
មនុស្សស្រីបើមានផ្នែក ៤ នេះលើរាងកាយ ច្រើនតែមានអាយុវែងជាងអ្នកដែលអត់
ចំណុច ៤ លើរូបរាងកាយរបស់មនុស្សស្រី អាចកត់សម្គាល់បានថាអ្នកនោះនឹងមានអាយុវែង ហើយសុខភាពល្អជាងអ្នកដែលអត់៖ ៤) ដើមទ្រូងតូច ស្រ្តីជាច្រើនចូលចិត្តដើមទ្រូងធំ តែអ្នកធ្លាប់ដឹងទេថាដើមទ្រូងធំ អាចបង្កផលប៉ះពាល់ខ្ពស់ដល់ផ្នែកឆ្អឹងខ្នង? មើលពីសំបកក្រៅអាចថាអ្នកមិនទ្រលុកទ្រលន់ដូចមនុស្សស្រីដើមទ្រូងធំ ប៉ុន្តែតាមការស្រាវជ្រាវពីអ្នកជំនាញនៅទួរគីបង្ហាញថា មនុស្សស្រីដើមទ្រូងធំរមែងមានជំងឺឈឺខ្នងនិងកោងឆ្អឹងខ្នង ច្រើនជាងអ្នកមានដើមទ្រូងតូច បែបនេះសុខភាពឆ្អឹងខ្នងសម្រាប់អ្នកថ្នល់ជាតិគឺល្អជាង។ ៣) ជើងខ្លី បើជើងខ្លីមានន័យថាកម្ពស់អ្នកក៏មិនសូវបានដែរ តែកុំទាន់អាលបាក់ទឹកចិត្ត ព្រោះបើនិយាយពីសុខភាពវិញ អ្នកជើងខ្លីរមែងមានជំងឺពុកឆ្អឹងទាបជាងអ្នកជើងវែង។ នេះបើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលនៅទីក្រុង New York សហរដ្ឋអាមេរិក។ ២) ភ្លៅធំ តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តរបស់ដាណឺម៉ាកបានវាយតម្លៃឃើញថា ក្នុងចំណោមបុរសនិងស្រ្តីចំនួន ២ ៨១៦ នាក់…














