ជម្រើសអាហារសម្រាប់រាងកាយរឹងមាំ

អាហារ និងអាហារូបត្ថម្ភ

ស្វែងយល់ពីអាហារូបត្ថម្ភ សុវត្ថិភាពអាហារ និងរបបអាហារដែលគាំទ្រសុខភាព។

ស្វែងយល់បន្ថែម

អត្ថបទថ្មីៗ

អត្ថបទខ្លីៗ ងាយអាន និងមានប្រយោជន៍

P=59339
អាហារ និងអាហារូបត្ថម្ភ

៤ វិធីនេះនឹងធ្វើឱ្យអ្នក បាត់ក្លិនមាត់មិនល្អត្រឹមតែ ៥ នាទីប៉ុណ្ណោះ

យោងតាមស្ថិតិបានអោយដឹងថាមនុស្សពី ៥ ទៅ ៦០% នៅក្នុងពិភពលោក មានក្លិនមាត់មិនល្អហើយមិនដឹងពីដំណោះស្រាយ។ ទោះបីជាអ្នកបានដុសធ្មេញជារៀងរាល់ថ្ងៃហើយអ្នកមិនញ៉ាំខ្ទឹមក៏ដោយ។ ហើយពេលខ្លះក្លិនមាត់មិនល្អ អាចបំផ្លាញការណាត់ជួបជាមួយសង្សា ឬការប្រជុំផ្សេងៗរបស់អ្នកផងដែរ។ ប៉ុន្តែតើអ្នកនឹងធ្វើបែបណានៅពេលដែលអ្នកដល់ពេលអាសន្ន ហើយអ្នកមិនមានស្ករកៅស៊ូ? នេះជាដំណោះស្រាយទាំង ៥ ងាយៗហើយថែមទាំងមានឥតទ្ធិពលផងដែរ៖ នេះជាមូលហេតុដែលពួកយើងមានក្លិនខ្យល់ដង្ហើមមិនល្អ ក្លិនមិនល្អកើតឡើងដោយសារពពួកបាក់តេរីដែលបណ្ដាលមកពីទម្លាប់អាក្រក់របស់អ្នក។ ប្រសិនបើអ្នកមានបញ្ហានេះអ្នកគួរគិតអំពីអនាម័យល្អសម្រាប់មាត់និងអណ្តាតរបស់អ្នកហើយជាការពិតអំពីទម្លាប់នៃការញ៉ាំល្អជាងមុន។ នេះជាហេតុផលទូទៅមួយចំនួនដែលយើងមានដង្ហើមអាក្រក់: 1. ញ៉ាំអាហារសំបូរជាខ្លាញ់ច្រើនពេក 2. ការជក់បារីនិងផឹកស្រា 3. ជំងឺអញ្ចាញឆ្មេញ 4. ភាពតានតឹងនិងការថប់អារម្មណ៍ 5. ធ្មេញពុក ប្រសិនបើអ្នកត្រូវការបំបាត់ក្លិនមិនល្អភ្លាមៗហើយអ្នកមិនមានច្រាសដុសធ្មេញឬស្ករកៅស៊ូជាមួយអ្នកនោះមានវិធីមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយក្លិនមាត់របស់អ្នក។ ១. ផឹកទឹក…

P=59327
អាហារ និងអាហារូបត្ថម្ភ

៩ កំហុសឆ្គងនៃការតុបតែងមុខ ដែលនារីៗធ្វើខុសដោយមិនដឹងខ្លួន

ការងាររបស់តុបតែងមុខគឺដើម្បីបង្ហាញភាពស្រស់ស្អាតរបស់ស្ត្រី។ ប្រាកដណាស់វា​ជា​ការពិត។ ប៉ុន្តែគ្រឿងសំអាងអាចសម្រេចបាននូវឥទ្ធិពលផ្ទុយនៅពេលខ្លះ? ស្ត្រីជាច្រើនតែងតែធ្វើឲ្យមានកំហុសនៅក្នុងការតុបតែងមុខដោយមិនដឹងខ្លួន។ ទាំងនេះគឺជាកំហុសចម្បងចំនួន១០ ដែលអ្នកត្រូវជៀសវាងលើកលែងតែអ្នកចង់ឱ្យគេមើលទៅអ្នកចាស់ជាងមុនធ្វើវាបន្តទៀតទៅ។ ១. ពណ៌ដែលអ្នកគួរលាប ការផាត់មុខគឺជារបៀបដើម្បីផ្លាស់ប្ដូរមុខមាត់របស់អ្នក។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដោយសារតែការផាត់មុខរៀងខ្មៅពេកមើលទៅមុខជាចាស់ជាងអាយុហើយ។ ដូចនេះអ្នកមិនគួរផាត់មុខមើលទៅចាស់ទុំពេកនោះទេ។ ២. ការផាត់ត្របកភ្នែកពណ៌ត្នោត នេះគឺជាកំហុសមួយក្នុងចំណោមកំហុសទាំងនោះដែលអ្នករាល់គ្នាតែងតែធ្វើ។ ការផាត់ត្របកភ្នែកពណ៌ត្នោតធ្វើឱ្យភ្នែករបស់អ្នកមើលលេចធ្លោ ប៉ុន្តែវាមើលទៅអ្នករៀងចាស់ទុំពេក ហើយក៏ចាស់ជាងវ័យដែរ។ ៣. ខ្មៅដៃគូររោមភ្នែក ការគូរត្របកភ្នែកខាងក្រោមដោយខ្មៅដៃពណ៌ខ្មៅធ្វើឲ្យភ្នែករបស់អ្នកពិបាកមើលណាស់។ នេះគឺជាកំហុសមួយទៀតក្នុងចំណោមកំហុសដ៏ធំបំផុតនៅក្នុងការតុបតែងមុខ។ ប្រសិនបើអ្នកចង់ធ្វើឱ្យរោមភ្នែករបស់អ្នកមើលទៅក្រាស់គួរគូរចន្លោះរវាងភ្នែករបស់អ្នក។ ៤. ម៉ាស្ការ៉ា ប្រើម៉ាស្ការ៉ានៅលើរោមភ្នែកខាងលើធ្វើឱ្យរោមភ្នែករបស់អ្នកកាន់តែក្រាសប៉ុន្តែការដាក់បែបនេះវាធ្វើអោយមានស្នាមជ្រួញនៅជុំវិញរង្វង់ភ្នែករបស់អ្នក។ ៥. អាយលេនើ ត្របកភ្នែកពណ៌ខ្មៅគឺពិបាកក្នុងការគូរជាងនៅកន្លែងផ្សេងទៀត។ ពណ៌ខៀវ ត្នោត បៃតង…

P=59324
អាហារ និងអាហារូបត្ថម្ភ

៩ អត្ថប្រយោជន៍ដ៏សំខាន់នៃការទទួលទានស៊ុតមួយថ្ងៃ ២ គ្រាប់ ជារៀងរាល់ថ្ងៃ

លក្ខណៈសម្បត្តិនិងអត្ថប្រយោជន៍របស់ស៊ុតត្រូវបានគេសួរជាច្រើហើយនេះជាចម្លើយរបស់វាសំរាប់អ្នកដែលមិនបានដឹងពីវា ។ ហើយមនុស្សគ្រប់គ្នាបាននិយាយមួរបង្កាច់បង្ខូចពីស៊ុតនេះ តែឥឡូវនេះយើងនឹងត្រូវបញ្ជាក់លក្ខណ:ពិសេសរបស់វាឲ្យអ្នករាល់គ្នាបានដឹងផងដែរ​ ។ យើងបានប្រមូលលទ្ធផលនៃការសិក្សាថ្មីៗអំពីអត្ថប្រយោជន៍នៃស៊ុតសម្រាប់រាងកាយមនុស្សជាច្រើន ។ វាល្អសំរាប់អ្នកបើអ្នកញាុំវាពី 2-3 គ្រាប់ជាប្រចាំថ្ងៃនោះ ។ 1. ខួរក្បាលរបស់អ្នកបានស្ថិតនៅក្រោមការការពាររបស់ កូលីន ផូស្វ័រអ៊ីសូឡង់ ដែលធានាឱ្យមានទំនាក់ទំនងជាធម្មតានៃកោសិកាខួរក្បាលដែលមាន កូលីន ។ វាត្រូវបានបញ្ជាក់ថាជាវីតាមីនពិសេសដែលជាសម្ភារៈសំណង់ដ៏សំខាន់បំផុតនៃខួរក្បាល ។ ប្រសិនបើអ្នកបរិភោគ 2 គ្រាប់ក្នុងមួយថ្ងៃនោះរាងកាយរបស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ។ កង្វះកូលីន ធ្វើឱ្យមានការ ថយចុះនៃការចងចាំរបស់អ្នក ។ 2. ការមើលឃើញត្រូវបានថែរក្សាដោយសារជាតិ លូទីន ការស្រាវជ្រាវថ្មីបានបង្ហាញថាស៊ុតសំបូរទៅដោយសារជាតិ…

P=59319
អាហារ និងអាហារូបត្ថម្ភ

វីធីធម្មជាតិ បំបាត់ការរលាក កន្ទួល និងរមាស់ស្បែក បានយ៉ាងពូកែសក្តិសិទ្ធ

យោងតាមគេហទំព័រ WebMD ស្បែករលាកអាចលេចឡើងនៅកន្លែងណាមួយនៅលើរាងកាយរបស់មនុស្សប៉ុន្តែភាគច្រើនបំផុតគឺនៅលើភ្លៅ ក្បាលសុដន់ ក្រលៀននិងនៅកន្លែងផ្សេងៗទៀត។ មនុស្សធាត់និងអ្នកដែលហាត់ប្រាណច្រើនគឺជាអ្នកដែលមានបញ្ហាច្រើនបំផុត។ ប៉ុន្តែជាសំណាងល្អយើងមានវិធីធម្មជាតិក្នុងការកម្ចាត់ការរលាក និងកន្ទួលដូចខាងក្រោមនេះ៖ ១. ការស្អំដោយប្រើដុំទឹកកក ៖ ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយ American Academy of Dermatology បានបង្ហាញថាបញ្ហាស្បែកដូចជារមាស់និងរលាកអាចយកទឹកកកទៅដាក់ឱ្យចំកន្លែងដែលមានរមាស់ឬរលាក។ វិធីសាស្រ្តនេះគួរតែត្រូវបានអនុវត្តនៅពេលដែលការរលាកលេចឡើងជាភ្លាមៗនិងបន្តធ្វើរហូតដល់វាធូរស្រាល។ ២. លាបម្សៅហុយ (ម្សៅផេសាត់) ៖ អ្នកអាចប្រើម្សៅហុយរបស់ទារកមកលាបលើបន្លែងរមាស់។ យោងតាមវេជ្ជបណ្ឌិត Audrey Kunin បានអោយដឹងថា ការលាបម្សៅហុយរបស់ក្មេងគឺការពារការរលាកស្បែក ហើយនឹងទប់ស្កាត់មិនធ្វើឱ្យស្បែកស្ងួត។  ជាវិធីល្អបំផុតក្នុងការប្រើវាទៅលើស្បែករបស់អ្នក​ ហើយធ្វើឱ្យច្បាស់ថាអ្នកលាបឱ្យចំកន្លែងដែលមានស្បែករមាស់ ឬមានការរលាក។…

P=59287
អាហារ និងអាហារូបត្ថម្ភ

ឥរិយាបថហាត់ប្រាណ ៧ យ៉ាងក្នុងការកាត់បន្ថយ “ ឈឺខ្នង” ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!

“ឈឺខ្នង” គឺជាជំងឺមួយដែលពិបាកក្នុងការជៀសវាងសម្រាប់មនុស្សដែលធ្វើការ។ ដូច្នេះយើងត្រូវរកវិធីជួយព្យាបាលឱ្យជាសះស្បើយ។ ហើយនេះគឺជាលំហាត់ប្រាណសាមញ្ញចំនួន ៧ ដែលចំណាយពេលតែ ១ នាទីតែពិតជាធ្វើអោយឆ្អឹងខ្នងរបស់អ្នកប្រសើរឡើង។ បង្កើនកម្លាំងនិងសម្រាកសាច់ដុំពោះនិងខ្នង។ 1 ផ្គុំជង្គង់ទាំងពីរឡើងលើផ្តេតទៅខាងស្តាំ ហើយនឹងផ្តេកមកខាងឆ្វេងវិញ ហើយធ្វើផ្នែកម្ខាងទៀតតាមរបៀបដូចគ្នា។ ធ្វើម្តងទៀតទាំងអស់ 4 ដង។ 2 លើកជើងខាងស្តាំរបស់អ្នកផ្ជុចជង្គង់ងាកមកខាងឆ្វេង ហើយក្បាលងាកមកស្តាំ បន្ទាប់មកធ្វើដូចគ្នាចំពោះជើងឆ្វេង។ ធ្វើម្តងទៀតទាំងអស់ 10 ដង។ 3 លើកក្បាលរបស់អ្នកដោយប្រើដៃសងខាងហើយងាកស្តាំនិងងាកឆ្វេង។ លើជើងរបស់អ្នកផ្ជុចជង្គង់ទៅផ្នែកខាងមុខផ្នែកដោយឆ្លាសគ្នាជាមួយនឹងដៃរបស់អ្នក។ ធ្វើម្តងទៀតទាំងអស់ 20 ដងដោយមិនឈប់។ បន្ថែមកម្លាំងដល់សុដន់ 4 លុតជង្គង់និងក្រាបចុះ ពត់ផ្នែកខ្នងឡើងលើរយៈពេល…

P=59178
អាហារ និងអាហារូបត្ថម្ភ

អត្ថប្រយោជន៍ ៧ យ៉ាងនឹងកើតឡើងចំពោះរាងកាយ ប្រសិនបើអ្នកញ៉ាំល្ហុងទំម្តងក្នុងមួយសប្តាហ៍

គ្រីស្តូហ្វ័រ កូឡំបឺសបានណែនាំទៅលើផ្លែល្ហុងថាជា“ ផ្លែឈើសួគ៌” ហើយវាសមហេតុផលនៅពេលយើងក្រឡេកមើលពីអត្ថប្រយោជន៍ទាំងអស់ដែលផ្តល់ដល់រាងកាយមនុស្ស។ ហើយវាមានរស់ជាតិផ្អែមឆ្ងាញ់ដែលធ្វើឱ្យវាល្អឥតខ្ចោះក្នុងការបរិភោគរៀងរាល់សប្តាហ៍ដើម្បីផ្តល់កម្លាំងដល់រាងកាយរបស់យើង។ យើងស្វែងរកអ្វីគ្រប់យ៉ាងនៃអត្ថប្រយោជន៍របស់ផ្លែល្ហុងជួយដល់រាងកាយរបស់យើងប្រសិនបើអ្នកញ៉ាំវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៧ យ៉ាងដែលផ្តល់សុខភាពដល់រាងកាយរបស់យើង។ 1. បញ្ចុះកូឡេស្តេរ៉ុល ផ្លែឈើនេះសម្បូរជាតិសរសៃដែលជួយបញ្ចុះកូឡេស្តេរ៉ូលយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនរបស់វាជួយការពារជំងឺបេះដូង។ 2. ជួយកម្ចាត់ពពួក Worm និងប៉ារ៉ាស៊ីត ពពួក Worm និងប៉ារ៉ាស៊ីតអាចបណ្តាលឱ្យខូចខាតដល់រាងកាយរបស់អ្នកហើយវាជារឿងសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់។ ផ្លែល្ហុងជួយលុបបំបាត់ពពួកប៉ារ៉ាស៊ីតទាំងនេះចេញពីរាងកាយនៅពេលពួកវាបំបែកពងរបស់វា។ គ្រាប់របស់ល្ហុងក៏អាចមានអត្ថប្រយោជន៍ច្រើនដែរ។ 3. ជួយបង្កើនភាពស៊ាំរបស់រាងកាយ ផ្លែល្ហុងក៏មានផ្ទុកនូវវីតាមីន A, C និង E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំ។ វាល្អសម្រាប់រាងកាយរបស់អ្នកនិងជួយរក្សាប្រព័ន្ធភាពស៊ាំឱ្យនៅដដែល។ 4. ជួយកាត់បន្ថយការរលាក ល្ហុងមានលក្ខណៈប្រឆាំងនឹងការរលាក។ ទាំងនេះពិតជាមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងស្បែកដែលរលាកនិងបញ្ហាដូចជារលាកសន្លាក់…

P=59175
អាហារ និងអាហារូបត្ថម្ភ

វិធីសាស្ត្រ ៨ យ៉ាងដើម្បីជៀសវាងកុំឱ្យភ្នែករបស់អ្នកក្រហម ឬឡើងបាយ

តើអ្នកធ្លាប់បារម្ភនៅពេលភ្នែករបស់អ្នកក្រហមដែរទេ? បើធ្លាប់ វាមិនមែនកើតតែលើអ្នកម្នាក់នោះទេ។  បាក់តេរី វីរុស អាឡែរហ្សី និងហើមភ្នែក គឺជាមូលហេតុដ៏សំខាន់ដែលបណ្ដាលឱ្យភ្នែករបស់អ្នកក្រហម។ នៅពេលដែលភ្នែករបស់អ្នកហើម អ្នកត្រូវដឹងថាអ្នកនៅទីណាឬ អ្នកដែលត្រូវបានប៉ះភ្នែករបស់អ្នកនោះជាតម្រុយដ៏សំខាន់។  ចំពោះមូលហេតុនៃវីរុសនិងបាក់តេរីវាតែងតែឆ្លងរាលដាលនិងអាចឆ្លងពីកូនទៅឪពុកម្តាយ ឆ្លងពីអ្នកផ្សេងទៀត។ ១. យកកញ្ចប់តែបៃតងមកស្អំ តែបៃតងនិងរុក្ខជាតិមានពពួក រសជាតិ​ដែលរកឃើញនៅក្នុងផ្លែឈើនិងបន្លែ ដែលអាចជួយបង្កើនសុខភាពបេះដូងនិងច្រើនទៀត។ អ្នកអាចប្រើវាដើម្បីជួយអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបាក់តេរីនិងវីរុសនិងកាត់បន្ថយការរលាកផងដែរ។ ផ្កាស្បៃលឿង និងកញ្ចប់តែគឺជាមធ្យោបាយដ៏ល្អដើម្បីយកមកស្អំលើភ្នែក។  ត្រាំតែពីរកញ្ចប់នៅក្នុងទឹកក្តៅ។ បន្ទាប់មកយកវាចេញមកដាក់លើត្របកភ្នែករបស់អ្នក។ ស្អំវារយៈពេល ១០នាទីបន្ទាប់មកយកវាចេញ ដើម្បី​បន្ថយការហើមរបស់អ្នកបាន។ ហើយអ្នកក៏អាចយកទឹកតែមកលាងភ្នែករបស់អ្នកបានផងដែរ។ ២. សូលុយស្យុងទឹកអំបិល ហាងឱសថជាច្រើនផ្តល់ជូននូវប្រភេទថ្នាំបន្តក់ភ្នែកផ្សេងៗគ្នាប៉ុន្តែវាមានកាន់តែមានភាពងាយស្រួលក្នុងការធ្វើខ្លួនឯងនៅផ្ទះ។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖ ដាំទឹកដែលចំរុះរួចចំនួនមួយពែង ដោយដាក់លាយជាមួយ អំបិលចំនួនកន្លះស្លាបព្រាបាយ…

P=58950
អាហារ និងអាហារូបត្ថម្ភ

សម្រាប់ស្ត្រី! ទោះអាយុជាង ៤០ ក៏អាចស្រកទម្ងន់បាន បើអនុវត្តន៍តាមវិធីសាស្ត្រទាំង ៨ នេះ

យោងតាមគេហទំព័រសុខភាព WebMD ការរំលាយអាហាររបស់យើងថយចុះប្រហែល ៥% សម្រាប់រាល់ ១០ ឆ្នាំនៃជីវិតរបស់យើងបន្ទាប់ពីឈានដល់វ័យ ៤០ ឆ្នាំ។ នេះគឺមានន័យថាជាមធ្យមស្ត្រីត្រូវកាត់បន្ថយ ១០០ កាឡូរីពីរបបអាហារប្រចាំថ្ងៃដើម្បីរក្សារាងឲ្យនៅដដែល។ ទោះយ៉ាងណាក៏ដោយមានវិធីងាយៗ និងគួរឱ្យភ្ញាក់ផ្អើលដើម្បីដុតបំផ្លាញកាឡូរីទាំងនោះប្រសិនបើអ្នកធ្វើតាមវីធីសាស្រ្តខាងក្រោមទាំងនេះ។ 1. ធ្វើលំហាត់ប្រាណតាមរបៀបត្រឹមត្រូវ ជាមួយនឹងការរំលាយអាហារថយចុះ វាសំខាន់ក្នុងការបង្កើនភាពរឹងមាំបេះដូង ដោយគ្រាន់តែហាត់ប្រាណរយៈពេល ៣០នាទីពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។ ការធ្វើលំហាត់ប្រាណជំរុញកម្លាំងគឺពិតជាល្អសម្រាប់ការថែរក្សាសាច់ដុំមានសុខភាពល្អ និងដុតបំផ្លាញកាឡូរីកាន់តែច្រើន។ ការដើរយ៉ាងហោចណាស់ ១ ម៉ឺនជំហានក្នុងមួយថ្ងៃក៏ជាវិធីដ៏ល្អមួយដើម្បីជួយដល់ការរំលាយអាហារ រក្សារាង និងបង្កើនទំនុកចិត្ត។ 2.…

Untitled 1 74 (1)
អាហារ និងអាហារូបត្ថម្ភ

អត្ថប្រយោជន៍ ១០ យ៉ាងនឹកស្មានមិនដល់របស់គ្រាប់ជី ចំពោះសុខភាពរាងកាយបើសិនអ្នកញ៉ាំរាល់ថ្ងៃ

គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៏ផ្សេងៗដល់សុខភាព។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ហើយមានផ្ទុកកាឡូរីទាប។ វាអាចត្រូវបានគេចាត់ទុកថា ជាអាហារជំនួយសុខភាពបំផុតនៅលើពិភពលោក។ គ្រាប់ជី​បានផ្តល់​អត្ថប្រយោជន៏​សំខាន់​ដល់ទាំង​រាងកាយ និងខួរក្បាល។ គ្រាប់ជីជួយកាត់បន្ថយកម្តៅក្នុងរាងកាយ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជំងឺទល់លាមក, ឡើង​ជាតិ​អាស៊ីត និងធ្វើឲ្យស្បែកមានសុខភាពល្អ។ គ្រាប់ជីផ្ទុកទៅដោយអាស៊ីតអាល់ហ្វា-លីណូឡេនិច ដែលអាច​ជួយជម្រុញ​ដល់កោសិកា​រំលាយ​ជាតិខ្លាញ់​ក្នុងប្រព័ន្ធរំលាយ​អាហារ។ ក្រៅពីវាបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សុខភាព តែវាក៏អាចមានប្រសិទ្ធិភាពព្យាបាលបញ្ហាទាក់ទងនឹងស្បែក។ វត្តមាន​នៃវីតាមីន​ក្នុងគ្រាប់ជីអាចជួយរក្សាសុខភាពសក់ និងស្បែក។ 1. លើកកម្ពស់សុខភាពឆ្អឹងឱ្យកាន់តែប្រសើរឡើង គ្រាប់ជីគឺសំបូរទៅដោយសារធាតុរ៉ែផ្សេងៗដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់ពួកវាចំពោះសុខភាពឆ្អឹងនិងកាល់ស្យូមជាពិសេស។ គ្រាប់ជី ២៥ ក្រាមមានផ្ទុកកាល់ស្យូម ១៥៧ មីលីក្រាមដែលលើសពីបរិមាណកាល់ស្យូម ១០០ មីលីលីត្រនៃទឹកដោះគោ។ 2. ថែរក្សាសុខភាពធ្មេញ វាជាកាល់ស្យូមដែលដើរតួយ៉ាងសំខាន់និងជួយឱ្យឆ្អឹងរឹងមាំដែលទ្រទ្រង់សុខភាពមាត់ធ្មេញបានល្អ។…

9ce627551ba8080afaf6396b36
អាហារ និងអាហារូបត្ថម្ភ

ទម្លាប់ ១៣ យ៉ាងដែលមនុស្សភាគច្រើនយល់ច្រឡំថា គ្មានគ្រោះថ្នាក់

មនុស្សគ្រប់គ្នាបានដឹងហើយថាការចូលគេងយប់ជ្រៅ និងការញ៉ាំអាហារច្រើនពេកមិនល្អសម្រាប់សុខភាពទេ។ ប៉ុន្តែពេលខ្លះសូម្បីតែទម្លាប់ដែលមនុស្សយើងគិតថាគ្មានគ្រោះថ្នាក់សោះក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរ។ តើអ្នកដឹងទេថាអ្នកអាចទៅមន្ទីរពេទ្យបានប្រសិនបើអ្នកខ្ទប់ខ្យល់កណ្តាស់? យោងតាមគេហទំព័រ Bright Side បានចងក្រងនូវបញ្ជីទម្លាប់ដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរបស់យើង។ 1. ខ្ទប់ខ្យល់នៅពេលកណ្តាស់ © Depositphotos © Depositphotos អ្វីដែលទទួលរង: ប្រព័ន្ធដកដង្ហើម សរសៃឈាម និងខួរក្បាល និងក្នុងករណីធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់បំពង់អាហារ។ មុខងារសំខាន់នៃការកណ្តាស់គឺកម្ចាត់បាក់តេរី វីរុស និងភាគល្អិតធូលី។ នៅពេលអ្នកខ្ទប់ខ្យល់ក្នុងពេលកណ្តាស់ បានន័យថាអ្នកបិទមិនឱ្យបាក់តេរី និងវីរុស ចេញពីរាងកាយទេ។ តែមិនត្រឹមតែប៉ុណ្ណឹងទេ។ ស្រមៃមើលថាតើមានអ្វីអាចកើតឡើងប្រសិនបើអ្នកព្យាយាមកណ្តាស់ដោយបច្ចេញខ្យល់ខ្លាំងហើយបែជាប្រឹងរាំងខ្ទប់។ ភាពដូចគ្នាកើតឡើងនៅខាងក្នុងច្រមុះរបស់អ្នក កំលាំងខ្យល់ទាំងមូលនៃការកណ្តាស់ថយក្រោយហើយអាចធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់អ្នក បង្កើនសម្ពាធឈាម និងថែមទាំងធ្វើឱ្យខូចបំពង់អាហារផងដែរ។ 2.…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

ហេតុផល និងអត្ថប្រយោជន៍ ដែលយើងគួរចាប់ផ្តើមគេងដោយគ្មា នសម្លៀកបំពាក់

យោងតាមការស្ទង់មតិពី CDC (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានបង្ហាញថាមនុស្សដែលគេងតិចអាចបង្កឱ្យមានបញ្ហាជាមួយនឹងការលើសទម្ងន់ មិនសូវសកម្ម ហើយជាទូទៅមិនសូវមានសុខភាពល្អ។ ទោះយ៉ាងណា មធ្យោបាយងាយស្រួលបំផុតមួយដើម្បីចៀសវាងបញ្ហាដែលបានរៀបរាប់ខាងលើទាំងអស់នេះគឺដោះខោអាវរបស់អ្នកចេញហើយចូលគេង។ 1. ជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ © depositphotos.com យើងនឹងមានអារម្មណ៍ថាគេងលក់ស្រួលនៅពេលសីតុណ្ហភាពរាងកាយរបស់យើងទាបជាងមុនបន្តិច។ សូម្បីតែការកើនឡើងបន្តិចបន្តួចដូចជា ០.៤ អង្សាសេ ក៏អាចជះឥទ្ធិពលដល់ខួរក្បាលដែលគ្រប់គ្រងវដ្តនៃការគេងដែរ ដូច្នេះវាធ្វើឱ្យរំខានដល់ដំណេករបស់យើង។ ជាក់ស្តែងការស្លៀកពាក់សម្លៀកបំពាក់បន្ថែមណាមួយនឹងបង្កឱ្យមានកម្តៅកាន់តែកើនដែលជាហេតុផលធ្វើឱ្យការគេងស្រាតជាដំណោះស្រាយដ៏ល្អបំផុត។ 2. ការពារស្បែករបស់យើង © depositphotos.com ,© depositphotos.com ការស្ទង់មតិមួយបានបង្ហាញថា រយៈពេលជាមធ្យមដែលមនុស្សស្លៀកពាក់ខោអាវគេងមុនពេលយកទៅបោកគក់គឺ ១៣ យប់សម្រាប់បុរស និង ១៧ យប់សម្រាប់ស្ត្រី។ ទោះយ៉ាងណាក៏ដោយ អ្នកឯកទេសខាងអនាម័យនិយាយថា…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

ទម្លាប់អាក្រក់ប្រចាំថ្ងៃទាំងនេះ ដែលអាចធ្វើឱ្យភ្នែក ទាំងគូររបស់អ្នក ស្ថិតក្នុងភាពគ្រោះថ្នាក់!!

ភ្នែករបស់យើងធ្វើការពេញមួយថ្ងៃ ហើយពេលវេលាតែមួយគត់ ដែលវាត្រូវការពេលសំរាកគឺនៅពេលយើងគេង។ ហើយខណៈពេលដែលភ្នែករបស់យើងមានសកម្មភាពពេញមួយថ្ងៃ យើងមានទម្លាប់ខុសឆ្គងខ្លះដែលធ្វើឱ្យភ្នែកយើងមានគ្រោះថ្នាក់។ មែនហើយទម្លាប់ទាំងនេះគឺមានជាទូទៅ ដោយធ្វើបាបយើងដោយប្រយោល។ គ្មាននរណាម្នាក់ក្នុងពិភពលោកទាំងមូល បាត់បង់ភ្នែកដោយជ្រើសរើសទេ វាតែងតែកើតឡើងដោយចៃដន្យ។ នៅទីនេះយើងបានបង្ហាញពីទម្លាប់រស់រវើកមួយចំនួននៃទម្លាប់ប្រចាំថ្ងៃ ដែលកំពុងធ្វើឲ្យភ្នែករបស់យើងមានគ្រោះថ្នាក់។ ខាងក្រោមនេះគឺជា ១២ទម្លាប់ដែលបំផ្លាញភ្នែករបស់អ្នក។ សូមព្យាយាមថែរក្សាភ្នែករបស់យើង មុនពេលវាមានបញ្ហា។ ១. សម្លឹងមើលព្រះអាទិត្យរយៈពេលជាយូរ ការសម្លឹងមើលព្រះអាទិត្យ គឺជាគ្រោះថ្នាក់ជាក់ស្តែង។ វាធ្វើឱ្យខូចខាតដល់កែវភ្នែក នៅពេលដែលកាំរស្មីអ៊ុលត្រាវីយូអេសនៃព្រះអាទិត្យ ដែលវានឹងធ្វើឲ្យខូចខាតដល់ភ្នែក។ អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មីយូវី។ ២. ជក់បារី ក្រៅពីជំងឺសួត វាអាចធ្វើឲ្យប៉ះពាល់ភ្នែកនាំឲ្យគ្រោះថ្នាក់ផងដែរ។ វាបន្ថយនូវសមត្ថភាពក្នុងការផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ និងអុកស៊ីសែនដល់ជាលិកាសាច់ដុំ និងជាពិសេសចំពោះជាលិកាភ្នែក។ ៣.…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

លេចចេញសញ្ញាព្រមានទាំង ៨ នេះមានន័យថារាងកាយ មានអរម៉ូនអ៊ឹស្ត្រូសែនលើសច្រើនពេក

អរម៉ូនអ៊ឹស្ត្រូសែនគឺជាអរម៉ូនភេទស្រីដំបូងដែលទទួលខុសត្រូវចំពោះការអភិវឌ្ឍនិងរៀបចំប្រព័ន្ធបន្តពូជនិងលក្ខណៈភេទដូចជាសក់មិនទាន់លូតលាស់ ការរីកលូតលាស់នៃសុដន់ និងវដ្តរដូវ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងវានិងរក្សាវាឱ្យនៅកម្រិតធម្មតាពីព្រោះអរម៉ូនអ៊ឹស្ត្រូសែនច្រើនពេកអាចបង្កឱ្យមានជំងឺមហារីកលើស្ត្រី។ មូលហេតុនៃការផលិតអរម៉ូនអ៊ឹស្ត្រូសែនលើស មានវិធី ២ យ៉ាងដែលកម្រិតអរម៉ូនអ៊ឹស្ត្រូសែនកើនឡើងតាមធម្មជាតិ ហើយនោះគឺអំឡុងពេលពេញវ័យ និងមានផ្ទៃពោះ។ ប៉ុន្តែវាក៏អាចកើតឡើងបានដែរដោយសារហេតុផលមួយចំនួន។ យើងអាចទទួលបានអរម៉ូនអ៊ឹស្ត្រូសែនលើសពីបរិស្ថាន ឬរបបអាហាររបស់យើង។ បច្ចុប្បន្ននេះវាមិនមានការលំបាកក្នុងការបង្កើនកំរិតអរម៉ូនអ៊ឹស្ត្រូសែនទេ ព្រោះវាមាននៅក្នុងអាហារដែលប្រើថ្នាំសំលាប់សត្វល្អិត ថ្នាំសំលាប់ស្មៅ និងអរម៉ូនលូតលាស់។ សូមប្រយ័ត្ននៅពេលអ្នកទិញផលិតផលនៅផ្សារទំនើប: ពិនិត្យមើលការពិពណ៌នានិងកន្លែងដែលវាត្រូវបានផលិត។ ក្រៅតែពីតែហេតុផលទាំងនោះអាចមានមូលហេតុផ្សេងទៀតដែលទាក់ទងនឹងរបៀបរស់នៅរបស់យើង៖ សញ្ញានៃអរម៉ូនអ៊ឹស្ត្រូសែនខ្ពស់ចំពោះស្ត្រី យកចិត្តទុកដាក់លើសញ្ញាទាំងនេះហើយកុំស្ទាក់ស្ទើរក្នុងការទៅជួបគ្រូពេទ្យប្រសិនបើអ្នករកឃើញអ្វីមួយដែលរំខានដល់អ្នក។ ប្រសិនបើកម្រិតអរម៉ូនអ៊ឹស្ត្រូសែនខ្ពស់អ្នកប្រហែលជាមានរោគសញ្ញាដូចខាងក្រោម៖ -ការផឹកស្រាហួសប្រមាណ និងការប្រើប្រាស់ថ្នាំ -ជំងឺបេះដូង ទឹកនោមផ្អែម ធាត់ និងលើសឈាម -ស្ត្រេស។ 1. សុដន់យារធ្លាក់…

Ff4a9b59d4a68999e4f88eefed
អាហារ និងអាហារូបត្ថម្ភ

ក្រែមលាបមុខ ៤ ប្រភេទនេះ ផ្សំតាមបែបធម្មជាតិជួយជួសជុលស្បែកមុខធ្វើឱ្យស្បែកមុខស្រស់ភ្លឺថ្លានិងរឹងមាំ

អាកាសធាតុត្រជាក់ ភាពតានតឹង និងផលិតផលតុបតែងមុខដែលមានក្លិនក្រអូបខ្លាំងអាចជះឥទ្ធិពលដល់សុខភាពស្បែករបស់យើង។ ការជ្រើសរើសប្រើម៉ាសបិទមុខបែបធម្មជាតិអាចជួយឱ្យស្បែករបស់អ្នកស្រស់ថ្លា និងភ្លឺរលោង។ ទម្លាប់ប្រចាំថ្ងៃជាមួយការលាងសម្អាតមុខទាំងអស់សុទ្ធតែជួយថែរក្សា និងអាចធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាតជាមួយនឹងគ្រឿងផ្សំដូចជាទំពាំងបាយជូរ និងស៊ុត។ យោងតាមគេហទំព័រ Bright Side បានប្រមូលនូវវិធីល្អបំផុតមួយចំនួនដើម្បីការពារស្បែកមុខរបស់អ្នកដោយប្រើផលិតផលធម្មជាតិប្រចាំថ្ងៃ។ 1. ប៉េងប៉ោះ និងត្រសក់ ផ្លែត្រសក់មួយ និងប៉េងប៉ោះធំមួយ ចិតជាចំណិតៗដាក់កិនក្នុងម៉ាស៊ីនក្រឡុក។ បន្ទាប់មកដាក់ក្នុងទូរទឹកកកក្លាសេ ៣ ថ្ងៃក្នុងកែវ ឬខ្លង។ ដើម្បីប្រើប្រាស់អ្នកគ្រាន់តែលាបថ្នមៗនៅលើផ្ទៃមុខនិងករបស់អ្នក។ ទុកចោល ៥ នាទីមុនពេលលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌ ៗ ។ សារធាតុប្រឆាំងអុកស៊ីតកម្មពីប៉េងប៉ោះជួយឱ្យស្បែកប្រឆាំងនឹងបាតេរី រក្សាផ្ទៃមុខឱ្យមានសុខភាពល្អ និងស្រស់ផូរផង់។ 2.…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

១២ វិធីបែបវិទ្យាសាស្រ្តដើម្បីសម្រកទម្ងន់ ដោយមិនចាំបាច់តមអាហារ

តើអ្នកដឹងទេថាអ្នកត្រូវការពេលដើរ ១ ម៉ោង ៤០ នាទីដើម្បីដុតបំផ្លាញបរិមាណកាឡូរីដែលមាននៅក្នុងសូកូឡាមួយដុំ? ជាការពិតវាមិនងាយស្រួលទេក្នុងការគ្រប់គ្រងទម្ងន់ និងចាប់ផ្តើមសម្រកទំងន់ជាពិសេសប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមនៅទីណា។ យោងតាមគេហទំព័រ Brightside នឹងប្រាប់អ្នកអំពីគន្លឹះមួយចំនួនដែលអាចជួយឱ្យអ្នកមានរាងស្លីមបាន។ 12. ញ៉ាំទឹកម្ទេស © depositphotos   © depositphotos អ្នកវិទ្យាសាស្ត្រកាណាដាបានបង្ហាញថាទឹកជ្រលក់ហឹរបង្កើនការរំលាយអាហារនិងរារាំងយើងមិនឱ្យញ៉ាំអ្វីដែលមានជាតិប្រៃឬផ្អែម។ វាត្រូវបានណែនាំឱ្យញ៉ាំអាហារជាមួយទឹកជ្រលក់ហឹល។ Capsaicin ដែលជាសមាសធាតុផ្សំបានមកពីម្ទេសក្រហមអាចជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរបស់យើងនិងធ្វើអោយចំណង់អាហារថយចុះ។ អ្នកអាចបន្ថែមម្រេច ឬម្ទេសខ្លះចូលក្នុងពងចៀន ប៉ាស្តា ឬសាច់អាំងជាមួយទឹកជ្រលក់ហឹរ។ 11. ប្រើម៉ាស៊ីនសម្ងួតសក់ មានមនុស្សតិចតួចណាស់ដែលដឹងថាម៉ាស៊ីនសម្ងួតសក់អាចជួយឱ្យយើងស្រកទំងន់បាន។ រឿងនោះគឺថាកម្តៅធ្វើឱ្យអ្នកបែកញើសនិងជួយអ្នកកម្ចាត់អង្គធាតុរាវដែលមិនចាំបាច់នៅក្នុងខ្លួន។ អ្នកអាចប្រើខ្ញីម៉ត់កំដៅនៅត្រង់ផ្នែកណាមួយនៃរាងកាយដើម្បីទទួលឥទ្ធិពលនៃកំដៅ ។ 10.…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

១០ យ៉ាងដែលមនុស្សគ្រប់គ្នាប្រព្រឹត្តរៀងរាល់ថ្ងៃ​ ប៉ុន្តែមិនដឹងថាវាជារឿងមិនត្រឹមត្រូវ នាំឱ្យខូចសុខភាព

ការរស់នៅឬរបៀបប្រើឧបករណ៍ផ្សេងៗ ក្នុងករណីភាគច្រើនយើងនឹងធ្វើតាមពីជំនាន់មួយទៅជំនាន់មួយឧទាហរណ៍កូន ៗ នឹងមើលឪពុកម្តាយជាគំរូ។ ដោយមិនដឹងថាអ្វីដែលបានធ្វើត្រូវឬខុស សម្រាប់ថ្ងៃនេះយើងសូមបង្ហាញនូវរឿងចំនួន ១០ យ៉ាងដែលយើងគិតថាបានធ្វើត្រឹមត្រូវ ប៉ុន្តែការពិតគឺខុសទៅវិញទេ។ ថាតើរឿងទាំងអស់នោះមានអ្វីខ្លះ? តោះ! មកតាមដានជាមួយក្រុមការងាររបស់ពួកយើងទាំងអស់គ្នា។ #1 ភេសជ្ជៈជាពិសេសស្រាក្រហមគួរតែត្រូវកាន់នៅត្រង់កកែវបើមិនដូច្នេះទេកំដៅពីរាងកាយរបស់យើងនឹងផ្លាស់ប្តូររសជាតិនៃភេសជ្ជៈឬស្រាក្រហមនោះ។ #2 ជាងកាត់សក់និងគ្រូពេទ្យជំនាញខាងសើស្បែកនិយាយថាការសំអាតសក់ប្រចាំថ្ងៃអាចបង្កគ្រោះថ្នាក់ដល់សក់របស់អ្នកព្រោះវាបាននាំយកប្រេងសំខាន់ៗចេញស្បែកក្បាលរបស់អ្នក។ ជាលទ្ធផលក្រពេញប្រេងនៅលើស្បែកក្បាលរបស់អ្នកព្យាយាមផ្តល់សំណងដោយផលិតប្រេងច្រើនជាងធម្មតា។ វិធីល្អបំផុតគឺត្រូវកក់សក់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ #3 គ្រាន់តែចំហកន្លែកមួយនៅចំកណ្តាលអាហារ ម្ហូបរបស់អ្នកនឹងមានកម្តៅគ្រប់គ្រាន់។ ល្បិចនេះនឹងជួយកំដៅអាហាររបស់អ្នកទាំងអស់ដោយមិនទុកឱ្យត្រជាក់នៅចំកណ្តាល។ #4 ភ្ជាប់ប្រើដង្គាបគៀបសក់គួរតែធ្វើតាមវិធីដូចក្នុងរូបនេះវានឹងធ្វើឱ្យវានៅជាប់នឹងក្បាលអ្នកកាន់តែប្រសើរ។ #5 អ្នកប្រហែលជាមិនដែលកត់សំគាល់ថាដៃឆ្នាំងមានរន្ធសំរាប់ដោតស្លាបព្រាឬវែកសំរាប់ចម្អិនអាហារនោះទេ។ ព្យាយាមប្រើហើយជីវិតនឹងកាន់តែប្រសើរ។ #6…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

បញ្ហាអាក្រក់ ៩ យ៉ាងនេះនឹងកើតឡើងចំពោះរាងកាយ នៅពេលអ្នកហាត់ប្រាណរួចហើយ មិនធ្វើរឿងមួយនេះ!

មនុស្សជាច្រើនគិតថាវាមិនល្អក្នុងការញ៉ាំទឹកក្នុងកំឡុងពេលហាត់ប្រាណ និងក្រោយពេលហាត់ប្រាណ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងអត្តពលិកអាជីពគិតផ្ទុយពីនេះទៅវិញ៖ អ្នកមិនគួរបង្អត់ទឹកចំពោះរាងកាយរបស់អ្នកទេ សំណើមចាំបាច់ចាំបាច់ណាស់ចំពោះរាងកាយ។ បើយោងតាមគេហទំព័រ Brightside នឹងបង្ហាញជូនប្រិយមិត្តអ្នកអានទាំងអស់អំពីអ្វីដែលកើតឡើងចំពោះរាងកាយរបស់អ្នកប្រសិនបើអ្នកមិនអើពើនឹងសញ្ញារបស់វា ហើយមិនញ៉ាំទឹក។ 9. ធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់ © depositphotos.com វាត្រូវបានបង្ហាញថាការលេងកីឡាជះឥទ្ធិពលដល់ស្បែករបស់យើង។ សូមអរគុណដល់កោសិកាលំហូរឈាមរបស់ស្បែកដែលសំបូរទៅដោយអុកស៊ីសែន ការផលិតកូឡាជែនកើនឡើង ហើយស្នាមជ្រួញកាន់តែតូចទៅ ៗ ។ រាងកាយរបស់យើងត្រូវការបរិមាណសារធាតុរាវត្រឹមត្រូវដើម្បីជួយឱ្យដំណើរការឈាមរត់បានល្អ។ ដូច្នេះវាពិតជាសំខាន់ដែលអ្នកត្រូវតែរក្សាជាតិទឹកក្នុងបរិមាណត្រឹមត្រូវ។ 8. អ្នកបាត់បង់ជាតិទឹក មិនមែនខ្លាញ់ទេ © depositphotos.com មនុស្សមួយចំនួនគិតថាប្រសិនបើពួកគេមិនផឹកទឹកពេលធ្វើលំហាត់ប្រាណពួកគេនឹងស្រកទំងន់លឿន។ អាចដែរ អ្នកនឹងឃើញពីលទ្ធផលលើជញ្ជីងរបស់អ្នកភ្លាមៗបន្ទាប់ពីការហាត់ប្រាណ។ ប៉ុន្តែអ្នកមិនបាត់បង់ជាតិខ្លាញ់ច្រើនទេ តែអ្នកបាត់បង់ជាតិទឹកទៅវិញទេ។ ហើយភ្លាមៗនៅពេលអ្នកញ៉ាំទឹក ជញ្ជីងនឹងបង្ហាញលទ្ធផលខុសគ្នា។…

Untitled 1
អាហារ និងអាហារូបត្ថម្ភ

លេចឡើងរោគសញ្ញាគ្រោះថ្នាក់ទាំងនេះ មានន័យថាអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាល និងត្រូវប្រយ័ត្នឲ្យបានខ្ពស់!

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុនាំមុខនៃពិការភាពធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំមានមនុស្សជិត ៨ សែនករណីដែលរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងនោះមាន ៧ សែនករណីជាអ្នកកើតជំងឺលើកដំបូង និងជាង ១ ម៉ឺនករណីជាការកើតឡើងវិញម្ដងទៀត។ ប៉ុន្តែក៏មានមធ្យោបាយដើម្បីការពារបានដែរ ប្រសិនបើអ្នកមានការប្រុងប្រយ័ត្នអំពីរឿងមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ការដាច់សរសៃឈាមខួរក្បាលស្រដៀងនឹងការគាំងបេះដូង ប៉ុន្តែក្នុងករណីនេះវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកខូច។ ជាការពិតជំងឺដាច់សរសៃឈាមខួរក្បាលកើតមានឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខានហើយធ្វើឱ្យរាងកាយរបស់យើងមិនអាចដំណើរការធម្មតាបាន។ ផ្នែកដែលទទួលរងផលប៉ះពាល់នៃខួរក្បាលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ និងត្រូវការអុកស៊ីសែនជាបន្ទាន់។ រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលអាចបង្កឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែជួនកាលអាចចំណាយពេលរាប់ម៉ោង ឬច្រើនថ្ងៃដើម្បីដឹងអំពីរោគសញ្ញាណាមួយ។ ដូច្នេះប្រសិនបើអ្នកគិតថាអ្នកប្រហែលជាធ្លាប់មានរោគសញ្ញាទាំងនេះវាសំខាន់ណាស់ចំពោះជំងឺដ៏គ្រោះថ្នាក់មួយនេះ៖ ១. សម្ពាធ​ឈាមឡើង​ខ្ពស់ សម្ពាធឈាមខ្ពស់អាចនាំអោយមានបញ្ហាធ្ងន់ធ្ងរដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ដោយបំផ្លាញសរសៃប្រសាទខួរក្បាល ឬធ្វើឱ្យសរសៃឈាមចុះខ្សោយ និងនាំអោយមានការលេចធ្លាយ ឬដាច់សរសៃឈាម។ ក្រៅពីនេះសម្ពាធឈាមខ្ពស់គឺជាមូលហេតុនៃការកកើតកំណកឈាមក្នុងសរសៃឈាម និងនាំឱ្យខួរក្បាលបង្ករឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ២. ស្រវាំងភ្នែក ជំងឺដាច់សរសៃឈាមខួរក្បាលអាចបណ្តាលអោយអ្នកមើលឃើញព្រិលៗ…