ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទសុខភាពថ្មីៗពី Healthy ដែលទើបតែចេញផ្សាយ។

KNONGSROK
ជីវិតនិងសុខភាព

តើមានវិធីអ្វីខ្លះការពារមានផ្ទៃពោះបន្ទាប់ពីរួមភេទ?

ការពារមានផ្ទៃពោះ បន្ទាប់ពីរួមភេទ? ការពន្យាកំណើត ជាការការពារពីការមានផ្ទៃពោះដោយពុំបានព្រាងទុកជាមុន ឬមិនទាន់ចង់បាន។ ការពន្យារកំណើតពីការមានផ្ទៃពោះដោយពុំបានព្រាងទុកជាមុនមានច្រើនវិធីផ្សេងៗគ្នាទៅតាមការដែលព្រមព្រៀងរបស់អ្នក និងដៃគូអ្នក។ ១. ប្រតិទិនពន្យាកំណើត ៖ គឺមើលទៅលើវដ្ដរដូចរបស់ស្ដ្រី។ និយាយដោយងាយគឺ ក្រោយថ្ងៃមករដូវរបស់ស្រ្ដីមួយសប្ដាហ៍ និងមុនថ្ងៃមករដូវរបស់ស្រ្ដីមួយសប្ដាហ៍ (សម្រាប់វដ្ដរដូវ២៨ថ្ងៃទៀងទាត់តែប៉ុណ្ណោះ) ។ ២. ការប្រើប្រាស់ស្រោមអនាម័យ៖ ជាប្រភេទការពារដោយងាយស្រួលបំផុតសម្រាប់ការដាក់តាមខ្លួន។ ការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមតែការពារមានផ្ទៃពោះប៉ុណ្ណោះទេ ថែមទាំងការពារការឆ្លងជំងឺកាមរោគផ្សេងៗទៀតសម្រាប់អ្នកដែលមានដៃគូច្រើន។ ស្រោមអនាម័យមានទាំងស្រោមអនាម័យបុរស និងស្រ្ដី តែភាគច្រើនគេនិយមប្រើតែលើបុរសតែប៉ុណ្ណោះ។ ៣. ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត៖ គឺជាវិធីមួយក្នុងការការពារពីការមានផ្ទៃពោះដ៍មានប្រសិទ្ធខ្ពស់ ប្រសិនបើអ្នកប្រើប្រាស់ត្រឹមត្រូវតាមការណែនាំ ឬតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ វាក៍ជាវិធីមួយដែលសុវត្ថិភាពចំពោះស្រ្ដីសឹងតែគ្រប់រូប។ (ឧ. ថ្នាំគ្រាប់ពន្យារកំណើត…

KNONGSROK
ជីវិតនិងសុខភាព

នារីៗគួរតែយល់ដឹង!! តើអ្វីទៅ Dysmenorrhea (ការឈឺចាប់ពេលមករដូវ)?

កើតឡើងនៅពេលមករដូវ ឬជុំវិញនៃការមករដូវ ដែលភាគច្រើនកើតមានលើស្ត្រីដែលមានអាយុតិចជាង៣០ឆ្នាំ Dysmenorrhea ចែកចេញជា២ប្រភេទ ប្រភេទទី១: ឈឺចាប់ពេលមករដូវដែលមិនមានជំងឺផ្សេងពាក់ព័ន្ធ ប្រភេទទី២: ជាធម្មតាគឺធ្ងន់ធ្ងរជាងប្រភេទទី១ ដែលបណ្តាលមកពីមូលហេតុនៃជំងឺ(pathologic cause) មូលហេតុ ប្រភេទទី១ ៖ បណ្តាលមកពីការកើនឡើងនៃអ័រម៉ូនprostaglandins ដែលចេញពីស្រទាប់ក្នុងរបស់ស្បូន(endometrium)នៅអំឡុងពេលមករដូវដំបូងជាមូលហេតុធ្វើឲ្យមានការកន្ត្រាក់ខ្លាំងនៃស្បូន(hyper-contractility) និងកើនឡើងសំពាធនៅក្នុងស្បូន(increased intrauterine pressure), នៅពេលសំពាធរបស់ស្បូនខាំ្លងជាសំពាធរបស់សរសៃឈាមទៅចញ្ចឹមស្បូនធ្វើឲ្យ ស្បូនខ្វះអុកស៊ីសែន(Uterine ischemia) និងមានការរំញោចទៅលើសរសែប្រសាទឈឺប្រភេទ C (type C neural pain fiber) ជាលទ្ធផលធ្វើឲ្យមានការឈឺចាប់ពេលមករដូវ(dysmenorrhea )។ ប្រភេទទី២:…

Knongsrok
ជីវិតនិងសុខភាព

អត្ថបទគួរដឹង!! ការសង្រ្គោះបឋមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុ

នៅពេលអ្នកប្រទះឃើញឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមដងវិថី តើអ្នកគួរអនុវត្តតាមវិធីសាស្រ្តបែបណា ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ? ជារៀងរាល់ថ្ងៃមានជនរងគ្រោះចំនួន៥​ ទៅ៦នាក់​ ត្រូវបានបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។ ដូចនេះប្រជាពលរដ្ឋទូទៅ គួរគប្បីយល់ដឹងពីវិធីសង្គ្រោះបឋមក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដើម្បីកាត់បន្ថយកត្តាប្រឈមដល់អាយុជីវិតរបស់ជនរងគ្រោះ។​ ខ្ញុំនឹងបង្ហាញពីរបៀបសង្គ្រោះបឋម ដូចខាងក្រោមនេះ ៖ ទូរសព្ទទៅរថយន្តសង្គ្រោះបន្ទាន់លេខ១១៩ ដោយមិនគិតថ្លៃ ជនរងគ្រោះមិនគួរត្រូវបានចោមរោមនោះទេ ព្រោះត្រួវការខ្យល់ដង្ហើមគ្រប់គ្រាន់ពីបរិយាកាសជុំវិញខ្លួន រៀបចំទីកើតហេតុឲ្យមានសុវត្ថិភាព ទាំងជនរងគ្រោះ (មិនគួរបង្វិល ឬផ្លាស់ទីជនរងគ្រោះ ប្រសិនបើមានការប៉ះទង្គិចត្រង់ក្បាល ក និងឆ្អឹងខ្នង ព្រោះអាចប៉ះទង្គិចបន្ថែមដល់ប្រព័ន្ធប្រសាទ)​ និងអ្នកសង្គ្រោះ គោះស្មារជនរងគ្រោះ និងសាកសួរពីទីតាំងរបួស ឬទីតាំងឈឺចាប់ផ្សេងៗ ស្វែងរកទីតាំងមានរបួសហូរឈាម ដើម្បីកាត់បន្ថយការហូរឈាម ដោយប្រើកំណាត់ក្រាស់មកសង្កត់ ប្រើថងច្រកខ្សាច់​ទប់…

Knongsrok (13)
ព័ត៌មាន

ការបរិភោគមីច្រើន នឹងបង្កនូវគ្រោះថ្នាក់ខ្លាំង ទាំង៥ចំណុចនេះដល់សុខភាពយ៉ាងធ្ងន់ធ្ងរ

អ្នកដែលចូលចិត្តញុំាមីច្រើន គួរតែបោះបង់នូវទម្លាប់អាក្រក់នេះចោលទៅ ព្រោះថា វាបង្កឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកខ្លាំងណាស់។ សូមចំណាយពេលបន្តិច ដើម្បីអានអត្ថបទមួយនេះ ដើម្បីដឹងពីគ្រោះថ្នាក់ធ្ងន់ធ្ងរទាំង៥ចំណុច ដែលបណ្ដាលមកពីការញុំាមីច្រើនហួសកំណត់។ ១. ញុំាមីកញ្ចប់ញឹកញាប់ពេក ការញុំាមីកញ្ចប់ច្រើនញឹកញាប់ពេក គឺមិនល្អទេ។ ការទទួលទានមីកញ្ចប់ជាប្រចាំ ជាពិសេសការបរិភោគជំនួសអាហារគោលទាំង៣ អាចបណ្តាលឱ្យមានអតុល្យភាពអាហារូបត្ថម្ភ ឡើងកម្តៅនិងឡើងមុន។ សារធាតុចិញ្ចឹមនៅក្នុងមីកញ្ចប់ ភាគច្រើនជាម្សៅដែលសម្បូរទៅដោយកាបូអ៊ីដ្រាត និងខ្លាញ់ឆ្អែតជាតិសរសៃតិចតួច និងប្រូតេអ៊ីន។ អ្នកមិនគួរបរិភោគមីកញ្ចប់លើសពី ២ ដងក្នុងមួយសប្តាហ៍ទេ ហើយអ្នកគួរតែញុំាបន្លែពណ៌បៃតង សាច់ ស៊ុតសម្រាប់តុល្យភាពអាហារូបត្ថម្ភ។ ផឹកទឹកឱ្យបានច្រើន បរិភោគផ្លែឈើឱ្យបានច្រើន ដើម្បីកំដៅរាងកាយកំណត់កំដៅ និងបញ្ហាមុន។ ២. ញុំាមីកញ្ចប់ជំនួសឱ្យអាហារពេលព្រឹក…

1 10
ជីវិតនិងសុខភាព

រុក្ខជាតិទាំង ១៥ យ៉ាងដាំនៅផ្ទះដែលល្អសម្រាប់សុខភាពយើងទាំងអស់គ្នា!!

តាមការសិក្សារបស់អង្គការ NASA Clean Air បានឱ្យដឹងថាសារធាតុ Formaldehyde កាបូនម៉ូណូអុកស៊ីដ trichloroethylene និងអាម៉ូញាក់ – នៅតាមផ្ទះជាទូទៅមានជាតិពុលគ្រោះថ្នាក់ទាំងអស់នេះ។ ជាការប្រសើរដែលយើងមានអ្នកជួយធំៗនៅខាងយើងជាច្រើន – រុក្ខជាតិក្នុងផ្ទះអាចស្រូបយកសារធាតុគីមីពុលនិងសារធាតុគីមីរហូតដល់ទៅ ៩០% ។ ចូលយើងរៀបចំផ្ទះឲ្យមានពណ៌បៃតង។ នៅក្នុងអត្ថបទនេះគឺជារុក្ខជាតិចំនួនដប់ប្រាំដែលមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរបស់យើង។ ប្រាកដណាស់៖ អ្នកប្រហែលជាចង់ទិញរបស់ទាំងអស់នេះបន្ទាប់ពីអានអត្ថបទនេះរួច។ ១. ផ្កាម្លិះ (Jasmine) © shutterstock.com   © shutterstock.com ផ្កាម្លិះជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់យើងដោយសារមានសារធាតុជួយបំបាត់ការថប់បារម្ភនិងព្យាបាលការផ្លាស់ប្តូរអារម្មណ៍ធ្វើអោយប្រសើរឡើងនូវគុណភាពដំណេកហើយបង្កើនបរិមាណភាពស៊ាំកាន់តែច្រើនហើយថែមទាំងអាចបង្កើនចំណង់ផ្លូវភេទទៀតផង។ ២. រុក្ខជាតិប្រទាលពីងពាង (Spider…

Knongsrok 7
ជីវិតនិងសុខភាព

អាថ៌កំបាំងណាស់ចំពោះទឹក!!! ការញាំទឹកច្រើនល្អ ប៉ុន្តែអ្នកមិនគួរញាំទឹកក្នុងស្ថានភាពទាំង៩នេះឲ្យសោះ!!

មនុស្សជាច្រើនតែងតែទៅហាត់ប្រាណ  ឬញាំអាហារដោយមិនបានផឹកទឹកអោយបានត្រឹមត្រូវ។ ពេលខ្លះហត់ខ្លាំង យើងក៏យកទឹកផឹកភ្លាម ទាំងនេះសុទ្ធតែជាបញ្ហាទាំងអស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹកលើកយកស្ថានភាពរឺពេលវេលាណាខ្លះដែលអ្នកមិនគួរញាំទឹកច្រើននោះទេ តោះទៅទស្សនាទាំងអស់គ្នា៖ ១. ការមិនបានផឹកទឹកមុនចូលគេង © Depositphotos ប្រសិនជាអ្នកជាមនុស្សដែលពិបាកគេង គេងមិនងាយលក់ ដូច្នេះអ្នកមិនគួរញាំទឹកច្រើនមុនពេលចូលគេងនោះទេ ព្រោះវាអាចនឹងងាយអោយអ្នកឈឺនោមនៅពេលកណ្តាលអាធ្រាត្រដែលតម្រូវអោយអ្នកងើបទៅបន្ទប់ទឹកជាចាំបាច់ ជាហេតុធ្វើអោយដាច់ដំណេករបស់អ្នក។ អ្នកក៏ត្រូវដឹងដែរថា តម្រង់នោមរបស់យើងដំណើរការយឺតណាស់នៅពេលយប់ បើធៀបនឹងពេលថ្ងៃ ជាហេតុធ្វើអោយមុខ និង ជើងរបស់អ្នកមានសភាពហើយតែម្តងនៅពេលព្រឹកឡើង។ ២.ពេលកំពុងហាត់ប្រាណហត់ខ្លាំង © Depositphotos   © Depositphotos មានការស្រាវជ្រាវមួយបានបង្ហាញថា ការញាំទឹកច្រើនពេកកំពុងពេលហាត់ប្រាណខ្លាំងនោះ ពិតជាមានផលប៉ះពាល់ដល់សុខភាពពិតមែន។…

Untitled 2
ជីវិតនិងសុខភាព

១១ ទម្លាប់ដែលអ្នកធ្វើរាល់ថ្ងៃគិតថាមិនអី ប៉ុន្តែវាបង្កឱ្យមានបញ្ហាសុខភាពទៅវិញ!

មនុស្សជាច្រើនបានជាប់នុយរបស់អ្នកជំនាញផ្នែកទីផ្សារ ឬអ្នកជំនាញដែលគ្មានសមត្ថភាពនៅពេលដែលព្យាយាមថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ។ យើងធ្លាប់មានទម្លាប់ “មានប្រយោជន៍” ជាច្រើនដែលតាមពិតមើលទៅដូចជាគ្មានប្រយោជន៍ទេ។ យោងតាមគេហំទំព័រ Bright Side បានលើកយកទម្លាប់មួយចំនួនដើម្បីបង្ហាញជូនប្រិយមិត្ត ដែលមិនត្រឹមតែជាទម្លាប់មិនល្អ មិនផ្តល់លទ្ធផលប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់យើងផងដែរ។ 11. ខ្ពុរមាត់ជាមួយទឹក © Depositphotos ទំលាប់នេះមើលទៅដូចជាធម្មជាតិណាស់ប៉ុន្តែវាត្រូវបានរិះគន់ដោយទន្តពេទ្យមួយចំនួន។ នៅពេលអ្នកដុសធ្មេញរបស់អ្នក ធ្មេញគ្របដណ្ដប់ដោយស្រទាប់ការពារហ្វ្លុយអូរីនដែលត្រូវបានលាងសម្អាតដោយទឹក។ ដើម្បីថែរក្សាប្រសិទ្ធភាពវិជ្ជមាននៃការដុសធ្មេញរបស់អ្នកសូមខ្ពុរមាត់ជាមួយទឹកខ្ពុរដែលគ្មានជាតិអាកុលពិសេសដើម្បីលាងជម្រះមាត់របស់អ្នក។ 10. ហាត់ប្រាណលើម៉ាស៊ីនហាត់ប្រាណ © Depositphotos © Depositphotos ម៉ាស៊ីនហាត់ប្រាណគឺជាឧបករណ៍ហាត់ដ៏ពេញនិយមបំផុតមួយក្នុងការជួយកម្ចាត់កាឡូរីដែលលើស។ ទោះជាយ៉ាងណាក៏ដោយការហាត់ប្រាណយូរនៅលើម៉ាស៊ីនហាត់ប្រាណអាចបង្កគ្រោះថ្នាក់ដល់សន្លាក់របស់អ្នក។ ដើម្បីចៀសវាងបញ្ហានេះ អ្នកជំនាញបានណែនាំឱ្យបន្ថែមលំហាត់ពង្រឹងសាច់ដុំមួយចំនួនទៅនឹងការហាត់ប្រាណដោយប្រើម៉ាស៊ីនហាត់ប្រាណរបស់អ្នក។ ការណ៍នេះនឹងជួយអ្នកមិនត្រឹមតែសម្រកទម្ងន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើអោយសាច់ដុំរបស់អ្នកមានរាងសមផងដែរ។ 9. គេងនៅពេលបាយថ្ងៃត្រង់រួច © Depositphotos ការគេងពេលថ្ងៃត្រង់ហាក់ដូចជាល្អ និងមានសុខភាពល្អ។…

Untitled 2
ជីវិតនិងសុខភាព

ស្ត្រីគួរយល់ដឹង! មូលហេតុកើតមុននៅលើផ្ទៃមុខ គឺបង្កឡើងពីបញ្ហាសុខភាពក្នុងរាងកាយទាំងនេះ

គ្រូពេទ្យចិនសែ តែងតែនិយាយថា ផ្ទៃមុខរបស់មនុស្ស គឺជាបង្អួច សម្រាប់មើលសុខភាពផ្ទៃខាងក្នុង។ នេះក៏ដោយសារតែ ស្បែករបស់មនុស្ស មានប្រតិកម្ម ដោយសារតែមានដំណើរការខុសប្រក្រតីណាមួយ ក្នុងរាងកាយ។ ហេតុនេះទើបគេហទំព័រ Bright Side  លើកយកបញ្ហាកើតមុនលើផ្ទៃមុខយកមកបង្ហាញពីស្ថានភាពផ្ទៃមុខដែលបណ្តាលមកពីបញ្ហាសុខភាពក្នុងរាងកាយរបស់យើង សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 1. បញ្ហាកើតមុនត្រង់ថ្ពាល់ បញ្ហាស្បែក ត្រង់ថ្ពាល់ផ្ទៃខាងលើ អាចបណ្តាលមកពីបញ្ហាទងសួត និងសួត របស់អ្នក ជាពិសេស ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើមតែម្តង។ បញ្ហាអាឡែស៊ី ក៏អាចជាមូលហេតុមួយផងដែរ។ រីឯ ផ្នែកថ្ពាល់ខាងក្រោម អាចបណ្តាលមកពីបញ្ហាមាត់ធ្មេញរបស់អ្នក។ ហេតុនេះ…

Knongsrok
សម្រង់

បុរសចំណាស់ម្នាក់ កំពុងអង្គុយលក់ឪឡឹក ដោយបានសរសេរពាក្យថា « ឪឡឹកមួយ3$ ហើយបេីទិញ​ ៣​ គឺ​ 10$ »

#នរណាឆ្លាតជាងគេ? បុរសចំណាស់ម្នាក់ កំពុងអង្គុយលក់ឪឡឹក ដោយបានសរសេរពាក្យថា « ឪឡឹកមួយ3$ ហើយបេីទិញ​ ៣​ គឺ​ 10$ » ។ យុវជនម្នាក់បានឈប់មេីលទៅផ្លាកនោះ​ រួចទិញឪឡឹកមួយ ។ បុរសចំណាស់នោះក៏ហុចមួយផ្លែទៅឱ្យ ហើយនិយាយថា « ឪឡឹកមួយផ្លែ 3$ » ។ យុវជននោះបានបង់ប្រាក់ ហើយសុំទិញមួយទៀត ហើយបន្ទាប់មកក៏ទិញថែមមួយទៀតគ្រប់​ ៣ផ្លែ ។ មុនពេលយុវជននោះដើរចេញទៅ គាត់បានងាកមកញញឹមហើយនិយាយថា « ហេ!លោកអ៊ំ អ៊ំដឹងទេ?…

Knongsrok
ចិត្តសាស្ត្រ

ឆ្នាំកំណើត បញ្ជាក់ពីអត្តចរិតរបស់មនុស្សម្នាក់ៗ

១ ឆ្នាំជូត ជាមនុស្សចិត្តល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន ងាយទុកចិត្តគេ តែជាមនុស្សមានគោលជំហរច្បាស់លាស់ គ្រាន់តែមានះបន្តិច ២ ឆ្នាំឆ្លូវ ជាមនុស្សម៉ឹងម៉ាត់ មត់ចត់ មានការព្យាយាមអំណត់ខ្ពស់ និងមានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនបានធ្វើ ៣. ឆ្នាំខាល ជាមនុស្សស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ កាច ឆ្នាស់ រឹងរូស តែក៏គួរឱ្យស្រឡាញ់ ចូលចិត្តឈឺឆ្អាលជួយអ្នកដទៃ ជាមនុស្សចេះបែកចែកខុសត្រូវ ៤ ឆ្នាំថោះ ជាមនុស្សមានជំនឿចិត្តខ្ពស់ តែពេលខ្លះក៏គិតច្រើនតានតឹងដោយមិនដឹងខ្លួន ចូលចិត្តសម្លឹងអ្នកដទៃក្នុងផ្លូវល្អ និយាយស្ដីស្រទន់ ចេះផ្អែមល្ហែម តែមិនមែនអែបអបទេ ៥…

KNONGSROK
ចិត្តសាស្ត្រ

មើលតិចមើល និយាយត្រូវអត់? ចរិតហ្សុីន តាមថ្ងៃកំណើតរបស់អ្នក ! ទាយនិស្ស័យ ! ថ្ងៃកំណើត

សូម្បីតែថ្ងៃកំណើត ក៏អាចបញ្ជាក់ពីអត្តចរិត និងចំណុចល្អ ចំណុចអន់របស់បុគ្គលម្នាក់នោះដែរ!! អ្នកកើតថ្ងៃអាទិត្យ – ចំណុចល្អ ចេះយល់ពីទុក្ខលំបាកអ្នកដទៃ ដឹងពីវិធីជួយដោះស្រាយបញ្ហារបស់អ្នកដទៃ មានតែគំនិតល្អៗ រកវិធីល្អៗឱ្យគេឯង ជាមិត្តល្អ ដៃគូល្អ ស្មោះត្រង់ មិនមានពុតត្បុត ចេះដឹងខុសត្រូវ មានភាពអត់ធ្មត់ខ្ពស់ ពូកែអនុគ្រោះឱ្យគេ។ – ចំណុចអន់ អាចជួយសម្រាលទុក្ខលំបាកអ្នកដទៃ​ តែមិនអាចជួយសម្រាលបញ្ហាខ្លួនឯង អាចកំដរអ្នកដទៃ តែពេលខ្លួនឯងមានទុក្ខ បែរជាសម្ងំគិតតែម្នាក់ឯង។ ងាយនឹងត្រូវគេធ្វើបាបចិត្ត បោកប្រាស់ កុហកលាក់បាំង ប្រើមនោសញ្ចេតនា ច្រើនជាងខួរក្បាល ចឹងហើយបានមនុស្សនេះ ងាយរងឈឺចាប់ព្រោះអ្នកដទៃ៕…

Knongsrok
សម្រង់

ងាយណាស់បើចង់បានមនុស្សរួមសុខ បើមនុស្សរួមទុក្ខមិនងាយរកបានទេ តែបើរកបានហើយត្រូវថែរក្សាឱ្យបានល្អ!

ចង់បានមនុស្សដែលរួមសុខ ពិតជាងាយមែនទែន ​អ្នកអាចមានជម្រើសច្រើននៅក្នុងចំណោមមនុស្សរាប់រយលាននាក់លើពិភពលោក ប៉ុន្តែការរកមនុស្សម្នាក់ដែលព្រមទុក្ខឆ្លងកាត់រាល់ការលំបាកពិតជាមិនងាយនោះទេ សំខាន់តើមានអ្នកព្រមជ្រើសយកយើងពេលដែលយើងគ្មានអ្វីទាំងអស់ដែរឬទេ? ត្រូវចាំថាគ្មានអ្នកណាដែលនឹងរាប់រក ​ឬស្រលាញ់យើងនៅពេលដែលយើងគ្មានអ្វីសោះនោះទេ តែ… – គ្រាក្រស្គាល់ការលំបាក – គ្រាលំបាករកបានមនុស្សស្មោះត្រង់ – ចរិតមនុស្សអាចបញ្ជាក់បានច្បាស់ពេលដែលយើងមិនសល់អ្វីទាំងអស់ រកបានមនុស្សត្រូវចិត្តជារឿងល្អណាស់ តែការរកបានមនុស្សម្នាក់ដែលស្មោះស្ម័គ្រពេលដែលស្ថិតនៅក្នុងក្រលំបាក មានសុខរួមសុខ មានទុក្ខរួមទុក្ខ ​ពិតជារង្វាន់ពិសេសដែលទេវត្តាប្រទានហើយ។ ដូច្នេះ ​ចូរថែរក្សាមនុស្សម្នាក់នោះឱ្យបានល្អបផុត នោះគឺមនុស្សដែលព្រមកាន់ដៃអ្នកនៅពេលដែលអ្នកមិនសល់អ្នកណាម្នាក់ក្នុងជីវិត៕ រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍