អាយុខ្លីដោយមិនដឹងខ្លួន! កំឡុងពេលគេង បើឧស្សាហ៍ជួបរឿង ៤ នេះ ត្រូវប្រញាប់ទៅរកពេទ្យជាបន្ទាន់
ជំងឺដាច់សរសៃឈាមខួរក្បាលមានទំនោរកើតឡើងទៅលើមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ហើយក៏មានរោគសញ្ញាព្រមានមួយចំនួនដែលអ្នកអាចដឹងមុន ដើម្បីរកវិធីទប់ស្កាត់និងព្យាបាល។ ខាងក្រោម Knongsrok ណែនាំឲ្យអ្នកកត់សម្គាល់មើលនូវ ៤ ចំណុច ដើម្បីយកទៅពិគ្រោះជាមួយគ្រូពេទ្យ៖ ៤) គេងហៀរទឹកមាត់ បើយូរៗម្តងមិនអីទេ តែបើក្លាយជាទម្លាប់ ពេលអ្នកគេងចំហៀងឬគេងធម្មតានោះ វាគឺជារោគសញ្ញាព្រមាននៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលច្បាស់ណាស់។ ស្ថានភាពនេះកើតឡើងដោយសារតែការប៉ះទង្គិចផ្នែកប្រព័ន្ធប្រសាទក្នុងខួរក្បាល ដែលបណ្តាលឲ្យអ្នករមែងហៀរទឹកមាត់ចេញមក។ ៣) ហូរឈាមច្រមុះនៅពេលគេង នៅពេលមានអាកាសធាតុក្តៅស្ងួតអ្នកអាចហូរឈាមច្រមុះ តែបើត្រឹមតែការគេងក្នុងបន្ទប់ធម្មតា គ្មានសីតុណ្ហភាពក្តៅអីផងនោះ ហើយអ្នកនៅតែមានអាការៈហូរឈាមចេញពីច្រមុះ នោះជារឿងដែលត្រូវតែបារម្ភ។ ការហូរឈាមពីច្រមុះ បណ្ដាលមកពីសម្ពាធឈាមឡើងចុះខ្លាំងពេកដែលបណ្តាលឲ្យដាច់រហែកសរសៃឈាមតូចៗនៃច្រមុះ។ ២) ឈឺក្បាលខ្លាំងនៅពេលគេង ការឈឺផ្នែកក្បាល ដូចត្រូវគេវាយយ៉ាងដំណំ…



