
អាយុ ៥០ ក៏រកមិនឃើញស្នាមជ្រួញ បើពីឥឡូវទៅ អ្នកទម្លាប់លូកអាហារ ៥ នេះជាប្រចាំ
ណែនាំជាពិសេសសម្រាប់មនុស្សស្រី ប្រភេទអាហារទាំង ៥ ខាងក្រោម ក្រៅពីមានឱជារសឆ្ងាញ់ ទៀតសោតវាក៏មានផ្តល់នូវជាតិកូឡាជែន ប្រូតេអ៊ីនខ្ពស់ ល្អសម្រាប់រាងកាយ និងលើកសម្រស់ ហើយទោះអាយុហៀរចូល ៥០ ក៏ពិបាករកឃើញស្នាមជ្រីវជ្រួញដែរ ប្រសិនអ្នកទម្លាប់ទទួលទានវាជាប្រចាំ៖ ៥) ស៊ុត ស៊ុតជាអាហារដែលបណ្តុំទៅដោយប្រូតេអ៊ីន ជាពិសេសផ្នែកពណ៌ស ដែលមានប្រូតេអ៊ីនដល់ទៅ ២៦ ក្រាម។ អ្នកទទួលទានស៊ុតស្ងោរ ដែលជួយឲ្យឆាប់ឆ្អែត ហើយបញ្ចៀសការទទួលទានអាហារច្រើន និងមានជាតិខ្លាញ់ នាំឲ្យឡើងទម្ងន់។ រីឯផ្នែកលឿងវិញ មានផ្ទុកនូវសារធាតុកូឡាជែនច្រើន ដែលទម្លាប់ទទួលទានជាប្រចាំ វាអាចជួយឲ្យស្បែករបស់យើងរលោង។ ៤) ត្រី សាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីន…











