
ប្រុសៗបើយល់ដឹងខ្លះល្អ ហើយជួយហាមផង! នេះរឿង ៧ យ៉ាងដែលស្រ្តីមិនគួរធ្វើពេលមករដូវ
នៅក្នុងសម័យឆ្នាំ ២០២៦ ទៅហើយ រឿងបញ្ហាសុខភាពមិនថាតែបុរសឬនារី ចាំបាច់ត្រូវតែដឹង ហើយគួរតែបើកចំហ ព្រោះក្នុងទំនាក់ទំនងខ្លះយើងអាចមើលថែគ្នាទៅមកបាន និងដឹងសុខទុក្ខពីគ្នាកាន់តែស៊ីជម្រៅ។ ទាក់ទងនឹងរឿងរដូវរបស់ស្រ្តី មិនថាបុរសជាសង្សារ ឬស្វាមី ចាំបាច់គួរតែដឹង ព្រោះវាទាក់ទងនឹងសុខភាពរបស់មនុស្សស្រីដែលយើងស្រលាញ់។ ខាងក្រោមនេះជារឿង ៧ យ៉ាងដែលស្រ្តីត្រូវជៀសវាង កំឡុងពេលមករដូវ៖ ៧) កុំធ្វើលំហាត់ប្រាណខ្លាំងពេក ព្រោះដោយសារនៅពេលមករដូវ ស្រ្តីបានបាត់បង់ឈាមច្រើនរួចទៅហើយ បែបនេះប្រសិនណាហាត់ប្រាណខ្លាំងទៀតវានឹងធ្វើឲ្យបើកញើសច្រើន ហើយជួនខ្លះអាចឲ្យអ្នកសន្លប់។ វាជារឿងល្អក្នុងការធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការធ្វើយូហ្គាជាដើម។ ៦) កុំបរិភោគអាហារប្រភេទនេះ វាពិបាកនឹងតម តែបើជៀសបានគួរតែជៀស។ អាហារដែលមានជាតិខ្លាញ់ច្រើន តួយ៉ាងដូចជាដំឡូងចៀន ឬសាច់អាំងដែលមានខ្លាញ់ច្រើន…

















