
អ្នកចង់ស្គមនាំឲ្យស្គាល់អាហារ ៥ ប្រភេទនេះ ទោះបរិភោគច្រើនប៉ុណ្ណាក៏មិនធាត់
ទម្លាប់នៃការបរិភោគប្រចាំថ្ងៃ គឺជាកត្តាវិនិច្ឆ័យនៃហេតុផលឡើងឬស្រកទម្ងន់របស់អ្នកបាន។ អ្នកខ្លះទៅខំហាត់ប្រាណខ្លាំងប៉ុណ្ណាក៏ដោយ តែបើការបរិភោគមិនអនុវត្តឲ្យបានត្រឹមត្រូវ នោះគីឡូក៏មានតែឡើងលើសដើម។ ថ្ងៃនេះ Knongsrok ណែនាំអាហារ ៥ ប្រភេទ ដែលអ្នកចង់ស្រកគីឡូគួរទម្លាប់បរិភោគឲ្យបានច្រើន ជំនួសអាហារប៉ះពាល់ផ្សេងទៀត ហើយអាហារទាំងនេះបរិភោគច្រើនប៉ុណ្ណាក៏មិនឡើងគីឡូដែរ៖ ៥) ស៊ុត ស៊ុតគឺជាអាហារដែលផ្តល់នូវសុខភាពល្អបំផុតសម្រាប់រាងកាយ ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ហើយធាតុផ្សំនៃស៊ុតគឺប្រូតេអ៊ីន។ អ្នកគួរតែជ្រើសរើសស៊ុតជាអាហារពេលព្រឹករៀងរាល់ថ្ងៃ និងជំនួសនៅការបរិភោគអាហារដទៃ។ ៤) បន្លែបៃតង បន្លែបៃតងគឺជាអាហារមួយដែលទាំងបុរសនិងនារីអាចបរិភោគបាន ដោយគ្មានការបារម្ភចំពោះរឿងឡើងគីឡូ។ បន្លែមានទាំងជាតិទឹកនិងសរសៃច្រើន តែមិនសូវមានកាឡូរីខ្ពស់នោះទេ បែបនេះប្រសិនអ្នកបរិភោគចំណីអាហារមានជាតិខ្លាញ់ សូមលាយឡំផ្ទាប់ឲ្យបានច្រើនជាមួយបន្លែ ដើម្បីបន្លប់ការឆ្អែត និងរក្សាតុល្យភាពអាហារូបត្ថម្ភក្នុងរាងកាយបាន។ ៣) ត្រី…





