
ឥទ្ធិពលអាក្រក់ ១០ យ៉ាងលើរាងកាយ ដែលអ្នកអាចដឹងបានថា រាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុល
សារធាតុពុលមានវត្តមាននៅគ្រប់ទីកន្លែងជុំវិញយើង, ពួកវាអាចនៅក្នុងខ្យល់ដែលយើងដកដង្ហើម ក្នុងទឹកដែលយើងផឹក ឬក្នុងអាហារដែលយើងញ៉ាំ។ សូម្បីតែទូរស័ព្ទដែលអ្នកស្រឡាញ់មិនមែនជាទីកន្លែងលាក់ខ្លួនរបស់សារធាតុពុលក៏ដោយប៉ុន្តែមានបាក់តេរីគ្រប់គ្រាន់ដែលអាចធ្វើឱ្យអ្នកឈឺធ្ងន់។ ជាតិពុលប្រចាំថ្ងៃត្រូវបានប្រមូលផ្តុំនៅក្នុងខ្លួនរបស់យើងហើយប្រសិនបើវាឈានដល់ចំណុចខ្ពស់អ្នកអាចនឹងមានឈឺយ៉ាងធ្ងន់ធ្ងរ។ ដើម្បីជួយឱ្យអ្នកដឹងថាវាជាពេលដែលយើងត្រូវតែបន្សាបជាតិពុល Knongsrok សូមបង្ហាញអំពីបញ្ជីរោគសញ្ញាដែលបង្ហាញពីការផ្ទុកជាតិពុលនៅក្នុងរាងកាយរបស់អ្នក។ ដើម្បីស្វែងយល់ពីវិធីបន្សាបជាតិពុល ។ 1.អ្នកទទួលរងឥទ្ធិពលពីការទល់លាមក នៅពេលដែលយើងញ៉ាំអាហារ យើងក៏បានប្រើប្រាស់សារធាតុគីមីជាច្រើនដែលមានមកជាមួយផងដែរដូចជាសារធាតុថែរក្សាពណ៌ និងសារធាតុបន្លែមរសជាតិជាដើម។ ពោះវៀនដែលមានភារកិច្ចជាមួយនឹងការរំលាយអាហារក៏ត្រូវប្រឈមនឹងការបញ្ចេញជាតិពុលនៃសារធាតុពុលទាំងនេះដែរ។ ការកើនឡើងជាតិពុលនេះអាចនាំអោយមានការឈឺចាប់ក្រពះនិងទល់លាមក។ ការញ៉ាំចំណីអាហារសរីរាង្គ ការកាត់បន្ថយការញ៉ាំជាតិស្រវឹង និងការផឹកទឹកច្រើនអាចជួយដោះស្រាយបញ្ហានេះបាន។ 2.ខួរក្បាលរបស់អ្នកពោរពេញទៅដោយភាពស្មុគស្មាញ ប្រសិនបើអ្នកមានអារម្មណ៍វិលមុខ មានច្រឡំច្រើន ហើយមិនអាចផ្តោតអារម្មណ៍សូម្បីតែនៅពេលព្រឹកក្រោយពីគេងបានឆ្អែតក៏ដោយ ជាតិពុលដែលបង្កគ្រោះថ្នាក់អាចធ្វើអោយអ្នកខ្សោយ។ ជាតិពុលទាំងនេះបណ្តាលអោយមានបញ្ហាប្រតិកម្មជាបន្តបន្ទាប់នៃវីតាមីន និងសារធាតុរ៉ែសំខាន់ចាំបាច់ដែលរាងកាយត្រូវការ។ 3.ក្លិនអាក្រក់ចេញពីរាងកាយ អ្នកបានងូតទឹកនៅពេលព្រឹករួចហើយ អ្នកបានប្រើទឹកអប់ហើយ ប៉ុន្តែនៅពេលនៅក្បែរអ្នកដទៃគេបែជាខ្ទប់ច្រមុះនៅពេលអ្នកនៅជិតពួកគេ។ អ្នកសាកគិតមើល:…

















