
តិចនិកស្លៀកពាក់ ៧ ចំណុច ដែលជួយឲ្យអ្នកមើលទៅក្មេងជាងវ័យ ១០ ឆ្នាំ
មនុស្សជាច្រើនធ្លាប់ឆ្ងល់ថា ហេតុអ្វីបុគ្គលខ្លះអាយុស្រករយើង តែមើលទៅគេដូចក្មេងខ្លាំងម្ល៉េះ សឹងតែយើងច្រឡំហៅគេថា ប្អូន? ជួនកាលមកពីកត្តាសុខភាពគេអំណោយផល ហើយខ្លះទៀតមកពីរបៀបនៃការរៀបចំខ្លួន ដែលមិនងាយមានអ្នកចែករំលែកយើងរឿងហ្នឹងនោះទេ។ ថ្ងៃនេះ Knongsrok ធ្វើការបង្ហាញនូវតិចនិកស្លៀកពាក់ ៧ ចំណុច ដែលជួយឲ្យអ្នកមើលទៅក្មេងជាងវ័យ ១០ ឆ្នាំ ហើយមិនជឿអាចសាកល្បងដោយខ្លួនឯងបាន៖ ៧) កុំប្រើប្រាស់សំលៀកបំពាក់ឆ្នូតធំៗពេក គួរជ្រើសរើសការស្លៀកពាក់មិនថាតែ អាវ ឬរ៉ូបដែលមិនមានឆ្នូតឬក្រឡាលាយឡំធំៗ ព្រោះវាជាកត្តាបង្កើនអាយុនៃដងខ្លួនរបស់អ្នក ហើយត្រូវប្តូរមកប្រភេទឈុតដែលមានផ្ទៃឆ្នូតស្រាល ឬមិនមានសោះកាន់តែល្អ។ ៦) ស្លៀកខោរឹបរាង កុំស្លៀកខោរលុងៗពេក ជាពិសេសប្រភេទខោកាបូយ ហើយប្តូរមកស្លៀកខោរឹបរាង ដែលមើលទៅស៊ីវិល័យដូចក្មេងជំទង់អ៊ីចឹង។ មួយទៀតកុំគិតថាអ្នកស្លៀកមិនសម…

















