ព័ត៌មាន និងការស្រាវជ្រាវសុខភាពថ្មីៗ

ព័ត៌មានសុខភាព

បច្ចុប្បន្នភាពសុខភាពពីកម្ពុជា ពិភពលោក និងប្រភពដែលអាចទុកចិត្តបាន។

ស្វែងយល់បន្ថែម

អត្ថបទថ្មីៗ

អត្ថបទខ្លីៗ ងាយអាន និងមានប្រយោជន៍

បងប្អូនលេងបណ្តាញសង្គមទាំងអស់ សូមប្រញាប់បើក 2FA ឥឡូវនេះ! កុំឱ្យជនខិលខូចលួចអាខោនទៅផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងពេលសង្គ្រាមព័ត៌មានកំពុងក្តៅខ្លាំង
ព័ត៌មានសុខភាព

បងប្អូនលេងបណ្តាញសង្គមទាំងអស់ សូមប្រញាប់បើក 2FA ឥឡូវនេះ! កុំឱ្យជនខិលខូចលួចអាខោនទៅផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងពេលសង្គ្រាមព័ត៌មានកំពុងក្តៅខ្លាំង

បងប្អូនលេងបណ្តាញសង្គមទាំងអស់ សូមប្រញាប់បើក 2FA ឥឡូវនេះ! កុំឱ្យជនខិលខូចលួចអាខោនទៅផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងពេលសង្គ្រាមព័ត៌មានកំពុងក្តៅខ្លាំង បងប្អូនជាទីគោរព! នៅពេលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងកើតមាននៅខែធ្នូ ឆ្នាំ២០២៥ នេះ មានករណីអាខោន Facebook, TikTok និង X របស់បងប្អូនខ្មែរជាច្រើនត្រូវបានគេលួច (hack) រួចយកទៅផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ញុះញង់ ឬបង្ហោះសារអាក្រក់ៗ ដែលធ្វើឱ្យមានការភ័យខ្លាច និងបែកបាក់សាមគ្គីជាតិ។ មានរបាយការណ៍ថា មានក្រុមខិលខូច (ទាំងក្នុង និងក្រៅប្រទេស) កំពុងព្យាយាមលួចអាខោនខ្មែរ ដើម្បីប្រើជាឧបករណ៍សង្គ្រាមព័ត៌មាន។ វិធីការពារល្អបំផុតគឺ បើក Two-Factor Authentication…

Knongsrok (8)
ព័ត៌មានសុខភាព

កុំដាច់ចិត្តអូសរំលងអី! ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក!!!

ការយល់ដឹងពីផលប៉ះពាល់នៃការរំលាយអាហារគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូចដែលយើងត្រូវបានគេប្រាប់ជាច្រើនដងហើយថា អ្វីដែលយើងបានញ៉ាំវាបានជះឥទ្ធិពលមកដល់រាងកាយរបស់យើង។ ជាការពិតណាស់ពេលវេលារំលាយអាហារគឺអាស្រ័យទៅលើសុខភាពរាងកាយ ប្រភេទអាហារ អាយុ និងភេទរបស់មនុស្សម្នាក់ៗផងដែរ។ នៅពេលនេះគេហទំព័រ kalib9 បានរៀបចំអត្ថបទនេះឡើងដើម្បីជួយអ្នកឱ្យប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព។ ប្រសិនបើអោយកាន់តែងាយយល់ទៅលើពាក្យថាពេលវេលានៃការរំលាយអាហារ គឺមានន័យថា ជានីតិវិធីមួយនៅពេលអាហារដែលអ្នកញ៉ាំបានបំបែកទៅជាបំណែកតូចៗ ហើយត្រូវបានផ្ទេរតាមរយៈប្រព័ន្ធពោះវៀនរបស់អ្នកចូលទៅក្នុងចរន្តឈាម។ វាពិតជាចាំបាច់ណាស់ក្នុងការស្វែងយល់អំពីពេលវេលានៃការរំលាយអាហារដើម្បីថែរក្សាសុខភាពរាងកាយរបស់អ្នក។ ប្រភេទអាហារដែលរំលាយលឿន ប្រសិនបើអ្នកញ៉ាំប្រភេទអាហារដែលរំលាយលឿន នៅពេលនោះអ្នកអាចនឹងឃើញថា អ្នកបានញ៉ាំច្រើនជាងធម្មតា។​ ហើយនៅពេលដែលអ្នកបានញ៉ាំវារួចហើយ ត្រឹមតែរយៈពេលខ្លី អ្នកនឹងឃ្លានម្តងទៀត។ អាហារប្រភេទនេះផ្តល់ឱ្យអ្នកនូវការជំរុញថាមពលយ៉ាងឆាប់រហ័ស។​ ខណៈពេលដែលការជម្រុញថាមពល ស្តាប់មើលទៅវាពិតជាល្អ ប៉ុន្តែប្រសិនបើរាងកាយរបស់អ្នកត្រូវបានជន់លិចដោយជាតិគ្លុយកូសច្រើន ហើយរាងកាយមិនប្រើវានោះ វានឹងប្រែទៅជាជាតិខ្លាញ់ដែលធ្វើអោយអ្នកធាត់។ ប្រភេទអាហារដែលរំលាយយឺត ប្រភេទអាហារដែលរំលាយយឺតវាបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយឺតៗ ផ្តល់ថាមពលថេរ និងមានតុល្យភាព។…

Knongsrok (9)
ព័ត៌មានសុខភាព

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ញ៉ាំអាហារបង់ប៊ីចេងពុំធ្វើឲ្យពុកឆ្អឹងដូចពលរដ្ឋខ្មែរគិតនោះទេ

ការធ្វើម្ហូបគឺរមែងមានគ្រឿងបន្ថែមសម្រាប់ធ្វើឲម្ហូបឆ្ងាញ់ដូចជាការថែមស្ករ អំបិល ប៊ីចេង និងគ្រឿងផ្សំផ្សេងៗទៀត។ ប៉ុន្តែប្រសិនបើយើងប្រើគ្រឿងផ្សំទាំងនោះច្រើនដងឬលើសកម្រិតអាចបណ្តាលឲប៉ះពាល់ដល់សុខភាពផងដែរ។ ពលរដ្ឋខ្មែរយើងមួយចំនួនស្លអត់ហ៊ានបង់ប៊ីចេងទេ តែពួកគាត់បែរជានិយមដាក់ស្ករ និងអំបិលច្រើនទៅវិញ។​ មូលហេតុគឺពួកគាត់និយាយថាដាក់ប៊ីចេងខ្លាចពុកឆ្អឹង និងខ្លាចធ្វើឱ្យឈឺក្បាល បែកញើសស្អិត ញ័រដើមទ្រូង ឈឺទ្រូង និងផ្លាស់ប្ដូរអារម្មណ៍ជាដើម។ យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖ “ពលរដ្ឋខ្មែរយើងមួយចំនួនស្លអត់ហ៊ានបង់ប៊ីចេងទេ តែពួកគាត់បែរជានិយមដាក់ស្ករ និងអំបិលច្រើនទៅវិញ។ កាលខ្ញុំមកស្រុកខ្មែរដំបូងក្នុងឆ្នាំ២០០២ ខ្ញុំហូបសម្លតាមហាងណាក៏ផ្អែមហើយប្រៃដែរ។ ដល់ពេលខ្ញុំសួរពួកគាត់ថា ហេតុអ្វីស្លដាក់ស្ករអំបិលច្រើន តែអត់សូវដាក់ប៊ីចេងអ៊ីចឹង ពួកគាត់ឆ្លើយថា ដាក់ប៊ីចេងខ្លាចពុកឆ្អឹង…

Knongsrok (13)
ព័ត៌មានសុខភាព

ការបរិភោគមីច្រើន នឹងបង្កនូវគ្រោះថ្នាក់ខ្លាំង ទាំង៥ចំណុចនេះដល់សុខភាពយ៉ាងធ្ងន់ធ្ងរ

អ្នកដែលចូលចិត្តញុំាមីច្រើន គួរតែបោះបង់នូវទម្លាប់អាក្រក់នេះចោលទៅ ព្រោះថា វាបង្កឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកខ្លាំងណាស់។ សូមចំណាយពេលបន្តិច ដើម្បីអានអត្ថបទមួយនេះ ដើម្បីដឹងពីគ្រោះថ្នាក់ធ្ងន់ធ្ងរទាំង៥ចំណុច ដែលបណ្ដាលមកពីការញុំាមីច្រើនហួសកំណត់។ ១. ញុំាមីកញ្ចប់ញឹកញាប់ពេក ការញុំាមីកញ្ចប់ច្រើនញឹកញាប់ពេក គឺមិនល្អទេ។ ការទទួលទានមីកញ្ចប់ជាប្រចាំ ជាពិសេសការបរិភោគជំនួសអាហារគោលទាំង៣ អាចបណ្តាលឱ្យមានអតុល្យភាពអាហារូបត្ថម្ភ ឡើងកម្តៅនិងឡើងមុន។ សារធាតុចិញ្ចឹមនៅក្នុងមីកញ្ចប់ ភាគច្រើនជាម្សៅដែលសម្បូរទៅដោយកាបូអ៊ីដ្រាត និងខ្លាញ់ឆ្អែតជាតិសរសៃតិចតួច និងប្រូតេអ៊ីន។ អ្នកមិនគួរបរិភោគមីកញ្ចប់លើសពី ២ ដងក្នុងមួយសប្តាហ៍ទេ ហើយអ្នកគួរតែញុំាបន្លែពណ៌បៃតង សាច់ ស៊ុតសម្រាប់តុល្យភាពអាហារូបត្ថម្ភ។ ផឹកទឹកឱ្យបានច្រើន បរិភោគផ្លែឈើឱ្យបានច្រើន ដើម្បីកំដៅរាងកាយកំណត់កំដៅ និងបញ្ហាមុន។ ២. ញុំាមីកញ្ចប់ជំនួសឱ្យអាហារពេលព្រឹក…

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រីនឹងជុច
ព័ត៌មានសុខភាព

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រីនឹងជុច

មនុស្សគ្រប់រូបមិនថាស្រី ឬប្រុស មិនថាក្មេង ឬចាស់ឡើយ សុទ្ធតែមានអំណួតរៀងៗខ្លួន។ អ្វីដែលសំខាន់នោះគឺអំណួតរបស់ពួកគេមានល្អនិងអាក្រក់។ អ្នកខ្លះអួតពីខ្លួនឯងដោយសារតែចង់ឲអ្នកដទៃយកតម្រាប់តាមក្នុងផ្លូវល្អ។ ដោយឡែកអ្នកមួយចំនួនទៀតអួតក្នុងផ្លូវមិនល្អនិងអួតលើសមាឌ។ ប៉ុន្តែការអួតច្រើនពេកនោះក៏អាចធ្វើឲមនុស្សទទួលបានលទ្ធផលអាក្រក់ផងដែរ។ ការអួតអាចនាំមកនូវផលអវិជ្ជមានដល់មនុស្សនិងអាចមានគ្រោះថ្នាក់ថែមទៀតផង។ យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖ “ពេលខ្លះអំនួត បើយើងប្រើត្រូវកាលវានឹងក្លាយទៅជារឿងល្អ ប៉ុន្តែពេលខ្លះបើយើងប្រើខុសកាល ក៏មិនល្អដែរ ហើយថែមទាំងនាំឱ្យមាន​បញ្ហាទៀតផង។ តើយើងគួរអួតពេលណាដើម្បីឱ្យត្រូវកាល? គឺពេលទៅដាក់ពាក្យសុំធ្វើការងារ ពេលទៅជួបអតិថិជន ឬពេលជួបដៃគូសហការជំនួញជាដើម។ ពេលហ្នឹងបើយើងពូកែអួត នោះយើងនឹងអាចទទួលបានផលល្អច្រើន ប៉ុន្តែត្រូវអួតឱ្យមានបែបផែន កុំ​អួតហួសពីសមត្ថភាពឱ្យសោះ ព្រោះវានឹងនាំឱ្យយើងបរាជ័យ។…