរោគ។ ដូច្នេះការទទួលទានម្ហូបអាហារដែលមានជីវជាតិបំប៉នបានគ្រប់គ្រាន់ គឺមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ឬវីរុសផ្សេងៗ។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ដើម្បីទទួលបានប្រព័ន្ធការពាររាងកាយរឹងមាំត្រូវទទួលទានអាហារ៤ក្រុម។ អាហារ៤ក្រុមនោះរួមមាន៖ ទី១. អាហារបន្លែនិងផ្លែឈើស្រស់ ទី២. អាហារបាយអង្ករស្រូវសាលី ពុំគប្បីទទួលទានលើសពី ១ភាគ៤ ឡើយ ទី៣. អាហារសាច់សត្វ ដូចជាសាច់មាន់សាច់ត្រីត្រូវទទួលទានឱ្យបានច្រើន ហើយចៀសវាងទទួលទានសាច់ជ្រូកនិងសាច់គោជាដើម ប៉ុន្តែអ្នកខ្វះមេឈាមទើបគេឱ្យទទួលទានសាច់គោឱ្យបានច្រើន។ ទី៤. អាហារមានសារជាតិទឹកដោះគោ ដូចជាទឹកដោះគោជូរ (Yogurt) ដែលមានរសជាតិសាប។ ទឹកដោះគោប្រភេទនេះ…










