
មនុស្សជាច្រើនចូលចិត្តណាស់ តែអត់ដឹងថាអាហារ ២ នេះមានហានិភ័យជាតិពុលខ្ពស់
អាហារដែលមនុស្សជាច្រើនទម្លាប់ទទួលទាន មិនសុទ្ធតែល្អនោះទេ ដោយខ្លះក្រៅពីមិនបានផ្តល់អាហារូបត្ថម្ភមកកាន់រាងកាយ ទៀតសោតក៏ថែមទាំងបង្កផលប៉ះពាល់មកវិញ តាមរយៈជាតិពុល ឬសារធាតុមិនល្អមួយចំនួនផងដែរ។ ខាងក្រោម Knongsrok បង្ហាញអាហារ ២ ដែលងាយមានជាតិពុល បង្កមកក្នុងរាងកាយ៖ ១) ត្រកួន ត្រកួនជាប្រភេទបន្លែ ដែលមនុស្សជាច្រើនចូលចិត្តយកមកច្នៃធ្វើម្ហូបទទួលទាន។ តាមពិតទៅវាមិនសូវបានផ្តល់ប្រយោជន៍អ្វីនោះទេដល់រាងកាយ ហើយវាងាយប្រឈមនឹងហានិភ័យនៃការបង្កឲ្យមានពិការភាពថែមទៀត។ ជាពិសេសសម្រាប់ក្មេងៗដែលទទួលទានប៉ះត្រកួនបាញ់ថ្នាំគីមីច្រើន គឺងាយនឹងប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ប្រភេទបន្លែមួយនេះ វាងាយនឹងចម្លងមេរោគតាមរយៈថ្នាំដែលគេបាញ់សម្លាប់សត្វល្អិត ឬសារធាតុរំញោច ជាងបន្លែដទៃទៀត។ បើចង់ទទួលទាន អ្នកគួរតែជ្រើសរើសការដាំបែបធម្មជាតដោយខ្លួនឯងគឺល្អបំផុត។ នៅពេលដែលអ្នកទទួលរងអាការៈពុលត្រកួន វាអាចនាំឲ្យអ្នកក្អួតចង្អោរ រមាស់ក្រហាយមាត់ ឈឺពោះ លាមកប្រែពណ៌ខ្មៅ ទល់លាមក…








