
រុក្ខជាតិ ១៥ ប្រភេទដាំនៅផ្ទះ ដែលល្អសម្រាប់សុខភាព
ផ្ទះដែលមានរុក្ខជាតិបៃតង មើលទៅត្រជាក់ភ្នែក ហើយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែតើវាល្អសម្រាប់សុខភាពពិតមែនឬ គ្រាន់តែជាការនិយាយតៗគ្នា? អ្វីដែលការសិក្សារកឃើញ គេហទំព័រសុខភាព Healthline បានប្រមូលការសិក្សាអំពីរុក្ខជាតិក្នុងផ្ទះ ហើយលើកឡើងអត្ថប្រយោជន៍ដូចជា៖ បន្ថយស្ត្រេស៖ ក្នុងការសិក្សាមួយ អ្នកដែលប្ដូរផើងរុក្ខជាតិមានប្រតិកម្មស្ត្រេសទាបជាងអ្នកដែលធ្វើការលើកុំព្យូទ័រ ជួយផ្ចង់អារម្មណ៍៖ ក្នុងការសិក្សាតូចមួយលើមនុស្ស ២៣ នាក់ សិស្សដែលរៀនជាមួយរុក្ខជាតិពិត ផ្ចង់អារម្មណ៍បានល្អជាង។ រុក្ខជាតិប្លាស្ទិកនិងរូបថតមិនផ្តល់ផលដូចគ្នាទេ ធ្វើការបានល្អជាង៖ ការសិក្សាឆ្នាំ ១៩៩៦ រកឃើញថា សិស្សក្នុងបន្ទប់កុំព្យូទ័រធ្វើការលឿនជាង ១២ ភាគរយ និងស្ត្រេសតិចជាង ពេលមានរុក្ខជាតិនៅជិត ការសិក្សាទាំងនេះភាគច្រើនតូច ដូច្នេះកុំរំពឹងអច្ឆរិយៈ។ ប៉ុន្តែវាបង្ហាញទិសដៅដូចគ្នា៖…

