ស្រីៗត្រូវយល់! គ្មានមនុស្សស្រីណាស្លាប់ដោយសារតែរៀបការយឺតទេ ប៉ុន្តែមនុស្សស្រីអាចរស់ដូចជាស្លាប់ប្រសិនបើនាងរៀបការខុស

Untitled 1
ការផ្សាយពាណិជ្ជកម្ម

វាជាការពិត ការជ្រើសរើសគូជីវិត គឺជារឿងដែលធំសម្រាប់មនុស្សគ្រប់រូប ព្រោះវាជាការទទួលយកមនុស្សថ្មី ដែលជាអ្នកដទៃសុទ្ធសាធ ឱ្យចូលមករួមដំណើរជីវិតពាក់កណ្ដាលទៅមុខទៀតជាមួយនឹងយើង។

144135754_3633148110056132_8739176445568351365_o
រូបតំណាង

យ៉ាងណាមិញ ស៊ូរៀបការយឺត ប្រសើរជាងរៀបការខុស ៖

ការផ្សាយពាណិជ្ជកម្ម

– កុំព្រោះតែមានគំនិត និងអារម្មណ៍មួយឆាវ បែរជាទទួលយកមនុស្សដែលត្រឹមតែទាក់ចិត្តអ្នកមួយពេល …។

– កុំព្រោះតែមានអារម្មណ៍ ហើយគិតថាខ្មាសគេ គេស្រករខ្លួន ឬអាយុតិចជាងខ្លួន គេរៀបការ មានគ្រួសារ មានកូនពរអស់ហើយ នៅឡើយតែខ្លួនឯង មិនទាន់ដឹងឯណាឯណី តែត្រូវដឹងថា អ្នកដែលរៀបការទាំងអស់នោះ មិនប្រាកដថា គេមានក្ដីសុខជាងយើងនោះទេ …។

ការផ្សាយពាណិជ្ជកម្ម
143560682_3633148170056126_5136623425553234076_o
រូបតំណាង

– កុំព្រោះតែតាមចិត្ត និងបំពេញបំណងឪពុកម្ដាយ បែរជាសម្រេចចិត្តរៀបការ ទាំងដឹងថា ខ្លួនឯងមិនពេញចិត្ត ឬម្នាក់នោះមិនល្អ បែរជាយកអនាគតខ្លួនឯង ទៅព្រលែងចោលកណ្ដាលទី …។

– កុំព្រោះតែចង់អួត ឬប្រកួតប្រជែងនឹងមនុស្សក្បែរខ្លួន ខ្លាចគេថាខ្លួនក្រមុំចាស់ បែរជាបង្ខំខ្លួនឯងឱ្យជ្រើសយកនរណាម្នាក់ ទាំងដែលខ្លួនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ឬច្បាស់លាស់ក្នុងការសាងជីវិតគូ … ។

ការផ្សាយពាណិជ្ជកម្ម
144620638_3633148216722788_1435473976012235017_o
រូបតំណាង

ទោះជាយ៉ាងណាក៏ដោយ ស្រីៗត្រូវចាំថា មិនដែលមានមនុស្សស្រីណា ស្លាប់ដោយសារតែគ្មានស្នេហា ឬរៀបការយឺតជាងគេនោះទេ ប៉ុន្តែក្នុងសម័យនេះ គឺមានមនុស្សស្រីច្រើនណាស់ ដែលរស់នៅក្នុងជីវិតគ្រួសារដែលមានតែឈ្មោះ ជីវិតរស់ដូចជាស្លាប់។

144980408_3632617666775843_7759316958767959977_o
រូបតំណាង

ព្រោះតែជ្រើសរើសបានគូជីវិតដែលខុស ជ្រើសប៉ះចំមនុស្សដែលមិនល្អ ដោយសារតែគំនិត គិតមិនបានវែងឆ្ងាយ នាំឱ្យខ្លួនឯងសោកស្ដាយ និងមាវិប្បដិសារី ចុងក្រោយមានអ្វី ជម្រើសតែ២ប៉ុណ្ណោះគឺ លែងគ្នា មានឈ្មោះថាជាស្ត្រីមេម៉ាយ ហើយត្រូវរៀបការម្ដងហើយម្ដងទៀត និងសុខចិត្តទ្រាំបៀមទុក្ខគ្រាំគ្រា ជាមួយមនុស្សដែលមិនដែលឱ្យតម្លៃ និងសុភមង្គលនៅក្នុងគ្រួសារ៕

ការផ្សាយពាណិជ្ជកម្ម
144985418_3632617603442516_5700075426673265693_o
រូបតំណាង

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធិ)

ការផ្សាយពាណិជ្ជកម្ម