
ស៊ែរចែកគ្នាដឹង! លេចឡើង ៦ សញ្ញានេះនៅលើជើងបញ្ជាក់ថា អ្នកកំពុងប្រឈមបញ្ហាសុខភាពមិនល្អហើយ!
ជំងឺមួយចំនួនអាចបណ្តាលមកពីបញ្ហាដែលបង្ហាញនៅលើជើងរបស់លោកអ្នក។ ឧទាហរណ៍ជំងឺទឹកនោមផ្អែមអាចបង្កើនឲ្យចរាចរឈាមដើរយឺតនិងនាំឱ្យមានបញ្ហាជាមួយសរសៃឈាម។ ដើម្បីបងា្កររោគសញ្ញាដែលយើងមិនចង់ជួបប្រទះយើងត្រូវរស្គាល់ពីសរីរាង្គខាងក្នុងណាដែលមានបញ្ហាជះឥទ្ធិពលអាក្រក់ដែលអាចបង្កជាជំងឺ។ យោងតាមគេហទំព័រ Bright Side បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់លោកអ្នកហើយបានរកឃើញបញ្ហាដែលលេចចេញនៅលើជើងរបស់មនុស្សទូទៅដែលបង្ហាញថាវាអាចបង្ករជាបញ្ហាជាមួយនឹងសរីរាង្គខាងក្នុង។ 1. ហើមជើង ការហើមជើងរបស់អ្នកអាចបណ្តាលមកពីការឈរក្នុងរយៈពេលយូរ ប៉ុន្តែវាក៏ជារោគសញ្ញានៃលក្ខខណ្ឌជាច្រើនផងដែរ។ ទោះបីជាវាអាចជះឥទ្ធិពលដល់ផ្នែកណាមួយនៃរាងកាយរបស់អ្នកក៏ដោយអ្នកអាចសម្គាល់ឃើញវាញឹកញាប់ជាងនៅលើដៃ ជើង កជើង និងជើងរបស់អ្នក។ បញ្ហាដែលអាចប្រឈមដោយការហើមជើង : – ជំងឺបេះដូង។ ជំងឺបេះដូងភាគច្រើនធ្វើឱ្យជើងរបស់យើងហើម។ – បញ្ហាជាមួយសរសៃវ៉ែន។ សរសៃឈាមអាចរត់ខុសប្រក្រតីដូច្នេះឈាមនឹងត្រូវប្រមូលផ្តុំគ្នានៅត្រង់ជើង។ – បញ្ហាជាមួយប្រព័ន្ធឡាំហ្វាទិច។ ប្រព័ន្ធឡាំហ្វាទិចមានទឹករងៃនិងសរសៃឈាមនៅក្នុងខ្លួនរបស់យើងដែលនាំយកសារធាតុរាវបញ្ជូនទៅពាសពេញរាងកាយ។ នៅពេលមានការស្ទះនៅក្នុងប្រព័ន្ធឡាំហ្វាទិចវាបណ្តាលឱ្យហើមជើងនិងដៃ។ – បញ្ហាជាមួយថ្លើម។ ការហើមអាចបណ្តាលមកពីអសមត្ថភាពរបស់ថ្លើមក្នុងការបង្កើតប្រូតេអ៊ីនក្នុងឈាមឱ្យបានគ្រប់គ្រាន់។ 2. ពណ៌ខៀវឬពណ៌ស្វាយដែលកើតនៅលើស្បែកនៃជើង អ្នកទាំងអស់គ្នាប្រហែលជាបានកត់សម្គាល់នៅពេលអាកាសធាតុត្រជាក់ខ្លាំងស្បែករបស់អ្នកអាចប្រែជាពណ៌ខៀវ។ ប៉ុន្តែមានលក្ខខណ្ឌផ្សេងនៅពេលដែលម្រាមជើងរបស់អ្នកអាចផ្លាស់ប្តូរពណ៌បានសូម្បីតែពេលអាកាសធាតុក្តៅក៏ដោយ។…

















