
គួរចៀសវាងទទួលទានទឹក នៅក្នុងពេលវេលាទាំង៥នេះ បើមិនចង់មានបញ្ហា
រាងកាយត្រូវការទឹក ដើម្បីដំណើរការល្អ ជួយឱ្យមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរផឹកទឹកគ្រប់ពេល ព្រោះតែចង់បន្ថែមជាតិទឹកឱ្យបានច្រើននោះឡើយ។ ខាងក្រោមនេះ គឺជាពេលវេលាទាំង៥ ដែលអ្នកគួរចៀសវាងទទួលទានទឹក។ ១. នៅពេលញុំាអាហារហឹរ អារម្មណ៍ក្តៅក្រហាយ បន្ទាប់ពីបរិភោគអាហារហឹរ ធ្វើឱ្យអ្នកចង់ផឹកទឹកឱ្យបានច្រើន ដើម្បីបន្សាបជាតិហឹរ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូលេគុល capsaicin នៅក្នុងគ្រឿងទេសហឹរគឺប៉ូល។ ទឹកផឹកមិនជួយកាត់បន្ថយការហឹរទេ ប៉ុន្តែវាក៏បណ្តាលឱ្យ capsaicin រាលដាលពាសពេញមាត់ និងបំពង់អាហារផងដែរ ធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ ដើម្បីកាត់បន្ថយភាពមិនស្រួល អ្នកគួរតែផឹកទឹកដោះគោនៅពេលញុំាអាហារហឹរ ទើបជាវិធីល្អប្រសើរ។ ២. នៅពេលហាត់ប្រាណបានពាក់កណ្ដាល ក្នុងអំឡុងពេលហាត់ប្រាណខ្លាំង សីតុណ្ហភាពរាងកាយនឹងកើនឡើង…
















